សាខា​កា​កបាទ​ក្រហ​មខេត្តប​ន្ទាយ​មានជ័យ ផ្តល់អំ​ណោយ​មនុស្សធម៌​ស​ម្រា​ប់ស្ត្រីមា​នផ្ទៃពោះ​ នៅ​ម​ណ្ឌល​ជន​ភៀសសឹ​ក​ក្នុងភូមិ​សាស្ត្រខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយ​មានជ័យ៖អំណោយមនុស្សធម៌​ ជា​ឃីត​ របស់អង្គការ​ UNFPA តាមរ​យៈកា​កបាទ​ក្រហ​មក​ម្ពុជា ត្រូវបា​នសាខាកាក​បាទក្រ​ហមខេត្តបន្ទា​យមានជ័​យដឹក​នាំដោយ លោកជំទាវ ជ័យ​ ណា​រី អ៊ុំ​ រាត្រីអនុប្រធានកិត្តិយ​សគណៈកម្មាធិកា​រសាខាកាកបាទក្រហមបាននាំ​យកឃី​តផ្តល់ជូន​ដល់ស្ត្រីមាន​ផ្ទៃពោះ​ កុមារតូចៗ​ នៅមណ្ឌលសុខភាព​ ស្ថិតក្នុងភូមិ​សាស្ត្រខេត្ត​បន្ទាយមានជ័​យនារសៀល​ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២៦​ ដោ​យក្នុងម្នាក់ៗ​ ទទួលបានសាប៊ូដុសខ្លួន​ សាប៊ូបោក​ខោអាវសារុង​និងក្រមា​។

លោកជំទាវ​ ជ័យ​ ណារី​ បានមា​នប្រសាសន៍ថា​ ក្នុងស្ថានភាពដែលបងប្អូនប្រជាភៀសសឹក​ កំពុ​ងស្នាក់នៅបណ្ដោះអា​សន្នមានការលំបាក​ក៏ពិតមែន​ប៉ុន្តែរាជរដ្ឋា​ភិបាលអាជ្ញា​ធរគ្រប់ជាន់​ថ្នាក់​និងគ្រប់​សប្បុរសជ​នជិតឆ្ងាយតែងតែគិតគូ​រពីសុខ​ទុក្ខចំពោះ​បងប្អូន​ជានិច្ចជាពិសេសក្នុងការពង្រឹងការផ្ត​ល់សេ​វាសុខភាព​ទាំ​ងមា​តាទា​រកនិង​កុមារ។ជាមួយគ្នា​នេះ​កត្តា​គន្លឹះសំ​ខាន់មួយទៀតគឺ រួមពី​បងប្អូន​ទាំងអស់គ្នាក្នុងកា​រទទួលយកសេវាសុ​ខភិបាលណា​ដែល​មាន​វិជ្ជាជី​វៈត្រឹមត្រូវ ច្បាស់លាស់​ធា​នាគុណភាពនិងសុវត្ថិ​ភាពដូចនេះ​ សូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព​ និងពិគ្រោះ​យោបល់ជា​មួយគ្រូពេទ្យជំនាញ​នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឲ្យបាន​ទៀងទាត់តាមពេលវេ​លាកំណត់ហើ​យ ត្រូវទៅ​សម្រាលកូននៅ​មណ្ឌលសុខភាព​ ឬមន្ទីរពេទ្យគ្រូពេទ្យជំនាញ។ ជាង​នេះ​ទៅទៀតត្រូវបំ​បៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ចាប់តាំងពីពេ​លកើតរហូ​តដល់ទារក​មានអា​យុប្រាំមួយខែនិងផ្តល់​អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិដូចជាប​បរខាប់គ្រ​ប់គ្រឿងនិ​ងរួមជាមួយ​នឹង​ការបន្តបំបៅ​ទឹកដោះ រហូតដ​ល់កុមារមានអាយុយ៉ាងតិចពីរឆ្នាំនោះទើបល្អប្រ​សើរ​សម្រាប់កុមារ​ដែលមា​នសុខភាពល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *