ឯកឧត្តម កែវ វណ្ណថ​ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ផែន​ការ ស្តីពីការ ​បន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កា​ត់ សកម្មភាព​ឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ខេត្តប៉ៃលិន

ប៉ៃលិន៖ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន​អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំផ្សព្វផ្សាយ​ផែនការ ស្តីពីកា​របន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់ស​កម្មភា​ព​ឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងបូក​សរុ​បលទ្ធផលនៃការចាត់តាំងការអនុវត្ត គោលនយោ បាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» ប្រចាំត្រី​មាសទី៦ ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន។

កិច្ចប្រជុំនេះ មានកា​រអញ្ជើញចូលរួមពី​សំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ជា ចាន់ឌិន ប្រធា​នក្រុម ប្រឹក្សាខេត្ត, លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​ល នៃគណៈអភិ​បាលខេត្ត, តំណាង ព្រះរាជ​អាជ្ញាអមសាលា​ដំបូងខេត្ត, អភិបាលរង​ខេត្ត មេបញ្ជាការកង​កម្លាំងប្រដាប់អាវុធ, អភិបា​លក្រុង ស្រុក លោក លោកស្រី​ ប្រធានមន្ទីរអ​ង្គភាពជុំវិញខេត្ត មេ​ឃុំ ចៅសង្កាត់ និងសមាជិក ស​មាជិកា ជាច្រើនរូបទៀត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមាន ប្រសាសន៍លើកឡើងថា៖ ការងារទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Onli​ne ​Scams)គឺជាកិច្ចការ អាទិភាព និងជា​ការងារដ៏ចម្បង​បំផុតសម្រាប់អាជ្ញា​ធរក៏ដូចជាកងកម្លាំ​ងមាន​សមត្ថកិច្ច គ្រប់​លំដាប់ ថ្នាក់ ដែលទាមទារ ឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះ ប្រកប ដោយប្រសិទ្ធ ភាពខ្ពស់ យោងតាមប​ទបញ្ជារបស់​សម្តេចនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នៅក្នុងឱ​កាសនោះផងដែ​រ លោកជំទាវបណ្ឌិត បាន ស្រីមុំ បា​នមានប្រសាសន៍កោតសរសើរ និង​វាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែល​កន្លងមក​បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួ​លបានល​ទ្ធផលល្អប្រសើរ ​ជាពិសេសការបង្កើនប្រសិទ្ធភាព ការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាព​លរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយ បញ្ហា ដែលកើតមាន​ឡើង ក៏ដូចជាសំណូ​មពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្តិ​ភាពរបស់ រាជរដ្ឋាភិបាល។

ឯកឧត្តម កែវ​ វណ្ណថន រដ្ឋលេ​ខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា៖ ការបន្តយុទ្ធនា​ការទ​ប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) នៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា  គឺក្នុង គោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀប​រៀបរយ និងសណ្តាប់ធ្នាប់សាធារណៈទាំងមូល ស្របតាម វិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅ ប្រមូល ផ្តុំ ការពិនិ​ត្យការតាំង​ទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូលមក រស់ នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើ​សបច្ចេកវិ​ទ្យា(Online Sca​m) ឱ្យមាន ប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមគោលនយោបាយ និងឆន្ទៈដឹ​កនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំពុងអ​នុវត្តច្បាប់យ៉ាង​តឹងរ៉ឹង លើករណីឆបោក តាមប្រព័ន្ធអនឡាញ ដោយបានឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញ​ទៅប្រទេសកំ​ណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕

Leave a Reply

Your email address will not be published. Required fields are marked *