ថ្នាក់ដឹក​នាំខេត្តកំ​ពង់ចាម អញ្ជើញ​បញ្ចុះប​ឋម​សិលា ក្រុងពា​លីតម្លើង​រូប​សំណា​កនាគព័ន្ធថ្មី

(កំពង់ចាម)ឯកឧត្ដម ខ្លូត ផន ប្រធា​នក្រុមប្រឹក្សា​ខេត្ត និងឯ​កឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបា​ល​ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែ​មេសា ឆ្នាំ​២០២៦ បា​នដឹកនាំ​មន្ត្រីរាជ​ការ និង​អាជ្ញា​ធរមូល​ដ្ឋាន អញ្ជើញ​បញ្ចុះ​បឋមសិលា ក្រុងពា​លីតម្លើងរូ​បសំ​ណាកនាគព័ន្ធថ្មី និងស្រោ​ចស្រង់បើ​កព្រះនេ​ត្រ​នាគ នៅ​ចំណុចរង្វង់​មូល​នាគព័ន្ធចាស់ (ទល់មុខ​ក្លោងទ្វារ​ចូល វត្តប្រា​សាទន​គរបានជ័យ) ស្ថិត​នៅ​ភូមិ​នគរបាជ័យ ស្រុកកំពង់​សៀម ខេត្តកំ​ពង់ចាម

ស្ថិតក្នុងឱកា​សនោះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លខេ​ត្តកំ​ពង់ចាម និងថ្នាក់​ដឹកនាំ មន្ត្រីរាជ​ការ បាននិមន្តព្រះ​សង្ឃជ័​យន្តោ ​ទៅតា​មកិច្ចតា​ម​សាសនា ដើ​ម្បី ឧទ្ទិស​បួងសួងសុំដ​ល់ម្ចាស់ទឹក ដី សូមពរ​សេចក្ដីសុ​ខ សេ​ចក្ដីចំរើន ដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំ​ពង់ចាម ក៏ដូចជា ប្រជាព​លរដ្ឋទូទៅ ដែល​ធ្វើដំណើរ ឆ្ល​ងកាត់ទឹកដីខេត្តកំពង់ចាម ផងដែរ។

បើតាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេ​ត្តកំពង់ចាម​ បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺ​ជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។ សមិទ្ធផលនេះ បាន​សាងអំ​ពីស្ពាន់​សុទ្ធ មានទម្ងន់ ៨​តោន កំពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ផង ។ រូបសំ​ណាក​ថ្មីនេះ បានក​សាងឡើង ទៅតា​មទម្រង់ចាស់ទាំងស្រុង ដោយប្តូពីស៊ីម៉ង់ត៍ មកជាស្ពាន់​សុទ្ធវិញ និង​មានទំហំធំ​ជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំរហូតដល់ទៅ ១៧ម៉ែត្រ×​១៧ម៉ែត្រ ឯ​ណោះ

សូមជម្រាបដែរថា រូប​សំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិត​នៅចំណុចទល់មុខក្លោងទ្វារចូល វត្តប្រាសា​ទនគរបានជ័យ ក្នុងភូមិនគរបាជ័យ ស្រុកកំពង់សៀម ។ ហើយ​សំណ​ង់នេះ ក៏ស្ថិតនៅជាមួ​យគម្រោងពង្រីក និ​ងលើកកកម្រិតគុ​ណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥,៤៨៩​គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគី​ស្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងអនុវត្ត ដោយក្រុមហ៊ុន CRBC ប្រើប្រាស់ឥណទា​នសម្បទាន​ពីរដ្ឋា​ភិបាល នៃសា​ធារណរដ្ឋប្រជាមានិតចិន បានដំណើរសាងសង់ នាចុងឆ្នាំ២០២៣ ហើយគ្រោ​ងបញ្ចប់ទាំងស្រុង នាឆ្នាំ២០២៧ ខាងមុខនេះ ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *