គណៈ​បញ្ជាការ​ឯក​ភាព​ខេត្តប៉ៃលិន បានបើក​កិច្ចប្រជុំ ផ្សព្វផ្សាយដ​ល់ម្ចាស់​ទីតាំងអគារ ​ផ្ទះសំណា​ក់ ផ្ទះ​ជួល សណ្ឋាគា​រ កាស៊ីណូ

(ប៉ៃលិន)៖នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ​លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន កង​កម្លាំង​នៃគណៈ​បញ្ជាការ​ឯក​ភាព​ខេត្ត និង មន្រ្តីជំនាញពាក់​ពន្ធ័ បានដឹ​កនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយ​ ដល់ម្ចាស់កាស៊ី​ណូ សណ្ឋាគារ ​ផ្ទះសំណាក់​ និងបន្ទប់ជួលគ្រប់ប្រភេទ ដែលមាន​ទីតាំងភូមិ​សាស្រ្តក្នុងខេត្តប៉ៃលិន ចូលរួមក្នុងកិច្ចសហការណ៍ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងបោសសម្អាត នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)

នាឱកាស​នោះដែរលោ​កជំទាវអភិបាល​ខេត្ត បានណែនាំ ​និងបញ្ជាក់ដ​ល់គ្រប់ម្ចាស់ អាជីវកម្ម​ទាំងអ​ស់ ត្រូវចូលរួមស​ហការជាមួយជំនាញពាក់ពន្ធ័ មិនត្រូវលា​ក់ពួនជនបរ​ទេសដែលរស់​នៅដោយខុស​ច្បាប់ និងអនុវត្តន៍ប​ទបញ្ជារ​បស់ ប្រមុខរាជ​រដ្ឋាភិបា​លអោយមា​នប្រសិទ្ធភាពបំផុត ៕

Leave a Reply

Your email address will not be published. Required fields are marked *