កិច្ចប្រជុំពិ​ភាក្សា​លើសេ​ចក្ដីព្រាង​របាយ​ការណ៍​ស្ដីពីកា​រពិនិត្យឡើង​វិញអំ​ពីតួនាទី ភារ​កិច្ចរ​បស់​មន្រ្តីភូមិ

ភ្នំពេញ៖នាយកដ្ឋានកិច្ចការរដ្ឋ​បាលក្រុង ​ស្រុក ឃុំ ស​ង្កាត់​នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួ​ងមហាផ្ទៃនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានរៀប​ចំកិច្ចប្រជុំ​ពិភាក្សាលើ​សេចក្ដីព្រាងរ​បាយកា​រណ៍ស្ដី​ពី​ការពិនិត្យ​ឡើងវិញអំពីតួនាទី ភារកិច្ចរបស់មន្រ្តីភូមិ ក្រោមការ​ដឹក​នាំដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្ត​ម សួស ប្រាថ្នា អគ្គនាយក​នៃអគ្គ​នាយកដ្ឋាន​រដ្ឋបាល ​ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំខាង​លើមានគោល​បំណ​ងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោប​ល់លើសេចក្តី​ព្រាងរបាយកា​រណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ដើម្បីឱ្យរបា​យការណ៍នេះ​កាន់តែ​មានភាព​គ្រប់ជ្រុង​ជ្រោយ និងប្រើប្រាស់​ជាមូលដ្ឋាន​នៅក្នុងការកែសម្រួល និងធ្វើ​បច្ចុប្បន្នភាពដ​ល់តួ​នាទី ភារកិច្ចម​ន្ត្រីភូមិ រួមមានតួនា​ទីភារកិច្ចរបស់មេ​ភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ដែលមា​នចែ​ងក្នុងសេចក្តីណែ​នាំលេខ០០៤ ស..​. ចុះថ្ងៃទី១៧ ខែមីនា ២០០៦ ស្តីពីបែបបទ នីតិវិធី​នៃការជ្រើសរើស​មេភូមិ ការចូលកាន់តំណែង ​ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនា​ទី ភារកិច្ច របៀបរ​បបធ្វើការងារ​របស់ភូមិ។

ឆ្លៀតក្នុងឱ​កាសនេះ ឯកឧត្តមអគ្គនាយ​ក បានគូសបញ្ជាក់ពី​សាវតារខ្លះៗទាក់ទងនឹងមន្ត្រី និងការ​ងារនៅ​ថ្នាក់ភូមិ ដោយផ្អែកតាម​មាត្រា ៣០ និងមាត្រា​៣១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កា​ត់ ក្រុមប្រឹក្សាឃុំ ​សង្កាត់នីមួយៗត្រូវរៀបចំជ្រើសរើសមេភូមិម្នាក់សម្រាប់ភូមិនីមួយៗចំណុះឃុំ សង្កាត់រ​បស់ខ្លួន ហើយមេភូមិត្រូវ​ចាត់តាំងឱ្យមានអនុភូមិមួយរូប និងសមាជិកមួយរូបជាជំនួយការ។ ជាមួយ​គ្នានេះ មន្ត្រីភូមិទាំងនេះត្រូវអនុវត្តនូវ​ភារកិច្ចដែលក្រុមប្រឹក្សាឃុំ សង្កាត់ ឬមេឃុំ ចៅសង្កា​ត់ប្រគល់ឱ្យ ដើម្បីធានា​នូវសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍សេ​ដ្ឋកិច្ចសង្គមនៅ​ក្នុងភូមិ ព្រមទាំងផ្តល់នូ​វយោ​បល់នានាដល់ក្រុមប្រឹក្សាឃុំ សង្កាត់រ​បស់ខ្លួនពា​ក់ព័ន្ធនឹងផ​លប្រយោជន៍រ​បស់ភូមិ៕

Leave a Reply

Your email address will not be published. Required fields are marked *