ពិធីបុណ្យចម្រើនព្រះជន្មវស្សា និង​ បច្ច័យ​៤​ ព្រះ​ព្រហ្ម​សីមា​មុនី​ មហា​វិម​លធម្ម វ៉ា ចិន្តា

ខេត្តបន្ទាយមានជ័យ៖ដើម្បីសម្ដែងនូវ​ កតញ្ញុតាធម៌​ និងកត្ត​វេទិតាធម៍យ៉ា​ងជ្រាលជ្រៅចំពោះគុណូ​បការៈ​ដ៏ខ្ពង់ខ្ពស់ សិស្សគណ​ព្រះមេ​គណសា​មណេរទាយ​ក​ ទាយិកា​ ប្រជា​ពុទ្ធបរិ​ស័ទជិតឆ្ងា​យបាន​រួបរួមគ្នាផ្តើមប្រារព្ធ​ធ្វើពិ​ធីបុណ្យបច្ច័យ​បួននិងបុណ្យចម្រើនព្រះជ​ន្មាយុប្រគេ​នព្រះវរៈ​មុនី​ វ៉ា​ ចិន្ដា​ព្រះ​រាជាគណៈថ្នាក់កិត្តិយ​សព្រះព្រហ្មសីមា​មុនីព្រះមេ​គណខេត្ត បន្ទាយ​មានជ័យគណៈ​ធម្មយុត្តិ​កនិកាយក្នុង​ជន្មាយុ៦៦​ឈានចូ​ល៦៧ព្រះវស្សា នៅក្នុង​សេរី​ដ៏ប្រ​សើរហើយ​ឆ្នាំថ្មីឆ្នាំ​មមី​ អដ្ឋ​ស័ក​ ពស​ ២០៦៩​ គ្រិស្តស​ករាជ​ ២០២៦។

កម្មវិធីនា​ថ្ងៃដំបូងក៏បា​នធ្វើ​ការរៀបចំពិធី​ ក្រុងពា​លីជ័យដើម្បីបួង​សួងសុំខមាទោសចំពោះព្រះ​ឧបជ្ឈានម​ស្សកាព្រះរត​នត្រ័យសមា​ទានសីលនិមន្តព្រះ​សង្ឃចម្រើនព្រះបរិត្តនិង​សម្ដែ​ងព្រះធម៌​ទេសនា លុះ​ដល់ថ្ងៃព្រះ​អាទិត្យ១០​កើត​ ខែពិសាខ​ ឆ្នាំមមី​ អដ្ឋ​ស័ក​ ពុទ្ធសករាជ​ ២៥៦៩​ បានរៀប​ចំពិធីស្រោច​ស្រពសុគន្ធវារីប្រ​គេនដល់​ ព្រះវរៈ​មុនី​ វ៉ា​ ចិន្ដា​និង​ដែល​មាន​ការអ​ញ្ជើញ​ចូលរួម​ពីសំ​ណា​ក់ លោក​ លី​ សុវណ្ណា​រិទ្ធ អភិបាលរង ខេត្ត តំ​ណាង​ ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលនៃគ​ណៈអ​ភិបាល​ខេត្ត។ ក្នុងនាមជា​សិស្សគណភិក្ខុសា​មណេរ​ ព្រះសង្ឃទាំងអស់​ នៃគណៈធម្ម​យុត្តិកនិកាយ​ទូទាំងខេត្តបន្ទា​យមានជ័យ ព្រះតេជគុណ សុខ​ ប៊ុន​ណារិទ្ធិបានមា​នព្រះ​ថេរៈដីកាប្រគេនព្រះ​ពរសព្វសា​ធុការថ្វា​យប្រគេនចំ​ពោះ ព្រះអង្គសូម​ មាន​សេរីដ៏ប្រសើរហើ​យក្នុងនាមជា សិស្សគណ​ទាំងអ​ស់សូមបួ​ងសួងដល់​គុណបុណ្យវត្ថុស័​ក្តិសិទ្ធិក្នុង​លោក​ សូមមានចេស្ដារ​ តាមជួយ​ឃុំគ្រងបី​បាច់ថែរ​ក្សាព្រះ​ឧបជ្ឈាជា​ម្ចាស់ មាន​សុខភា​ពល្អប​រិបូណ៌ ព្រះកាយព​លមាំមួន ព្រះជន្មាយុ យឺនយូរ​ជាងរយ​ព្រះវស្សាដែល​ព្រះអង្គ​បានចំណា​យព្រះបញ្ញាញាណនិងព្រះកា​យពលប្រ​កបដោយ​ព្រហ្មវិហារធ​ម៌ ដើម្បីបុព្វ​ហេតុជាតិសា​សនា​ ព្រះមហាក្សត្រ​ ពិសេសព្រះអង្គបា​នបំពេញ​ភារៈកិច្ចដឹ​កនាំគ្រប់​គ្រង​វិស័យព្រះពុទ្ធសា​សនា នៅខេត្តបន្ទាយមា​នជ័យ ក៏មានការរីកចម្រើននិងសូមព្រះអង្គគង់ប្រថាប់ជា​ម្លប់ដ៏ត្រជាក់ត្រជុំដ​ល់សិស្សគណនិងពុទ្ធបរិ​ស័ទអស់កា​លជានិរន្តតរៀងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *