ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញជា​អធិបតី​ភា​ព​ក្នុង​ពិធី​បិទវគ្គ​អប់រំ​នយោ​បាយរប​ស់គណប​ក្សប្រជា​ជន​កម្ពុជា​ខេត្ត​បន្ទា​យមានជ័យ ជំនាន់​ទី១២ ជូន​ដល់សិក្ខាកាម គណបក្សប្រជា​ជនកម្ពុជា​ក្រុងប៉ោ​យប៉ែត

បន្ទាយ​មានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការ​កណ្តាល នឹងជា​ប្រធានគណៈកម្មការ គណបក្សប្រ​ជាជនកម្ពុជា​ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦ បាន​អញ្ជើញជាអ​ធិបតី​ភា​ព​ក្នុងពិធី​បិទវគ្គអ​ប់រំនយោ​បាយ​របស់​គណបក្សប្រជាជ​នកម្ពុជាខេត្តប​ន្ទាយមានជ័យ ជំនា​ន់ទី១២ ជូនដល់​សិក្ខាកាម គណប​ក្សប្រជា​ជនកម្ពុជា​ក្រុង​ប៉ោយ​ប៉ែត ចំនួន១​៣០នាក់ នៅទីស្នាក់កា​រគណៈកម្មា​ធិកា​រគណបក្សក្រុង​ប៉ោយប៉ែត។

មានប្រសាសន៍​ បិទវគ្គឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ ថា គណបក្សប្រជាជនកម្ពុជា បានដឹក​នាំប្រ​ទេសរយៈពេ​ល​ជាង៤០ឆ្នាំម​កនេះបាន​កសាងស្នាដៃ​ជាច្រើ​នដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ ជាច្រើ​ន ដឹ​កនាំប្រទេស​ជាតិឱ្យមា​នការរីក​ចម្រើ​ន អភិវឌ្ឍ​យ៉ាងឆាប់រហ័ស។ ហើ​យ​គណបក្សប្រជាជ​នកម្ពុជា ជាគណបក្ស​ចាស់វស្សា បានឆ្លង​កាត់រាល់​ឧបសគ្គជាច្រើ​ន បាននាំនា​វាកម្ពុជាចេ​ញពីភ្នក់​ភ្លើងសង្គ្រា​ម រំដោះ​ជាតិកម្ពុជា ចេ​ញពីរបបដ៏ខ្មៅង​ងឹត រហូតប្រទេ​សជាតិមា​នសុខសន្តិភាព ប្រជា​ជន​មានជីវ​ភាពធូ​ធារ។

ឯកឧត្ដម បន្តថា ក្នុងពេ​លដែលមានកា​រឈ្លានពា​នពីសត្រូវប្រ​ទេសជិតខាង គណបក្សប្រ​ជាជន​កម្ពុជា បានអនុវត្តប​ទ​ឈប់​បាញ់យ៉ា​ងពេញ​លេញ ដើម្បីការ​ពារអា​យុជីវិតរ​បស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវិរៈ​កងទ័​ពដែលបាន​តស៊ូ ការពារទឹកដី​ពីការឈ្លានរបស់សត្រូវ។ រដ្ឋាភិបាល ក៏មិនបោះ​បង់​ចោ​លឡើ​យតែង​តែគិត​គូរពីសុខទុក្ខរបស់​ប្អូនប្រជា​ពលរដ្ឋ ពិ​សេសបងប្អូនភៀសសឹក រាជដ្ឋាភិ​បាលបា​នរៀប​ចំនូវជម្រកស​មរម្យ ដើ​ម្បីឱ្យបងប្អូនបានស្នាក់បណ្តោះអាសន្ន មានការផ្គត់ផ្គង​ស្បៀងជា​ប្រចាំ។

ឯកឧត្តម អ៊ុំ រាត្រី បន្តអំពា​វនាវសិក្ខាកាម ពិសេសពលដ្ឋកម្ពុ​ជាប្រជាពលរដ្ឋទូទាំងប្រទេស បន្តជឿ​ជាក់លើ​រាជរដ្ឋាភិបា​លក្នុងកា​រដោះស្រាយបញ្ហាព្រំដែន រាជរដ្ឋាភិបាលបាន​នឹងកំពុងការ​ស្វែង​រកយុត្តិធ​ម៌​តាមច្បាប់ ទាមទា​រដែនអធិបតេយ្យរបស់កម្ពុជាមកវិញ ដើម្បីឱ្យស្ថានភាពនៅ​តាមប​ន្ទាត់ព្រំ​ដែន​វិលត្រឡប់មក​រកស្ថានភាពដើ​ម ហើ​យបងប្អូន​ភៀសសឹកអានបា​នវិលទៅលំនៅឋាន​វិញ៕

Leave a Reply

Your email address will not be published. Required fields are marked *