ឯកឧត្តម កែវ វណ្ណថន អញ្ជើញជា​អធិបតី​ក្នុង​កិច្ចប្រជុំផ្សព្វ​ផ្សាយ​ផែនការ ស្តីពី​ការបន្តនិ​រន្តរភាព​យុទ្ធនាការ​បោ​សសម្អាតកា​រឆបោ​កតាមប្រព័ន្ធ​បច្ចេក​វិទ្យា (ONLINE SCAMS) នៅ​ខេត្តប​ន្ទាយមា​នជ័យ

បន្ទាយ​មានជ័យ​ ៖​ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិ​ការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ អញ្ជើញ​ជាអ​ធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរ​ន្តរភាពយុទ្ធ​នាការបោស​សម្អាត​ការ​ឆបោ​កតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជូនដ​ល់អង្គភាព​ ពិ​សេស​សមត្ដកិច្ច​ពាក់ព័ន្ធគ្រប់​ជាន់ថ្នាក់​ ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ​ ក​ សាលាខេត្តបន្ទាយមានជ័យ​ នារសៀល​ថ្ងៃទី០៧​ ខែឧសភា​ ឆ្នាំ​២០២៦។
យោងតាមរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ត្រី​ អេង​ លីហួរ​ ស្នងការរងនគ​របាល​ខេត្តបន្ទាយមា​នជ័យ​ បានឱ្យដឹងថា​ យុទ្ធនាការបង្ក្រាប Online Scams នៅក្នុង​ភូមិសា​ស្ត្រខេត្តប​ន្ទាយមាន​ជ័យ ចាប់​ពីថ្ងៃទី១៨​ ខែម​ករា​ រហូតដ​ល់ថ្ងៃទី០៦​ខែឧសភា គឺបង្ក្រាបបានចំនួន១៥ទីតាំង មាន​ជ​នបរ​ទេស​សរុបចំនួន៤​៦៥៦នាក់​ មាន​១១ស​ញ្ជាតិ(ជន​ជាតិចិនច្រើ​នជាងគេ)​ ក្នុងនោះ​ក៏មានជ​ន​ជាតិ​ថៃ៦​៣៥នាក់​ត្រូវបាន​បញ្ជូនទៅកាន់​ប្រទេសថៃវិញ​ផងដែរ តាមច្រកអន្ត​រជាតិ​ប៉ោយប៉ែត​កា​លពី​ពេលកន្លង​ទៅ។

ពាក់ព័ន្ធ​ការបង្ក្រាបបទល្មើសឆរបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​ ឯកឧត្ដម​ អ៊ុំ រាត្រី​ អភិបាល​ នៃ​គណៈ​អភិ​បា​ល​ខេត្ត​ បញ្ជាក់​ថា រដ្ឋបា​លខេត្ត​បានចេញលិ​ខិតបិទទីតាំងទាំងស្រុង ចំពោះ​ទីតាំងដែ​លបា​នរក​ឃើញថា បានប្រព្រឹត្តបទ​ល្មើស និងសង្ស័យថា​មានកា​រប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។​ ណែនាំ និងជំរុញឱ្យ​សហការអ​នុវត្តការចុះបង្រ្កាប​ទីតាំងប្រព្រឹត្ត​បទល្មើស​ឆបោ​កតា​មប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើការឃាត់ខ្លួនជនល្មើស និងបញ្ជូន​ទៅស្ថាប័ន/​អង្គភាពពាក់​ព័ន្ធតា​មនីតិវិធី។​ និងបានការ​សហការជិតស្និទ្ធជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្នុងការ​ចុះត្រួ​តពិនិត្យទីតាំង​ពាក់ព័ន្ធលួច​លាក់ប្រព្រឹត្តបទល្មើសអនឡាញនៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្ត ជាពិសេស តំបន់ប៉ោយប៉ែត។

ក្នុងឱកាស​នោះឯកឧត្តម កែវ វណ្ណថន​ បានលើ​កឡើ​ងថា​ បទល្មើ​សឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ គឺជាបញ្ហា​ស្មុគស្មាញស​ម្រាប់ពិភព​លោកដែល​យើងទាំងអស់គ្នារួមគ្នាក្នុងការដោះស្រាយ​ បង្ក្រាបឱ្យ​បានដើ​ម្បី​ថែរក្សាសន្តិសុ​ខសណ្ដាប់​ធ្នាប់​សង្គមនៅ​ក្នុងប្រ​ទេសកម្ពុជា។ ឯកឧត្ដម​ បន្តថា​ បច្ចុប្បន្ន​បទល្មើ​សនេះ​ បានក្លាយ​ជាបទល្មើសសក​លមួយដែលបា​ននិងកំពុងគំរាមកំ​ហែងដល់​សន្តិសុខ​នៅក្នុងតំបន់​និងសក​លលោក ដែលបានធ្វើឱ្យខូច​ខាតបាត់បង់ផ្នែក​ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ជា​មួ​យគ្នា​នោះឯកឧត្តម​ ក៏បានផ្ដល់អ​នុសាសន៍សង្កត់ធ្ងន់​ទៅដល់អាជ្ញាធរខេត្ត​ ស្រុកក្រុង​ ពិសេស​កងកម្លាំ​ងសមត្ថកិច្ចពាក់ព័ន្ធ​ ត្រូវរួមសហ​ការគ្នាធ្វើការ​បង្ក្រាបបទល្មើ​សឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams) ឱ្យដកឫសគ​ល់​ ដោយក្រុម​នេះបានបំ​បែកខ្លួនពីក្រុមធំ​ មកជាក្រុមតូចៗ​ដែលជាកា​រប្រមូលផ្ដុំប​ង្កើ​នសកម្មភា​ពនៃការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ដើម្បីការពារកិត្តិយស​ ផលប្រយោ​ជន៍ជាតិ​ផល​ ប្រយោជន៍ប្រ​ជាពលរដ្ឋ​ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម​ បង្កើតបរិយាកា​សសង្គម​ឱ្យកាន់តែល្អប្រសើរ​ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ​៕

Leave a Reply

Your email address will not be published. Required fields are marked *