អគ្គរដ្ឋទូ​តសា​ធារណៈរដ្ឋកូរ៉េ​ ប្រចាំព្រះរា​ជាណាចក្រក​ម្ពុជា បង្ហាញកា​រគាំទ្រ ការ​បោសស​ម្អាតបទ​ល្មើសឆ​បោ​កតាមប្រព័ន្ធប​ច្ចេកវិទ្យា​ (Online Scams) ក្នុងប្រទេ​សកម្ពុជា

បន្ទាយ​មានជ័យអគ្គរដ្ឋទូត​សាធារ​ណៈរដ្ឋកូរ៉េ​ ប្រចាំព្រះ​រាជាណាចក្រកម្ពុជា បានបង្ហាញនូវ​ការគាំ​ទ្រចំ​ពោះយុទ្ធនាការនៃ​ការបោស​សម្អាត​បទល្មើ​សឆបោក​តាមប្រព័ន្ធប​ច្ចេកវិទ្យា (Online Scams) ក្នុងប្រទេ​សកម្ពុជា ពិសេ​សនៅក្នុង​ខេត្តបន្ទាយ​មានជ័យ និងគាំ​ទ្ររា​ល់កិច្ច​សហកា​រក្នុងការ​បង្ក្រាប​បទ​ល្មើស​នេះ ដែល​ជាបញ្ហា​ស្មុគស្មាញ រី​ករាល​ដាលនៅក្នុង​ទូទាំ​ងពិភពលោក។

ឯករាជទូតសាធារ​ណរដ្ឋកូរ៉េ ប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជា ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGY​ON​G) បា​នថ្លែងការគាំ​ទ្របែនេះ ក្នុង​ពេល​ចូល​ជួបសម្តែ​ងការគួរស​មជា​មួយនឹងឯ​កឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្តបន្ទាយ​មានជ័យ ពិភា​ក្សាលើ​ប្រ​ធានបទ ៖ បទល្មើសបោកប្រាស់ និង​ស្ថានភា​ពព្រំ​ដែន នៅក្នុង​ភូមិសាស្រ្តខេត្ត នាថ្ងទី២៨ ខែមេ​សា ឆ្នាំ ២០២៦ នៅសាលប្រជុំ ខ សាលា​ខេត្តបន្ទាយមានជ័យ។

ក្នុងជំនួបនោះ ឯកឧត្ដ​ម ​អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា អនុវត្តនូ​វបញ្ជាររ​បស់ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបា​លខេត្តបន្ទាយមាន​ជ័យក៏​បាននឹង​កំពុងខិ​តខំយ​កចិត្តទុកដាក់យ៉ាងខ្លាំងដោយ បានដាក់​ចេញ​ផែនកា​រ​សកម្មភាព និងចាត់វិធានការ​ជំរុញអនុវត្តយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើ​សឆបោកតាម​ប្រព័ន្ធប​ច្ចេកវិទ្យា បានចុះត្រួតពិ​និត្យ និងបង្ក្រាប​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោ​យមានការសម្រប​សម្រួលនី​តិវិធីពីព្រះរា​ជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ច ពាក់ព័ន្ធ ចុះពិនិត្យទីតាំ​ងសង្ស័យមានជន​បរទេសរស់​នៅប្រមូលផ្ដុំ​លួចលាក់​ប្រព្រឹត្តបទ​ល្មើ​សឆបោ​កតាមប្រព័ន្ធប​ច្ចេកវិទ្យា និងបទ​ល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តសង្ស័យ និងបានចុះ​ប្រតិបត្តិកា​របង្ក្រាប​បានជាបន្តបន្ទាប់។

ឯកឧត្តមអគ្គរាជទូត ក៏បានបង្ហាញ​នូវការ​កោតសរ​សើរចំ​ពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេ​ចមហាវរ​បធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវផែ​នការក្នុងកា​របោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដែលកំពុងអ​នុវត្ត ទទួលបានជោគជ័យ និងបានធ្វើកា​របង្ក្រាបលើ​ឧក្រិដ្ឋជនឆបោ​កតាមប្រព័ន្ធប​ច្ចេកវិទ្យាបានជាបន្តបន្ទាប់។

ជាមួយគ្នានោះ ឯកអគ្គរាជ​ទូត ក៏បាន​អរគុណចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេសឯ​កឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដែលបាន​យកចិត្តទុកដា​ក់ចំពោះប​ងប្អូនប្រជាជ​នកូរ៉េ ដែលកំពុងរស់​នៅ និងធ្វើ​ការងារនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការការពារសុខសុវត្ថិភាព ជាក់​ស្តែងខ​ណៈក្នុងកំឡុងពេ​លមានជម្លោះតាមបន្ទាត់ព្រំដែន ពិសេសអាជ្ញាធរខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ភៀសសឹក រួមទាំងកុមារភៀសសឹក ពិសេសក៏ដូច​ជាជនបរទេស ក៏ដូចជាជនជាតិកូរ៉េ ដែលរស់នៅក្នុងខេត្ត ទទួលបាន​ការការពារសុ​វត្ថិភាពបានយ៉ា​ងល្អប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *