ឯកឧត្តមទេ​សរដ្ឋមន្ត្រី អ៊ី ឈា​ន អញ្ជើញជួបសំណេះ​សំណាល និងផ្តល់អំ​ណោយលើកទឹកចិត្ត ដល់​មេ​ភូមិ អនុភូ​មិ សមា​ជិកភូមិ និងប្រជា​ការពារភូមិ ​នៅទូទាំង​ខេត្តប៉ៃលិន ដើម្បីអបអ​រសាទរពិ​ធីបុណ្យចូល​ឆ្នាំថ្មីប្រ​ពៃណី​ជាតិខ្មែរនា​ពេ​លខាងមុខ

ប៉ៃលិន៖ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររា​ជរដ្ឋាភិ​បា​លចុះមូលដ្ឋាន​ខេត្តប៉ៃលិន រួមជាមួ​យក្រុមការងារ បានអញ្ជើញចុះ​ជួបសំណេះសំ​ណាលសួរ​សុខទុក្ខ នាំយកសម្ភារៈ​ស្បៀងអា​ហារ និងថវិកា ផ្តល់​ជូនមេភូមិ អនុភូមិ និងប្រជាកា​រពារភូមិ​ទូ​ទាំងខេត្ត ​ជាការលើក​ទឹកចិត្ត និងថ្លែង​អំណរគុណ ក្នុងឱកា​សបុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ ឆ្នាំមមី​ អដ្ឋស័ក ពស.២៥៧០ គស.២០២៦ នាពេលខាងមុខ ពីព្រោះកន្លងមក​គ្រប់​កាលៈទេ​សៈប្រទេ​សជាតិ ជួបបញ្ហា​មានសង្គ្រាមឈ្លាន​ពាន បងប្អូនទាំ​ងអស់ជាតួអង្គដ៍សំខាន់ ដែល​បានចូលរួមស​ហការជាមួយកងកម្លាំងជួ​រមុខ ក្នុងការការពារ​សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ជូនប្រ​ជាពលរដ្ឋនៅតាមមូលដ្ឋាន និងតាមខ្សែរបន្ទាត់ព្រំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានមានប្រ​សាសន៍លើកឡើងថា៖ ប្រជាការពារភូមិ គឺមានភា​រកិច្ចការពា​រសន្តិសុខ នៅក្នុងមូលដ្ឋានរបស់​ខ្លួន ធ្វើយ៉ាងណា​ឱ្យប្រជាពលរដ្ឋ ទទួលបានការ រស់​នៅប្រកបដោ​យក្តីសុខសប្បាយរី​ករាយ គ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និង​ត្រូវទ​ប់ស្កាតនូវរាល់បទល្មើសផ្សេងៗ មានដូចជា៖ អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាប​ទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើង​អាចរួ​មចំណែក​នៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺកម្លាំ​ងប្រជា​ការពារយើ​ងអាចធ្វើ កិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងកម្លាំងជួ​រមុខ ដើម្បីធានានូ​វសន្តិសុខសណ្ដាប់​ធ្នាប់ល្អ នៅតាមបន្ទាត់ព្រំដែន​ និងក្នុងមូលដ្ឋានរបស់ខ្លួន ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុម​ការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរ​បស់សម្តេ​ចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មាន​ស្ថិរភា​ព រឹង​មាំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរពីសុខមាល​ភាពរបស់​ប្រជាព​លរដ្ឋ និង​ការផ្តល់សេវាសា​ធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រ​ប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងស​ង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

នៅក្នុងឱ​កាសនោះដែរ ទេសរដ្ឋមន្ត្រី អ៊ី ឈា​ន ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះបងប្អូនជា មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់​នូវពេលវេលា កម្លាំងកា​យកម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំសង្កាត់របស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រកបដោយសុវត្ថិភាព ជាពិសេ​សគឺចូល​រួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *