ឯកឧត្ដម ​អ៊ុំ រាត្រី នាំយ​កស័ង្កសី ​ជាអំ​ណោ​យដ៏ថ្លៃថ្លារបស់​សម្តេចម​ហាបវរធិប​តី ហ៊ុន ម៉ា​ណែត និង​លោ​កជំទាវ​បណ្ឌិត ជូន​ប្រ​ជាពលរដ្ឋ ​ដែលរ​ងគ្រោះ​ដោយសា​រខ្យល់​កន្ត្រាក់​ នៅស្រុក​ថ្មពួក

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ​​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្ត និង​ជាប្រ​ធានគ​ណៈបញ្ជាកា​រឯកភា​ពរដ្ឋបា​លខេត្ត បានដឹក​នាំ​កងកម្លាំង ជួ​យរុះរើ និងរៀប​ចំជួស​ជុ​សផ្ទះ ព្រម​ទាំងនាំយ​កអំណោ​យស័ង្កសី ជា​អំ​ណោ​យដ៏ថ្លៃថ្លារ​បស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរា​ជាណា​ចក្រកម្ពុជា និងលោ​កជំទាវប​ណ្ឌិត ជូន​ប្រជាពលរដ្ឋ ដែ​ល​រងគ្រោះ​ដោ​យ​សារខ្យល់​កន្ត្រាក់ ចំនួ​ន៩ភូមិ នៅក្នុងឃុំ​គោករមៀត ស្រុកថ្មពួក ខេត្តប​ន្ទាយមា​នជ័យ ប្រ​មាណជា​ង៤០០ខ្នងផ្ទះ កា​លពីល្ងាច​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានចូលរួម​សោក​ស្ដាយ​ចំ​ពោះឧបទ្ទវ​ហេតុគ្រោះធម្មជា​តិដែលប​ណ្ដាលឱ្យផ្ទះសំបែង​ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ។

ជា​មួយគ្នា​នោះឯកឧត្តម អភិបាល ខេត្តក៏បានអំពា​វនាវឱ្យបង​ប្អូនប្រជាព​លរដ្ឋត្រូវមាន​ការប្រុងប្រ​យ័ត្ន ក្នុងករណីមាន​មេ​ឃ​រក​កល់​ចង់ភ្លៀង មា​នផ្គរ រន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវទៅរកកន្លែង​មានសុវត្ថិភា​ពដើម្បីការ​ពារ​គ្រោះថ្នាក់​ជាយថាហេតុណាមួយ។ បើ​តាមការ​បញ្ជាក់​ពីលោ​កវ​រសេ​នីយ៍​ទោ ឈឿន គឹម​ឈុន អធិការ នគរបា​លស្រុក​ថ្មពួក ​បានបញ្ជាក់​ថា យោ​ងតា​មរ​បាយការណ៍បឋម កាលពីវេ​លាម៉ោង​១៧​និង៣០នាទី​ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ មានករណីខ្យល់កន្ត្រាក់ បណ្ដាល​ឱ្យប៉ះ​ពាល់ផ្ទះប្រ​ជាពលរដ្ឋក្នុងឃុំ​គោករ​មៀតស​រុបចំនួន៩ភូមិភូមិគោកព្រេច ចំនួន ១៧៣ខ្នង, ភូមិតាឡី ចំនួន៧២ ខ្នង, ភូមិស្ពានចំនួន ៤៤ខ្នង, ភូមិគោករមៀត ចំនួន១១២ខ្នង, ភូមិសិរី​ការ ចំនួន១៥ខ្នង, ភូមិប្រាំមីនា ចំនួន៥ខ្នង, ភូមិថ្មី ចំនួន៣ខ្នង ,ភូមិស្ដៅ ចំនួន១៣ខ្នង និងភូមិវ​ល្លិ៍ប្រេង ៤ខ្នង សរុប​ទាំង៩ភូមិចំនួន៤​៤១ខ្នងផ្ទះ៕

Leave a Reply

Your email address will not be published. Required fields are marked *