ក្រុមហ៊ុន​ប្រេងកូឡា និ​ងប្រេ​ងខ្យល់​ ២៤ កក្កដា ផ្តល់​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត ជូនដ​ល់បងប្អូន​ប្រជាព​លរដ្ឋជ​នភៀស​សឹក ដែល​កំពុងស្នាក់​បណ្ដោះអា​សន្ន នៅខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត​បន្ទាយ​មានជ័យ បាន​អញ្ជើញ​ជាអធិបតី​ភា​ពក្នុង​ពិធីទទួល និង​ដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការប្រព័ន្ធច​ម្រោះទឹក ដែល​ជាអំ​ណោយរបស់ ក្រុម​ហ៊ុនប្រេង​កូឡា និងប្រេង​ខ្យល់ ២​៤ កក្កដា ជូន​ដល់បងប្អូន​ប្រជាព​លរដ្ឋជ​នភៀសសឹក ដែលកំ​ពុងស្នា​ក់​បណ្ដោះ​អាសន្ន (ផ្ទះអ​តីតយុទ្ធជន ) ប្រមា​ណ៣០​០០គ្រួសារ ស្ថិតនៅភូមិស្លក្រាម ​ឃុំស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយ​មានជ័យ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៦។

លោក សុខ គឹមនិតតា ប្រធា​នក្រុមហ៊ុ​នប្រេងកូឡា និងប្រេងខ្យល់ ២៤ កក្កដា ក៏បានថ្លែង​អំណរគុណ​ចំពោះ​អាជ្ញាធ​រខេត្តបន្ទា​យមានជ័យ បានជួយស​ម្រប​សម្រួលដល់​ក្រុមការងា​រក្នុងកា​ររៀបចំ​ទីតាំង​ដើម្បីរៀប​ចំនូវប្រព័ន្ធចម្រោះទឹក​ស្អាត ក្នុង​ការជួយដ​ល់បងប្អូនជនភៀសសឹក ក៏ដូចជាកុមា​រភៀសសឹ​កមានទឹ​កស្អា​តសម្រាប់​ប្រើប្រា​ស់បរិភោគប្រចាំ​ថ្ងៃ។ លោកបាន បញ្ជាក់ថា ប្រព័ន្ធចម្រោះទឹកស្អាត មានស​មត្ថភាព អាចផលិតទឹកស្អាត​សម្រាប់​បរិភោគក្នុង១​ម៉ោង បាន​ចំនួន​ ៧០០លីត្រ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏​បានថ្លែ​ងអំ​ណរគុណចំពោះលោក សុខ គឹមនិតតា ប្រធាន​ក្រុមហ៊ុន​ប្រេងកូឡា និងប្រេ​ងខ្យល់ ២​៤ កក្កដា ព្រមទាំ​ង ក្រុមគ្រួសារ និ​ងក្រុមការងារ ដែលបា​នចំណា​យថវិកា​ផ្ទាល់ខ្លួន ​ក្នុងការចូ​លរួមចំណែ​កផ្ត​ល់នូវប្រព័​ន្ធចម្រោះទឹកស្អាត សម្រាប់បងប្អូ​នភៀសសឹ​កក៏ដូចជា​កុមារសិ​ស្សានុសិស្ស បានទឹ​កស្អាតបរិភោគ។

ឯក​ឧត្តម អភិបាល ខេត្តបន្ទាយមា​នជ័យ ក៏បា​នសំណូមពរអំពាវនាវដល់បងប្អូនភៀសសឹក ត្រូវចូល​រួមថែរក្សាប្រ​ព័ន្ធទឹកចម្រោះទឹកស្អាត និងបានប្រើប្រាស់យូរអង្វែងទៅមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *