(បន្ទាយមានជ័យ) បន្លែផ្លែឈើចម្រុះប្រមាណជាង៤តោន និងទឹកសុទ្ធចំនួន១០០០យួរ ដែលបានមកពីការនិមន្តបិណ្ឌបាតកៀរគរពីសប្បុរសជន ពីទីជិត ទីឆ្ងាយ ក្នុងស្រុក និងក្រៅស្រុករបស់ព្រះអង្គ ង៉ែត សម្ផស្ស ម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ស្ថិតនៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានយកទៅប្រគល់ជូនដល់គណៈគ្រប់គ្រងស្នាក់ការក្រុមការងារខេត្ត ទុកធ្វើការបែងចែកជូនប្រជាជនភៀសសឹក នៅឃុំស្លរក្រាម ស្រុកស្វាយចេក និងវីរៈកងទ័ពដែលឈរជើងជួរមុខ នៅទិសស្រុកថ្មពួក និងស្រុកអូរជ្រៅ ដឹកនាំដោយព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ(គណៈធម្មយុទ្ធ) លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ប្រគល់ទទួលដោយលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារ នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦។
ជាមួយគ្នានោះលោក យឹម សំណាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ(គណៈធម្មយុទ្ធ) ជាពិសេស ព្រះអង្គ ង៉ែត សម្ផស្ស ម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ដែលបានមកពីការនិមន្តបិណ្ឌបាតកៀរគរពីសប្បុរសជន ពីទីជិត ទីឆ្ងាយ ក្នុងស្រុក និងក្រៅស្រុក ជាក់ស្តែងនាពេលនេះបានយកទៅប្រគល់ជូនដល់គណៈគ្រប់គ្រងស្នាក់ការក្រុមការងារខេត្ត ទុកធ្វើការបែងចែកជូនប្រជាជនភៀសសឹក នៅឃុំស្លរក្រាម ស្រុកស្វាយចេក និងវីរៈកងទ័ពដែលឈរជងជួរមុខ នៅទិសស្រុកថ្មពួក និងស្រុកអូរជ្រៅ។
ក្នុងឱកាសនោះដែរព្រះអង្គ ង៉ែត សម្ផស្ស បានមានសង់ដីការថ្លែងអំណក់អរគុណដល់សប្បុរសជន ពីទីជិត ទីឆ្ងាយ ក្នុងស្រុក និងក្រៅស្រុក។ជាពិសេសញោមៗដែលជាអាជីវករនៅក្នុងផ្សារពូពួយខេត្តបាត់ដំបង ដែលតែងតែប្រគេនបន្លែជាច្រើនតោន ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនភៀសសិត និងវីរៈកងទ័ពដែលឈរជើងនៅជួរមុខ ក៏ដូចជាឧបត្ថម្ភជូនដល់មណ្ឌលកុមារកំព្រា មណ្ឌលកែប្រែជីវិតថ្មី អ្នកជាប់ឃុំនៅពន្ធនាគារ បុគ្គលិកអនាម័យសំរាម និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ(គណៈធម្មយុទ្ធ) បានមានសង្ឃដីកាលើកឡើងដល់បញ្ជាក់ថា៖ការនិមន្តយកបន្លែផ្លែឈើចម្រុះ និងទឹកសុទ្ធការយកមកប្រគល់ជូននាពេលនេះ គឺដើម្បីជួយសម្រាលទុកដល់ថ្នាក់ដឹកនាំ ហើយក៏ជាផ្នែកមួយដែលយើងមិនអាចភ្លេចបានក្នុងការជួយគាំទ្រដល់បងប្អូនភៀសសឹកដែលជួបទុក្ខលំបាក និងក៏ដូចជាការជួយសម្រាលបន្ទុកបានមួយគ្រា។ ម្យ៉ាងវិញទៀតសកម្មភាពនេះទាំងពុទ្ធចក្រ និងអាណាចក្រ បានឆ្លុះបញ្ចាំងអោយឃើញពីសមានចិត្តដ៏ប្រពៃថ្លៃថ្លា និងការរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល៕

