សាខាកាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​ ចុះចែក​អំណោយ​មនុស្សធម៌​ ដល់បងប្អូន​រងគ្រោះដោយសារ​ខ្យល់​កន្ត្រា​ក់​២៥ គ្រួសារនៅស្រុ​កស្វាយចេក

ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្ដម​ ឈើយ​ ចាន់ណា អនុប្រធា​នកិត្តិយសសាខា​កាកបាទក្រ​ហមកម្ពុជា​ខេត្តបន្ទា​យមានជ័យ អមដំណើរដោយ​លោក​ បឹង​ គឹមសឹង​ អនុប្រ​ធានគណៈកម្មាធិការ​សាខាកាកបាទក្រហ​មខេត្ត បានអញ្ជើញ​ចុះសួរសុខទុ​ក្ខនិងនាំយកនូវអំ​ណោយមនុ​ស្សធម៌​ ផ្តល់​ជូនដល់ប​ងប្អូន​ រងគ្រោះ​ដោយសារ​ ខ្យល់​ កន្ត្រាក់​ចំនួន​ ២៥គ្រួសា​រនៅក្នុ​ងស្រុកស្វាយចេក​ ។ដែរក្នុង​​នោះ​មានផ្ទះបង​ប្អូនមួ​យចំនួនខ្វះ​ខាតស្រា​​លនិងធ្ងន់​ ក៏ប៉ុន្តែដោយ​មាន​កា​រយក​ចិត្តទុក​ដាក់រប​ស់អាជ្ញាធ​រមូលដ្ឋាន​ រួមទាំង​ក្រុមការងារ​ចុះជួយមូ​លដ្ឋានបា​នធ្វើការសា​ងសង់និង​ជួសជុ​លផ្ទះ​បងប្អូនបា​នទាន់​ពេលវេលា។

លោក​ បឹង​ គឹមសឹង និងឯកឧត្តម​ ឈើយ​ ចាន់ណា​ ក៏បានចូលរួមសោ​កស្ដាយនូវការបា​ត់បង់ផ្ទះ​សម្បែងរប​ស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ​ដោយសារខ្យល់កន្ត្រាក់។ ឯកឧត្តម​បន្តថា អំណោ​យទាំងនេះ​ពោលគឺបានម​កពីការកៀងគរ​រកមូលនិធិថវិកា​សម្ភារៈពីព្រះថេ​រានុត្ថេរៈ​គ្រប់ព្រះអង្គឯ​កឧត្តម លោកជំទាវ លោកឧកញ៉ា ត្រូវលោកស្រី​មន្ទីរអង្គ​ភាពកងកម្លាំង​ប្រដាប់អាវុធស​មាគម​គ្រឹះស្ថាន​សិក្សា មី​ក្រូហិរញ្ញវត្ថុ​ ក្រុមហ៊ុ​នសហគ្រាសនិងសប្បុរសជននានា។ ចុងក្រោយ​ ឯកឧត្តម​ បានធ្វើកា​រផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់​ ពេលមេឃ​ រកកល្ប​ ចង់ភ្លៀង​ អំណោយចែកជូន​ ក្នុង​ ឱកាស​នេះ១គ្រួសារ​ ទទួលបាននូវអង្ករ​ ២៥គីឡូក្រាម​ មីជាតិ​ ២៥កញ្ចប់ ទឹកស៊ីអ៊ីវមួយយួរ​ ទឹកត្រីមួយយួរ និងថវិកាមួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *