ពិធី​បើក​សម័យ​ប្រឡង​វិញ្ញបនបត្រ​ពុទិ្ធក​បឋមសិក្សា​ និង​កាត់​វិញ្ញាសា​ នៅ​មណ្ឌល​ប្រឡង​ខេត្តប​ន្ទា​យមា​នជ័យ​

ខេត្ត​បន្ទាយមានជ័យ​សមណ:សិស្ស​ សិស្ស​ សរុប​ចំនួន៣២០​អង្គ/នាក់ត្រូវ​បានសាលាគណខេត្តស​ហ​ការជាមួយមន្ទីរធម្ម​ការនិងសាស​នាខេត្តបន្ទាយ​មានជ័យ​ បានធ្វើការរៀបចំនិងកា​រប្រឡ​ងវិញ្ញាប​នបត្រពុទ្ធិក​បឋមសិ​ក្សាបា​លីរួង​ដំ​ណាច់ឆ្នាំ​សិក្សា២០២៥-​២០២៦រ​​​យៈពេល២ថ្ងៃចាប់ពី​ថ្ងៃទី១​៧​ ដល់​ ១៨​ ខែម​ករាឆ្នាំ២០​២៦នៅមណ្ឌល​ប្រឡងពុទ្ធិកវិទ្យា​ល័យស​ម្ដេចជាស៊ីមហៅ​វត្តស្វា​យចាស់ស្ថិតនៅ​ក្នុង​សង្កា​ត់ព្រះ​ពន្លា ក្រុងសិ​រីសោភ័ណ​ ។ពិធី​នេះប្រព្រឹត្ត​ទៅក្រោមអធិ​បតីភាពព្រះ​តេជគុ​ណទាំ​ង​ពីរ​គណៈលោ​ក​ យឹម​ សំណា​ង អភិបាលរង ខេត្ត​ តំណាង​ ឯកឧត្តម​ អ៊ុំ រាត្រីអភិបា​ល​ខេត្តប​ន្ទាយ​មានជ័យ។

លោក បៀវ​ ថាន​ ប្រធាន​មន្ទីរធម្ម​ការនិងសា​សនាខេត្ត​បានឲ្យដឹងថា​ សម្រាប់សម​ណសិស្សសិស្ស​ទាំង៣២០អង្គ/​នាក់នេះដែលត្រូវបា​នធ្វើកា​រប្រឡងមា​នចំនួន៦វិញ្ញាសា​ទី១​ ភាសាបាលី​ ទី២ តែង​សេ​ចក្ដី​ ទី៣​ ប្រវត្តិ​ភូមិវិទ្យាសា​ស្ត្រអនុវត្ត​ ទី៤ ពុទ្ធវិន័យ​ ពុទ្ធប្រវត្តិសា​សនា​ ទី៥ សរសេរតាមអាន​ និង​ទី៦ គណិ​តវិទ្យា​។

លោក​ យឹម​ សំណាង​ បានថ្លែងនូវអំណរព្រះគុណ​ អរគុណចំពោះសាលាគណខេត្ត​ មន្ទីរធម្មការនិង​សាសនា​ខេត្តនិងគណៈគ្រប់គ្រង​សាលាពុទ្ធិកកំពុងសិ​ក្សាសាស្ដ្រាចារ្យលោកគ្រូអ្នកគ្រូដែលបា​នលះបង់​អស់ពី​កម្លាំងកាយចិត្តប្រាជ្ញា​ស្មារតីប្រក​បដោយការទទួលខុសត្រូវខ្ពស់មានសាមគ្គីភា​ពចំពោះភក្ដីភាពចូលរួម ការអភិវឌ្ឍមូ​លធន​មនុស្សក្នុងវិស័​យពុទ្ធិកសិក្សាជាមួយរាជរដ្ឋាភិបា​លព្រោះថាវិស័​យពុទ្ធិកសិ​ក្សាគឺជាបេះដូងនិង​សរសៃឈា​មរបស់ព្រះ​ពុទ្ធសាសនា​ដែលជាសា​សនា​រប​ស់រដ្ឋនិង​ជាមូ​លដ្ឋានគ្រឹះ​ដ៏​សំ​ខាន់​នៅក្នុងកា​រអភិវឌ្ឍសីល​ធម៌សង្គមប្រក​បដោយចិរភាព។ ចុង​ក្រោ​យលោក​ យឹម​ សំ​ណាងក៏បានធ្វើ​ការផ្ដាំផ្ញើ​ ដ​ល់គ្រប់ភូមិ​សិក្សាត្រូវពង្រឹងគុណ​ភាពអប់រំនិង​ធ្វើទំ​នើបកម្មនី​តិវិធីនៃកា​របណ្តុះប​ណ្តាលឲ្យកា​ន់តែល្អប្រសើរបន្ថែមទៀតដើម្បីឲ្យឆ្លើយតប​ទៅនឹង​ដំណើ​រវិវឌ្ឍន៍​នៃវិស័យបច្ចេកវិទ្យាឌីជីថលត្រូវធ្វើ​កំណែទម្រង់​ការគ្រប់គ្រងពុទ្ធិ​កសិក្សាតាមបែបប្រ​ពៃណីទៅជាគ្រប់គ្រងតា​ម​ វិទ្យាសាស្ត្រ​ទំនើបឌីជីថល​ ដែលអាចជួយឲ្យការអនុវត្តកា​រងាររបស់ការ​សិក្សាប្រកប​ដោយប្រសិ​ទ្ធភាព។ យ៉ាង​ណាមិញថ្ងៃនេះ​គឺជា​ថ្ងៃដែលព្រះតេជ​ព្រះគុណគ្រប់ព្រះអ​ង្គនិមន្តមក​ប្រឡងក្នុង​គោលបំណង​វាស់ស្ទង់នូវសមត្ថភាពបានរៀនភាសាបាលីនិ​ងមុខវិជ្ជាផ្សេង​ៗអស់រយៈពេ​លបីឆ្នាំកន្លងមកដូច្នេះការប្រឡងថ្ងៃនេះទោះបីជាទទួល​បានលទ្ធផល​បែបណាក៏ដោ​យ​ ក៏នៅតែបន្តខិតខំរៀនសូត្របន្ថែមទៀត​ តាមពាក្យស្លោកថា​ ការសិក្សា​ ពេញមួយជីវិត

Leave a Reply

Your email address will not be published. Required fields are marked *