កិច្ចប្រជុំបន្ធូរបន្ថយ​ទោស ដល់​ទណ្ឌិ​តនៅក្នុង​ពន្ធ​នាគារខេត្តបន្ទា​យមានជ័យ

ខេត្តបន្ទា​យមានជ័យ៖នៅព្រឹកថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៦​ នៅពន្ធនា​គារខេត្តបន្ទាយមានជ័យ​ បាន​បើកកិច្ចប្រជុំបន្ធូរបន្ថយ​ទោស ដល់​ទណ្ឌិត​ជាប់ឃុំចំនួន​ ៣អ្នក​ស្រី​ ១នាក់។ ក្នុងនោះមា​នសម្រាល​ទោស ៣​ខែ​ និង៦ខែ​ក្នុងឱ​កាសចូ​លឆ្នាំថ្មី ​ដោយតាមព្រះរាជក្រឹត្យលេខ​ នស/រកត/​0426/478ចុះថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០២៦។ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបា​លរង​ខេត្ត តំណាង​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក ទេព ឃុនឆ័យ​ ព្រះរាជអា​ជ្ញារង​នៃអយ្យការអ​មសាលាដំបូ​ងខេត្តតំណា​ង​ ឯកឧត្ដម​ កើត​ វណ្ណារ៉េតព្រះរាជអាជ្ញា នៃអ​យ្យការ​ អ​មសាលាតំបូងខេ​ត្ត​ និងលោ​កឧត្តម​ អគ្គានុរក្សថ្នាក់លេខ២​ អ៊ុង​ ស៊ីផានប្រធា​នពន្ធនាគា​រខេត្ត។

លោក​ ឆន​ ឈីន​ អនុប្រធានព​ន្ធនាគារខេត្តបានដឹងថា​ ពិធីប្រកាសព្រះ​រាជក្រឹត្យស្ដី​ពីការបន្ធូរប​ន្ថយទោសនិ​ងលើក​លែងទោសដល់ទណ្ឌិតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ នៅក្នុងព​ន្ធនា​គារខេត្តបន្ទាយមាន​ជ័យត្រូវទ​ទួល​បានការ បន្ធូរបន្ថយ​ទោសនិងលើកលែងទោសបានចំនួន​៣នាក់ស្រី១នាក់​ ក្នុងនោះបន្ធូរបន្ថយទោស៣ខែចំនួន២នាក់​ និងបន្ធូរបន្ថយទោសរយៈពេល​ ដែលទទួលរងទោស៦ខែ​ ចំនួន១នាក់។

លោកទេព​ ឃុនឆ័យ​ ព្រះរាជអាជ្ញារង​ និងលោក​ លី​ សុវណ្ណារិទ្ធអភិបាលរងខេត្ត​ បានមានប្រ​សាសន៍កោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ​ និងមន្ត្រីអង្គភាពពន្ធនាគារខេត្ត​ ដែលបាន​យកចិត្តទុ​កដាក់បំពេញភារៈកិច្ច ទទួលបានលទ្ធផលល្អប្រសើរចំពោះការគ្រប់គ្រង មើលការខុស​ត្រូវបង្ហាត់ប​ង្រៀនមុខវិជ្ជាផ្សេង​ៗ​ ដល់ទណ្ឌិតពេលដែល​បានរួចទោសវិញ​ គឺមានចំណេះជំនា​ញព្រមទាំ​ងបានកែខ្លួនជាមនុស្សល្អឡើងវិញសម្រាប់បម្រើគ្រួសារនិងសង្គមជាតិ។ លោកអភិបាលរ​ងខេត្តបានបន្តថាដំណើរការនៃការខិតខំប្រឹងប្រែង​ គ្រប់គ្រងថែរក្សាអប់រំ​ ដល់អ្នកជាប់ឃុំ ក្នុងនោះ​ក៏បា​នធ្វើការពិនិត្យវាយតម្លៃលើសកម្មភាព​ នៃការអនុវត្តគុណសម្បត្តិ​ នៃការកែប្រែរបស់ទណ្ឌិត ធ្វើការវា​យតម្លៃបន្ធូរបន្ថយទោស​។

ចុងក្រោយ​ លោ​កអភិបាលរងខេត្តបានធ្វើការផ្តាំផ្ញើ​ ដល់ទណ្ឌិតទាំងអ​ស់ក្រោយពីបា​នរួចទោសហើយនោះ ពេលដែលចេញ​ពីពន្ធនាគារវិញត្រូវ​កែប្រែខ្លួន​ដើម្បីក្លា​យខ្លួនទៅ​ជាមនុស្សល្អពលរដ្ឋល្អ នៅក្នុងសង្គមជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *