ម៉ូតូនិងរថ​យន្តបុក​គ្នា​ពេញទំហឹ​ង បណ្ដាល​ឲ្យស្លាប់​៣នាក់ នៅលើផ្លូវជាតិលេខ ៥ ត្រង់ចំណុ​ចមុខសា​លា​បឋមសិក្សា សាលាក្រហម ក្នុងឃុំកូប ស្រុកអូរជ្រៅ

(បន្ទាយមា​នជ័យ) យ៉ាងហោច​ណាស់មានមនុស្សចំនួនបីនាក់ បានបាត់បង់ជីវិតក្នុង​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូនិងរថយន្ត នៅវេលា​ម៉ោង០៨:០០នាទីព្រឹកថ្ងៃទី០៣ ឧសភា ឆ្នាំ២០២៦ លើផ្លូវ​ជាតិលេខ៥ ក្នុងទីប្រជុំជន ត្រង់ចំណុចមុខសាលាបឋមសិក្សា សាលាក្រហម ស្ថិតនៅក្នុង​ភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ករ​ណីគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងរវាងម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AQ-2998 បើកបរដោយ:ឈ្មោះ ឆាយ ដាវីន ភេទប្រុស អាយុ ១៩ ឆ្នាំមានទី​លំនៅភូមិ គោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានអ្នក​រូមដំណើរ០២នាក់

/ ឈ្មោះ ឆាយ សាវុធ ភេទប្រុស អាយុ ១៦ ឆ្នាំ ត្រូវជាប្អូនរបស់អ្នកបើកបរ

/ឈ្មោះ ជ្រឹម ​រក្សា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិគោកត្រាំ ឃុំស្រណាល ស្រុកក្រ​ឡាញ់ ខេត្តសៀ​មរាប បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែង​កើតហេតុខាង​លើបានគេ​ចពីរថយន្ត(ក្តាប់ភិនភានមិនបាន)ក្នុងទិសដៅច្រាស់គ្នាដែលកំពុងត្រៀមប្ដូរគន្លងបត់ឆ្វេង ដោយមាន​ល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករថយន្ត០១គ្រឿងម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ផ្លាក​លេខ​ ភ្នំពេញ2AZ-8555 បើកបរដោយឈ្មោះ សូ សារួម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅ​ពីកើតទៅលិចដែ​លកំពុង​បើកបរខា​ងស្ដាំដៃរបស់ខ្លួន ចំពីមុខពេញទំហឹងបណ្ដាលឲ្យកើតមានគ្រោះថ្នាក់តែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរនិងរួមអ្នកធ្វើដំណើរម៉ូតូ សរុប៣នាក់បានស្លាប់ ដោយឡែក​សម្ភារៈរថយន្តខូចខាតធ្ងន់០១គ្រឿង និងម៉ូតូខូចខាតធ្ងន់០១គ្រឿង នគរបាលចរាច​រណ៍​ធ្វើការវាស់វែងរួចនាំទៅការិយាល័​យន​គរបាលចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តច្បាប់តាមនីតិវិធី។ដោយឡែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយើងទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

Leave a Reply

Your email address will not be published. Required fields are marked *