ខេត្តកំពត៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី នៅក្នុងស្រុកបន្ទាយមាស ដែលពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តព្រៃត្រសក់ ស្ថិតក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ។ នាឱកាសនោះឯកឧត្តម ម៉ៅ ធនិន បានរំឮកថា ក្រោយបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ (របបប្រល័យពូជសាសន៍) រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាត្រូវបានស្តារឡើងវិញពីគំនរផេះផង់ ដោយវិស័យនានាត្រូវបានចាប់ផ្តើមរៀបចំឡើងវិញជាបន្តបន្ទាប់។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន…
Category: ព័ត៌មានជាតិ
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅងតុលាការ ពាក់ព័ន្ធករណីសមគំនិតក្នុងអំពើលួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វ៉ាន់ គីនីន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ បាត់ដំបង1AR-4923 កាលពីវេលាម៉ោង០៥និង១៦នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ក្រោយពីទទួលបានបណ្តឹងខាងលើលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុខាងលើធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៧…
វេទិកាចុះផ្សព្វផ្សាយជ្រើសរើស បងប្អូនប្រជាពលរដ្ឋជនភៀសសឹក សិក្សាវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) ដោយឥតគិតថ្លៃ រយៈពេល ៤ខែ និងតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL) ជូនដល់បងប្អូនអតីតពលករ ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិកាចុះផ្សព្វផ្សាយជ្រើសរើស បងប្អូនប្រជាពលរដ្ឋជនភៀសសឹក សិក្សាវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) ដោយឥតគិតថ្លៃ រយៈពេល ៤ខែ និងវាយតម្លៃតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL) ជូនដល់បងប្អូនអតីតពលករ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ចំនួន ៣ភូមិរួមមាន ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបឹងសុក្រម ។…
អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់ក្រុង–ស្រុកទាំងអស់ ព្រមទាំងមេឃុំ–ចៅសង្កាត់ និងភូមិ ទូទាំងខេត្ត បន្តបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលក្រុមនេះក៏បានធ្វើការផ្តាច់ខ្លួនពីក្រុមធំៗ មកជាក្រុមតូច ដែលកំពុងបង្កបខ្លួននៅតាមផ្ទះសំណាក់ និងតាមរថយន្តជាដើម។ ឯកឧត្ដម អភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ខណៈ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារកិច្ចមួយចំនួន ជាមួយអភិបាលរងខេត្ត អភិបាល ក្រុង–ស្រុក ចំនួន៨ (ក្នុងចំណោម៩ក្រុង–ស្រុក) រួមនឹងមេឃុំ–ចៅសង្កាត់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ…
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៦
(បន្ទាយមានជ័យ )៖ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុប លទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៦។កិច្ចប្រេជុំនេះបានធ្វើឡើងនៅសាលប្រជុំ ធំ អគារសេនាធិការដ្ឋានកងរាជអាវុហត្ថខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ លោក មេបញ្ជាការក្រុង–ស្រុក មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័តផងដែរ។ នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ…
អភិបាលខេត្តប៉ៃលិន ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តបង្ក្រាប Online Scams, បម្រើសេវាសាធារណៈនិងអនុវត្តភូមិឃុំមានសុវត្ថិឲ្យមានប្រសិទ្ធភាព
ប៉ៃលិន៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក–លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង–ស្រុក ជាច្រើននាក់ផងដែរ។…
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍
ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ដើម្បីចង់ដឹងពីបញ្ហាប្រឈមចំពោះការផ្តល់សេវានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ និងឯកសណ្ឋានប្រជាការពារផងដែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខ…
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សា របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលបានបញ្ចប់ឆ្នាំសិក្សាដោយជោគជ័យ ។នេះជាសាទររបស់លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារអប់រំ ប្រចាំឆ្នាំសិក្សា ២០២៥–២០២៦ និងលើកទិសដៅបន្តឆ្នាំសិក្សា២០២៦–២០២៧ ចែកវិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ ដល់សិស្សពូកែប្រចាំឆ្នាំ របស់សាលាអន្តរជាតិ យូ អេស អេ (USA) សាខាខេត្តបន្ទាយមានជ័យ ។ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែកក្តដា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អាង រ៉េន…
ខេត្តកំពង់ចាម ត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាមួយការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់
(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម និងក្រសួងសាធារណការ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងដឹកជញ្ជូន កំពុងញាប់ដៃញាប់ជើងរៀបចំតុបតែងលម្អ និងរៀបចំទីតាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបម្រើដល់ផលប្រយោជន៍សាធារណៈ។ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងត្រូវប្រារព្ធឡើងចំថ្ងៃដែលមានលេខនាំសំណាង និងជានិមិត្តរូបដ៏អស្ចារ្យ គឺផ្លូវជាតិលេខ៧ សម្ពោធនៅថ្ងៃទី០៧ ខែ៧ មានការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់។ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម…
ឯកឧត្តម សាន គីមហុង អញ្ជើញជាអធិបតីភាពក្នុងវេទិកាការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារជូនដលបងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារនិងផ្ដល់ការងារឱ្យខ្មែរ» ដើម្បីនាំយកឱកាសការងារជូនដលបងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។វេទិកានេះប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ…
