បន្ទាយមានជ័យ៖នាព្រឹក ថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់ទទួលសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគ នៅក្នុងខេត្តបន្ទាយមានជ័យ ក្រោមកម្មវិធីពង្រឹងការគ្រប់គ្រងជំងឺឆ្លងតាមតំបន់ព្រំដែននៅភូមិភាគពាយ័ព្យ គាំទ្រថវិកាដោយមូនិធីកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ KOFIH។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពិធីប្រគល់ទទួលនៅថ្ងៃនេះមានពីរវគ្គ ទី១ ទទួលសម្ភារៈ និងឃីតសង្គ្រោះបឋមមករួមមាន កៅអីប្រធានចំនួន១គ្រឿង កៅអីធម្មតា២០គ្រឿង តុប្រជុំប្រវែង ៣,៦ម៉ែត្រចំនួន១ តុការិយាល័យ លីកូចំនួន៥ ទូដាក់ឯកសារចំនួន៣ ទូកញ្ចក់ដាក់ឯកសារចំនួន៤ អាវយឺត ១៥០ អាវសង្គ្រោះ ខៀវ ២៨០ អាវសង្គ្រោះក្រហម ៧០ និងកាបូបសង្គ្រោះបឋម ១០០៧ កាបូន សរុបថវិកា២៨៧៤៥ ដុល្លារ។ ដោយឡែកសម្រាប់អំណោយដែលចែកជូនដល់ជនភៀសសឹករួមមាន តង់ចំនួន៥៥០ កន្សែងពោះគោចំនួន ៥០០ ម៉ុង ៥០០ កន្ទេល៥០០ ភួយ ៥០០ស្ប្រៃយ៍បាញ់ការពារមូស ចំនួន ៥០០ម្សៅសាប៊ូ ១០០០កញ្ចប់ កញ្ចប់អាហារចំនួន ១០៨១ ទឹកសុទ្ធចំនួន ១ម៉ឺនយួរ សរុបថវិកាចំនួន៤៣៤៣៥ ដុល្លារ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានមានប្រសាសន៍ថា ក្នុងនាមមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលក៏ដូចជាប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិកូរ៉េសម្រាប់ថែទាំអន្តរជាតិដែលបានចូលរួមឧបត្ថម្ភសម្ភារៈថវិកាយ៉ាងច្រើន ជាពិសេសបានចូលរួមចំណែករំលែកទុក្ខលំបាកបងប្អូនប្រជាភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែលកំពុងតែរងនូវការឈ្លានពានពីកងទ័ពថៃ ធ្វើសកម្មភាពរាយបន្លាលួសដាក់ទូកុងតឺន័រ ដែលធ្វើឲ្យមានការកែប្រែនូវបរិយាកាសសន្តិសុខជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា បង្កើនស្ថានភាពថ្មី លើទីតាំងជាក់ស្តែងដែលជាមូលហេតុធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែង កាត់បន្ថយភាពតានតឹងនិងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសំបែងនិងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់។ លោកវេជ្ជបណ្ឌិត គុច កុសល ទីប្រឹក្សាគម្រោង មូលនិធិកូរ៉េ សម្រាប់ថែទាំសុខភាពអន្តរជាតិបានបញ្ជាក់ថា រាល់អំណោយរបស់រាជរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជូនដល់មន្ទីរសុខាភិបាល ក្នុងឱកាសនេះ គឺជាសន្ដានចិត្តអាណិតស្រឡាញ់រវាងប្រទេសកម្ពុជាកូរ៉េពិសេស ក្តីអាណិតអាសូរ ដល់បងប្អូនប្រុសជាភៀសឹកខ្មែរ ដែលកំពុងជួបការលំបាក ក្នុងការបាត់បង់ផ្ទះសម្បែង ក៏ដូចជាការខកខាន ប្រកបមុខរបរផ្សេងៗ នេះបណ្ដាលមកពីការឈ្លានពានរបស់កងទ័ពសៀមមកលើទឹកដីកម្ពុជា៕

