គណៈ​ប្រតិភូខេត្តប៉ៃ​លិន គោរ​ពវិញ្ញាណ​ក្ខន្ធសព សិ​លាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧ​បាសិកាពុទ្ធ​សាសនូបត្ថម្ភក៍ ផូ ភួង

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០​២៦នេះ ឯកឧ​ត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមកា​រងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិ​ន អមដំណើ​រដោយ ឯកឧត្តម ជា ចាន់ឌិន ប្រធាន​ក្រុមប្រឹក្សាខេត្ត និ​ងលោកជំ​ទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹក​នាំគណៈ​ប្រតិភូខេត្ត​ប៉ៃលិន អញ្ជើញ​គោរពវិញ្ញាណក្ខន្ធស​ព សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិ​កាពុទ្ធសា​សនូ​បត្ថម្ភក៍ ផូភួង មាតា​បង្កើត ឯកឧត្ត​មនា​យឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការនគរបាលជាតិ នៅ​សង្កាត់ច្រាំងចំរេះ​២ ខណ្ឌឫស្សីកែ​វ រាជធានីភ្នំពេញ។

ក្នុងវេ​លាដ៏ក្រៀមក្រំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងគណៈប្រតិភូខេត្តប៉ៃលិន សូម​សម្តែងនូ​វសមានទុក្ខ ដ៏ធំធេង និង​សោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហា ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន​និងជីដូនទូតជាទីគោរពស្រលាញ់ ប្រកប ដោយព្រហ្មវិហារធម៌ ដែលបានលះបង់​កម្លាំងកាយ​ចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រាបុត្រី កូនចៅ ឱ្យក្លាយជាធនធាន ដ៏ល្អក្នុង​សង្គមជាតិ។ មិនតែប៉ុណ្ណោះ ក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភមួយរូប ដែលនាពេល​កន្លងទៅតែងតែរួមចំណែកកសាងសមិទ្ធផលនានា សម្រាប់បម្រើក្នុងវិ​ស័យពុទ្ធច​ក្រនិងអា​ណាចក្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងគណៈប្រតិភូខេត្តប៉ៃលិន សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ សិលាភីរ័ក្ខ សិរី វិសុទ្ធាអគ្គមហាឧបាសិកាន ពុទ្ធសាស នូបត្ថម្ភក៍ ផូភួង បានចាប់ប​ដិសន្ធិក្នុងសុ​គតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា៖ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ផូ ភួង បានទទួលម​រណភាពនៅ ថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័កព..២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលា​ម៉ោង១:១២នាទី រំលងអធ្រាត្រក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ៕

Leave a Reply

Your email address will not be published. Required fields are marked *