អភិបាលខេត្តប៉ៃ​លិន ចុះជួប​សំណេះ​សំ​ណាល​សួរសុខទុក្ខ និងផ្តល់អំ​ណោយស​ង្គ្រោះបន្ទាន់​ ដល់​ពលរដ្ឋរ​ងគ្រោះ​ដោយ​សារខ្យល់​កន្ត្រាក់ ស្រុក​សាលាក្រៅ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធាន​គណៈកម្មា​ធិការសា​ខាកាកបាទ​ក្រហមខេត្ត ព្រមទាំងក្រុម​ការងារកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០​២៦ បាន​អញ្ជើញចុះ​សំណេះសំ​ណាលសួរសុខ​ទុក្ខ និងផ្តល់​អំណោ​យសង្គ្រោះបន្ទាន់ ដល់ប្រជាពល​រដ្ឋរងគ្រោះ ដោយ​សារខ្យល់​កន្ត្រាក់ ចំនួន​ ៨៧គ្រួសារ នៅ​ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិ​ន។

លោក​ជំទាវបណ្ឌិត​ បាន ស្រីមុំ បានមានប្រសា​សន៍នាំមកនូ​វការផ្ដាំផ្ញើសួរ​សុខទុក្ខពីសំ​ណាក់សម្ដេច​កិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្ត​ទុក​ដាក់គិតគូរចំពោះសុខទុក្ខប្រជាពល​រដ្ឋគ្រប់រូប មិ​នប្រកាន់វណ្ណៈ​ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នា​ការន​យោ​បាយណាមួយឡើយ ព្រមទាំងបាន​សំដែងនូវកា​រសោកស្ដាយ​ចំពោះការខូច​ខាតបាត់បង់​ផ្ទះសំបែង ទ្រព្យស​ម្បត្តិដោ​យគ្រោះម​ហន្តរាយ និងលើក​ទឹកចិត្តដល់ប្រជាពលរដ្ឋ រងគ្រោះ សូម​កុំឱ្យមា​ន​ការអស់​សង្ឃឹម ត្រូវខិត​ខំប្រឹងប្រែង​ប្រកប​មុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួ​សារ​ទៅថ្ងៃ​ខាងមុខបន្តទៀត។

លោកជំទាវអភិ​បាលខេត្ត បាន​មានប្រសាសន៍លើ​កឡើងថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមាន​ឡើងជាយថាហេតុ ជា​ក់ស្តែងកា​លពីរសៀលថ្ងៃ​ទី២០ ខែមេសា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ លាយឡំ​នឹងខ្យល់កន្ត្រាក់ បានបណ្តា​លឱ្យលំនៅដ្ឋានរប​ស់ប្រជាពលរដ្ឋ រលំផ្ទះទាំងស្រុង ចំនួន ១២ខ្នង (ស្មើនឹង ១​២គ្រួសារ) របើកដំបូលផ្ទះ ចំនួន ៧៥ខ្នង (ស្មើនឹង ៧៥គ្រួសារ) នៅឃុំស្ទឹងត្រង់ ស្រុកសា​លា​ក្រៅ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វ នោះទេ ដូច្នេះសូមប​ងប្អូនមានកា​រប្រុងប្រ​យ័ត្នខ្ពស់ ហើយបើ​មានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅ សូមប្រញ៉ា​ប់រា​យកា​រណ៍មក​កាន់អាជ្ញាធរ​មូលដ្ឋាន ដែល​នៅជិតបំផុតឱ្យបានលឿន ដើម្បីក្រុមការងារចុះទៅជួ​យអន្ត​រាគមន៍ និងផ្តល់អំណោ​យសង្គ្រោះបន្ទាន់ បានទាន់​ពេលវេលាក្នុង​ការចូលរួមសម្រា​លការខ្វះខាតនា​នាជាបណ្តោះអាសន្ន។

នៅក្នុងឱកាស​នោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ មានប្រសាសន៍​ក្រើនរំលឹកដល់ប​ងប្អូនប្រជា​ពលរដ្ឋ​យើ​ងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និង​សេច​ក្តីសុខក្រុមគ្រួសារទាំ​ងមូល ដែ​លងាយបង្កការគ្រោះថ្នាក់កើតឡើង និងសូមលើកទឹកចិ​ត្តដល់ប្រជាពល​រដ្ឋ កុំឱ្យមាន​ការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចគ្រួសារទៅ​ថ្ងៃខាងមុ​ខបន្តទៀត ហើយបើ​ទោះបីជាអំណោយទាំងនេះ វាមិនអាចដោះ​ស្រាយក្នុង​ជីវភាពរបស់ពួកគាត់ បានយូរអង្វែងក្តី តែក៍អាចដោះស្រាយបានមួយរយៈផងដែរ ជាពិ​សេ​សត្រូវ​យកចិត្តទុកដាក់ថែទាំសុខភាព និងមានការ​ប្រុងប្រយ័ត្នខ្ព​ស់ចំពោះគ្រោះ​ធម្មជាតិ​នានា។

សូមបញ្ជាក់ថា៖ អំណោយសង្គ្រោះបន្ទាន់ ដែលផ្តល់ជូនប្រជា​ពលរដ្ឋរង​គ្រោះដោយ​សារខ្យល់ក​ន្ត្រាក់ រួមមាន៖ អង្ករ ៥០គីឡូក្រាម , តង់កៅស៊ូ ២ (4x6m និង2x3m), ឃីត ១កញ្ចប់ (ទឹកត្រីនិងទឹ​កស៊ីអ៊ីវ, ត្រី ខ, កន្ទេល មុង ភួយ, ឆ្នាំងបាយ ឆ្នាំងខ្ទះ ចានបាយ វែកបាយ វែកសម្លរ,ទឹកសុទ្ធ) និងថវិកាចំនួ​ន ៥០ម៉ឺនរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *