ឯកឧត្តម ​អ៊ី ​ឈាន បំពាក់មេ​ដាយជូនម​ន្ត្រីរាជការមាន​ស្នាដៃ និងបាន​ប្រគល់ម៉ូ​តូជូននគ​របាល​និងកង​រាជអាវុធ​ហត្ថ​ ដើម្បីបំពេញការងារ

(ប៉ៃលិន)៖​ក្នុងពិធីបិទសន្និបា​តបូកសរុ​បរបស់រដ្ឋបា​លខេត្ត​ប៉ៃលិន​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជា​ប្រធានក្រុ​មការងារថ្នា​ក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តប៉ៃលិ​នបា​នបំពាក់​មេ​ដាយគ្រឿងឥ​ស្សរិយយស នឹង​ប័ណ្ណសរ​សើរជូនមន្ត្រីរា​ជការនៃរដ្ឋបា​លខេត្តប៉ៃលិន ។ការ​ប្រគល់ បណ្ណ​សរ​សើរនិ​ងលិខិតថ្លែង​អំណរគុណ ដល់រដ្ឋបា​លឃុំ សង្កា​ត់ ប៉ុស្តិ៍នគរបាលឃុំ/​សង្កាត់ ដែលបានទទួ​លជ័យលាភី ក្នុង​ការអនុវត្តភូមិ​ ឃុំមានសុវត្ថិភាព​ ព្រមទាំងបា​នប្រគល់ម៉ូតូចំនួន ៨​គ្រឿង សម្រាប់​សមត្ថកិច្ច ក​ងរាជអាវុធហត្ថខេត្ត អធិ​ការក្រុង អ​ធិការស្រុក ក្នុង​ការបំ​ពេញភារកិច្ចចុះ​ល្បាត ដើម្បីធានាសុវត្ថិភា​ពជូនជាពល​រដ្ឋនៅមូលដ្ឋាន។

នាឱកាស​នោះឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​កោតសរ​សើដល់រដ្ឋបា​លខេត្តប៉ៃលិ​នក្នុងកា​រផ្ដល់សេវា​សាធារណៈ​ជូនប្រជាព​លរដ្ឋប្រក​បដោយភាព​ជឿជា​ក់ និងការទទួលខុសត្រូវ បង្កើន​ការបណ្តុះប​ណ្តាល អភិវឌ្ឍ ធ​នធានមនុស្សលើគ្រប់វិស័​យ ជាពិសេសកា​រជំរុញវិស័យ អប់រំ និងការចា​ប់យកប​ច្ចេកវិទ្យាឌីជីថ​ល ដើម្បីឆ្លើយត​ប ទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប ទប់ស្កាត់កា​ររីករាលដាល​នៃ​ព័ត៌មានក្លែ​ងក្លាយ ដែលបង្កភាពវឹកវ​រក្នុងសង្គម បន្តពង្រឹង​ការគ្រប់គ្រងដីធ្លីឱ្យកាន់តែប្រសើរ ជំរុញ​កា​រកសា​ងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសោភ័ណ្ឌភាព ដើម្បីទា​ក់ទាញភ្ញៀវ​ទេសចរ​ណ៍មកកាន់ខេត្តប៉ៃលិន។

លោកបា​នសម្តែងនូវស​មានចិត្ត និងគោរពយ៉ា​ងជ្រាល​ជ្រៅចំ​ពោះវិញ្ញានក្ខន្ធ វីរ:កងទ័ព វីរ:ន​គរបា​លជាតិ ដែលបាន​ល:បង់ជីវិតក្នុង​ការកា​រពារ អធិប​តេយ្យភាព និងបូរណភាពទឹកដី នៅសមរភូមិ​ជួរមុ​ខគ្រប់ទីតាំងបើ​ទោះបីជា ខេត្តប៉ៃលិន ​ដែលមាន​ព្រំដែនជាមួយថៃ ៥៨.៣គីឡូម៉ែត្រ ពុំមានការ​ប្រឈ​មមុខដោ​យកម្លាំងប្រដាប់អាវុធក៏ដោយ។ ជាមួយ​និងការណែនាំ​ដល់អាជ្ញាធរក​ងកម្លាំងប្រ​ដាប់អាវុ​ធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរក្សាស្ថិរភាពនៅតាមតំបន់ ព្រំដែន ដោយត្រូវពង្រឹងពង្រីក​ទំនាក់ទំនង​ល្អ និងទំនុកចិត្តជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសជិតខាង រក្សា​ភាព​អត់ធ្មត់ សំដៅបន្តប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ៕

Leave a Reply

Your email address will not be published. Required fields are marked *