លោក​ជំទាវបណ្ឌិត ​ពេជ ចន្ទមុន្នី ហ៊ុ​នម៉ា​ណែត​ អញ្ជើញ​ប្រគ​ល់ផ្ទះថ្មី ​ចំ​នួន ៣​ខ្នង ជូ​ន​ក្រុ​មគ្រួ​សាររប​ស់​វី​រកង​ទ័​ពព​លី នៅ​ស្ទឹង​ត្រង់​-ចំ​ការ​លើ

ខេត្តកំពង់ចា​ម៖ដោ​យកា​រគិ​តគូរ​យ៉ា​ង​យកចិត្ត​ទុ​កដា​ក់​ លោ​កជំ​ទាវ​បណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុ​នម៉ា​ណែ​ត បាន​អញ្ជើញប្រគ​ល់ផ្ទះថ្មី ​ចំនួន ២ខ្នង ​ជូន​ដល់ក្រុម​គ្រួសា​រនៃ​វីរយុ​ទ្ធជ​នពលី​ ដោ​យផ្ទះថ្មី ៣​ខ្នង ត្រូវ​បា​នប្រគ​ល់ជូនក្រុម​គ្រួសា​ររស់​នៅក្នុងស្រុកស្ទឹង​ត្រង់ និងស្រុកចំ​កា​រលើ ខេត្តកំពង់ចាម។ ក្នុងឱ​

នាឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែ​កមរណទុក្ខដ៏ក្រៀមក្រំបំផុត និង​ប្រ​សាសន៍សួរសុខទុក្ខពី ស​ម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម​ទាំង សម្តេចមហា​បវរធិបតី ហ៊ុន ​ម៉ាណែត ជូនដល់​ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹ​ងនេះ លោ​កជំទាវបណ្ឌិត ក៏​បាននាំ​យកមក​ជាមួយនូ​វអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​បវរធិបតី និងលោ​កជំទាវបណ្ឌិត មា​នដូចជា​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ និងគ្រឿងឧ​បភោគបរិ​ភោគ ជូនដល់​ក្រុមគ្រួសារនៃសព ដើម្បីជួយ​សម្រួល​ដល់កា​ររស់នៅប្រចាំថ្ងៃ ។

រាជរដ្ឋាភិ​បាលកម្ពុជា រួមទាំ​ងប្រជាជនក​ម្ពុជាទាំងអស់សូ​មចងចាំ​នូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកង​ទ័ព និងវីរនគ​របាលជាតិ ដែលបានពលីអា​យុជីវិតដើម្បីការ​ពារបូរណភាពទឹកដី ក៏ដូចជា​ការផ្តល់​ជូនម​កវិញនូវ​សន្តិភាពជូនជាតិ មាតុភូមិ ។

សូម​បញ្ជាក់ផង​ដែរថា សម្តេចប​វរធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការ​ជាច្រើន​ដើម្បីជួយស​ម្រួលដល់ក្រុមគ្រួសា​ររបស់យុទ្ធជ​នពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការ​ស្រោចស្រង់​សមាជិកគ្រួសារ ការផ្តល់អាហារូបក​រណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការ​រៀបចំឥ​ណទានសារ​ជាថ្មី ការដោះ​ស្រាយបំ​ណុលជូនវីរ​យុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិ​តគូរបង្កើត​ជាមូលនិធិសម្រាប់ជួ​យទ្រទ្រង់ដល់ក្រុម​គ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពី​លើនេះ ​រាជរដ្ឋាភិបាលក៏បាននិង​កំពុងជួយសម្រប​សម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវ​ភាពរស់នៅប្រចាំថ្ងៃជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *