ឯក​ឧត្តមអភិ​សន្តិបណ្ឌិត ​ស សុខា ​និង​ឯ​កអគ្គរដ្ឋទូ​តថ្មីកូរ៉េ សម្លឹង​ឃើ​ញភា​ពចាំ​បាច់នៃ​ការពង្រឹងចំ​ណេះ​ជំនាញ​កម្លាំង​អ​នុវត្តច្បាប់​ និ​ងផ្លាស់ប្តូរទ​ស្សនកិច្ច!

(ភ្នំពេញ)៖ភាពចាំ​បាច់នៃកា​រ​បន្តបង្កើនកិច្ចស​ហប្រតិបត្តិការ​ពង្រឹង​ចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សន​កិច្ចដើម្បី​ដក​ប​ទពិសោ​ធន៍លើកា​រងារស្រាវជ្រាវ ​ស៊ើបអង្កេត កោស​ល្យវិច្ច័​យទីតាំង​បទល្មើស ​និងជំនាញ​ថ្មីៗ​ បម្រើដល់​ការងា​រនគរ​បាលជំនា​ញកម្ពុជា និងកូរ៉េ ត្រូវបា​នឯកឧ​ត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ គូសប​ញ្ជាក់​ក្នុងឱ​កាសទ​ទួ​លជួ​បឯក​ឧត្តម KIM Chang Yong ឯ​កអគ្គរដ្ឋទូតកូរ៉េ​ ប្រចាំកម្ពុជា​ នៅទីស្ដីការក្រសួងមហាផ្ទៃ នា​ថ្ងៃទី១៣ ខែ​មករា ​ឆ្នាំ២០​២៦នេះ។

ឈរលើ​កគោលការណ៍​ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិ​ការរវាងកម្លាំ​ងអនុវត្តច្បាប់​នៃប្រទេស​ទាំងពីរ កម្ពុជាកូរ៉េ ​ឯកឧត្តម KIM Ch​ang Yong បា​នជម្រាបឯក​ឧត្តមអភិសន្តិបណ្ឌិត ឧបនា​យ​ករដ្ឋមន្ត្រី ថា ភាគីកូរ៉េ នឹងបន្តបង្កើនកិច្ចស​ហការដ៏ល្អនេះ និងត្រៀម​ជួយគាំទ្រដល់ភាគីកម្ពុជា គ្រប់​បែបយ៉ា​ង ជាពិសេ​សការងា​របណ្តុះបណ្តាល​ចែករំលែ​កបទពិសោធ និងឯកភាពទទួល​រៀបចំទ​ស្សនកិច្ច នាពេល​ខាងមុខ ជូនថ្នាក់​ដឹកនាំ និងអង្គភាព​ជំនាញកម្ពុជា ដើម្បីដកពិសោ​ធន៍ការងា​រសន្តិសុខ​ និង​នគរបាល។

រំលឹកដល់​បទពិសោធ កិច្ចស​ហប្រតិបត្តិការកន្លង​មក ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវា​យតម្លៃខ្ពស់​ចំពោះ​ទំនាក់ទំនងប្រក​បដោយផ្លែផ្កា និងកិច្ចស​ហប្រតិប​ត្តិការល្អរវាង​កងកម្លាំង​អនុវត្តច្បា​ប់ កម្ពុជាកូរ៉េ ដែលតែងតែផ្ដល់ការគាំ​ទ្រគ្នាទៅវិញទៅមក​លើការងារ​សន្តិសុខ ពិសេស​ក្រោយការ​បង្កើតក្រុមការងារចម្រុះ កម្ពុជាកូរ៉េ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ សម្រេចបា​នលទ្ធផល​ជាច្រើន​ ក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆ​បោ​កតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមអភិ​សនិ្តបណ្ឌិត ក៏បានថ្លែងអំណ​រគុណដល់រដ្ឋាភិ​បាលនៃសាធារណរដ្ឋកូរ៉េ ដែលតែង​តែជួយឧប​ត្ថម្ភគាំទ្រ ផ្តល់​កិច្ចសហ​ការជិតស្និទ្ធ និ​ងផ្លាស់ប្តូរបទ​ពិសោធល្អៗ សំដៅពង្រឹងស​មត្ថភាពកងក​ម្លាំង​សមត្ថកិច្ច ដើម្បីរួមចំណែកក្នុងការក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តា​ប់ធ្នាប់​សាធារណៈ និងសុវត្ថិភា​ពសង្គមសម្រាប់ប្រទេស​ទាំងពីរ និងតំបន់។

ជាការឆ្លើយត​ប ឯកឧត្តម KIM Chang Yong ឯ​កអគ្គរដ្ឋទូតកូរ៉េ បានថ្លែងអំណរគុណ ឯកឧត្ដ​មអភិ​សន្តិបណ្ឌិត ចំពោះការជួយសម្របសម្រួលការងារ កិច្ចសហប្រតិបត្តិការល្អ និងទំនា​ក់ទំនងជិ​តស្និទ្ធរ​វាងក្រសួងទាំងពីរ បង្កលក្ខណៈអំណោ​យផលដ​ល់ការបំពេញបេ​សកកម្ម​ពង្រឹងការ​អនុវត្តច្បាប់ សំដៅរួម​ចំណែកអនុវត្តសម្រេចបានដោយជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការ ដែលស្ថាប័នទាំ​ងពីរ បានផ្តួចផ្តើមនាពេលកន្លងមក ពិសេសការបង្កើតក្រុមការងាររួមកម្ពុជាកូរ៉េ សម្រាប់ព​លរដ្ឋកូរ៉េ សម្រេចបានលទ្ធផលលើស​ ការរំពឹងទុក៕

Leave a Reply

Your email address will not be published. Required fields are marked *