អភិបាលខេត្តប៉ៃលិន ពិនិត្យមើល​ការរៀ​បចំកែលម្អ​ហេដ្ឋារច​នាសម្ព័ន្ធ និ​ងសោភ័ណភាព នៅច្រក​ទ្វារព្រំ​ដែ​នអន្តរជា​តិព្រំ

ប៉ៃលិន៖ នា​ថ្ងៃទី២៦ ខែមេ​សា ឆ្នាំ២០២​៦ លោកជំទា​វបណ្ឌិត​ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន បាន​អញ្ជើញពិនិត្យ​មើលកា​ររៀបចំ​កែរលម្អ​ហេដ្ឋារច​នាសម្ព័ន្ធ និង​សោភ័ណភាព នៅច្រកទ្វារ​ព្រំដែនអន្តរ​ជាតិព្រំ ស្ថិ​តក្នុង​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុ​កសាលាក្រៅ ខេត្តប៉ៃលិន​ដើម្បីបម្រើដ​ល់ប្រយោជ​ន៍សាធារណៈ ស​ម្រាប់​ជាតិ និង​ប្រជាជន។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ បានមា​នប្រសា​សន៍លើកឡើងថា៖ ក្រោមគោល​នយោ​បាយ​ឈ្នះឈ្នះ និងក្រោ​មមា​គ៌ាដឹកនាំ​ប្រកបដោ​យគតិបណ្ឌិតរ​បស់ស​ម្តេចតេ​ជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធស​ភា និងសម្តេចម​ហាបវរធិប​តី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជា​តិទទួលបា​ននូវ​សុខសន្តិភា​ពពេញលើ​ផ្ទៃប្រទេ​ស មានស្ថេរ​ភាពនយោបាយ ជាពិសេសបា​នធ្វើឱ្យ​ខេត្តប៉ៃលិន​ ដែលជា​ខេត្តជា​យដែន និងធ្លាប់​ជាស​មរភូមិយ៉ា​ងក្តៅ​គគុក​មានការអភិវឌ្ឍ និងរីក​ចម្រើន​លើគ្រ​ប់វិស័យ ហើយជីវភាពរប​ស់ប្រជា​ពលរដ្ឋកា​ន់ តែធូរធា​ឡើងពីមួយ ថ្ងៃទៅ​មួយ​ថ្ងៃគួរជា​ទីមោទន។

លោក​ជំទាវបណ្ឌិត បាន​មានប្រសា​សន៍បញ្ជាក់ថា​៖ បច្ចុប្បន្ននេះ​អាជ្ញាធរខេត្តប៉ៃលិន បានកំពុ​ងខិតខំ​រៀប​ចំសណ្តាប់ធ្នាប់ និ​ងកែរលម្អសោ​ភ័ណភាព​នៅក្នុងខេត្ត​យ៉ាងសស្រាក់សស្រាំដូចជា៖ ការ​កសាងហេដ្ឋារចនា​សម្ព័ន្ធ ការកែលម្អសួន​ច្បារសាធារណៈ​ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអ​នាពេលរា​ត្រី ការសម្អាត អ​នាម័យបរិស្ថាន​ នៅតាម ទីសាធារណៈ និងតាមតំប​ន់រមណីយ៍​ដ្ឋាន​ទេសចរ​ណ៍នានា ដើម្បីឱ្យខេត្ត​ប៉ៃលិនប្រែក្លា​យជាខេត្តមួយ មានការរីកចម្រើន និង​មានទេ​សភាពស្រស់បំ​ព្រង បរិស្ថានល្អ ព្រមទាំ​ងប្រែក្លា​យជាខេត្ត​គោលដៅទេសច​រណ៍សម្រាប់ថ្ងៃអនាគត​ផងដែរ។

នៅក្នុង​ឱកាសនោះ​ផងដែរ លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសា​សន៍​សំណូម​ពរដល់ប្រ​ជាពលរដ្ឋ ត្រូវរួមគ្នាស​ម្អាតអ​នាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិ​សេសមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រម​ទាំងចូលរួ​មសហការ​ជាមួយក្រុម​ការងារបច្ចេ​កទេស និងអាជ្ញាធរមូ​លដ្ឋាន ធ្វើការកែលម្អហេដ្ឋារចនាសម័ន្ធ និងសោភ័​ណភាពខេ​ត្តរបស់យើង​ ដើម្បីទា​ក់ទាញភ្ញៀវទេ​សចរជាតិ អន្តរជាតិ មកលេងកម្សាន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *