(បន្ទាយមានជ័យ) មន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យរំដួល ក្រោមវត្តមានលោក ឯម នី អនុប្រធានមន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ និងក្រុមការងារ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង ៣០០នាក់ ។ពិធីផ្សព្វផ្សាយបានធ្វើឡើងនៅបរិវេណអនុវិទ្យាល័យរំដួល ស្ថិតនៅក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេព្រះ ខេត្តបន្ទាយមានជ័យ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦។ លោក ឈឿង កែល ប្រធានការិយាល័យរដ្ឋបាល និងលោកស្រី ឆែប សំឡី…
Author: champey
លោកស្រី យាំង អួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍ ផ្ដល់សម្ភារៈកុំព្យូទ័រ ដល់សាលា ពុទ្ធិកបឋមសិក្សា ដល់វត្តអញ្ចាញក្នុងស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖លោកស្រី យាំង អួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍ ហៅកាត់ថា FRA នៃកោះតៃវ៉ាន់បានប្រគេនកុំព្យូទ័រ Desktop ១ ,ម៉ាស៊ីន Printer១គ្រឿង និង Projector ១គ្រឿង ដល់ពុទ្ធិកបឋមសិក្សាវត្តទក្ខិណគង្គារាមអញ្ចាញ សម្រាប់សមណៈសិស្ស បានប្រើប្រាស់សិក្សារៀនសូត្រ។ លោកស្រី បានមានប្រសាសន៍ថា ដោយមានចិត្តអាណិតស្រឡាញ់ចំពោះវិស័យអប់រំដែលជាវិស័យអាទិភាពខ្ពស់សម្រាប់ធនធានមនុស្ស។ នេះគឺជាទឹកចិត្តសប្បុរសធម៌ ស្ដែងឲ្យឃើញអំពីការគិតគូរនិងក្ដីស្រឡាញ់ចំពោះជនជាតិតៃវ៉ាន់មកលើប្រជាពលរដ្ឋកម្ពុជា ជាពិសេសព្រះសង្ឃ ដែលកំពុងសិក្សារៀនសូត្រ ដោយឈរលើស្មារតីជួយគ្នា ហើយអ្វីដែលលោកស្រីចង់បានមកវិញនោះ គឺសុំឲ្យ សមណៈសិស្សទាំងអស់ ខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់បម្រើខ្លួនឯង…
ជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសង ត្រូវកម្លាំងនគរបាល ស្រុកសាមគ្គីមុនីជ័យ ចាប់ខ្លួន
ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣០នាទី បានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ រួមមាន៖ ១.ឈ្មោះ ភូ ថន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃទាន ឃុំយុទ្ធសាមគ្គី ២.ឈ្មោះ ច្រេ សារ៉ូន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំមានជ័យ ៣.ឈ្មោះ សេង សឿន ភេទប្រុស…
អភិបាលខេត្តកំពង់ចាម បង្ហាញពីប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការលើកកម្ពស់សេវារដ្ឋបាលឌីជីថល
(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនក្រុមការងារក្រសួងមហាផ្ទៃ អំពីផលប្រយោជន៍ នៃការដាក់ឱ្យអនុវត្ត «កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ» នៅអង្គភាពច្រកចេញចូលតែមួយ។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើបរិវត្តកម្មឌីជីថលនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់បុគ្គលិកផ្តល់សេវា និងរដ្ឋបាលខេត្តទាំងមូល។ ការអនុវត្តតាមប្រព័ន្ធនេះ បានជួយឱ្យរដ្ឋបាលខេត្តអាចតាមដានរាល់ស្ថានភាពសំណុំរឿងបានគ្រប់ជំហាន ហើយមន្ត្រីម្នាក់ៗមានតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ក្នុងប្រព័ន្ធ ដែលជួយកាត់បន្ថយការយឺតយ៉ាវ និងជំរុញឱ្យការផ្តល់សេវាប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។ ឯកឧត្តម អ៊ុន ចាន់ដា…
ពលរដ្ឋជនភៀសសឹក ជាង៨០០គ្រួសារ ចាប់ឆ្នោតរើសក្បាលដី និងផ្ទះ ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាប់ឆ្នោតរើសក្បាលដី ជូនដល់បងប្អូនជនភៀសសឹក ដើម្បីចូលរស់នៅ ជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ប្រាក់ ដាវីដ អនុប្រធាន…
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន១៩៧ គ្រួសារ ក្នុងស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖គ្រួសាររងគ្រោះ ខូចខាតផ្ទះសម្បែងដោយសារជម្លោះព្រំដែន ដែលយោធាថៃបានបំផ្លិចបំផ្លាញ ដែលមានចំនួន ១៩៧ខ្នង ស្ថិតនៅក្នុងស្រុកថ្មពួក ត្រូវបាន ទទួលអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចូលរួមសោកស្ដាយ ក្នុងការបាត់បង់ផ្ទះសម្បែងរបស់បងប្អូន ដែលត្រូវរងការខូចខាត ដោយសារពួកចោរសៀមឈ្លានពានបូរណភាពទឹកដី ដោយមានការរាយបន្លាលួស…
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា នឹង លោកជំទាវ
បន្ទាយមានជ័យ៖លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារធនធានមនុស្ស នឹងលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងរង ផែនការងារ ភស្ដុភារ នឹងហិរញ្ញវត្ថុ តំណាងលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីទទួលអំណោយគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងលោកជំទាវ…
អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយ អង្គការ ហាន់ឆាន់ខាំ ជូនដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ អង្គការ ហាន់ឆាន់ខាំ បាននាំយកអំណោយមានអង្ករ នំ សម្ភារៈ មួយចំនួន ប្រគល់ជូនដល់ កុមារៗដែលស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី សម្រាប់ចាត់ចែងប្រើប្រាស់តាមតម្រូវការក្នុងមណ្ឌល។ ពិធីនេះក៏មានអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ព្រមទាំង ក្រុមការងារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។ លោក…
សិក្ខាសាលាស្តីពីការផ្ទេរបច្ចេកទេសកៅស៊ូ ដល់មន្ត្រីកសិកម្មឃុំ នៃខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពីការផ្ទេរបច្ចេកទេសកៅស៊ូដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីកសិកម្មឃុំសរុបចំនួន ៥៨នាក់ (ស្ត្រី ២២នាក់)។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសដាំដុះ ថែទាំ ការព្យាបាលជំងឺ និងការប្រមូលផលជ័រឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីចែករំលែកព័ត៌មានដែលទទួលបាន សម្រាប់ធ្វើការផ្សព្វផ្សាយដល់កសិករកៅស៊ូគ្រួសារនៅតាមតំបន់គោលដៅ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ដំណាំកៅស៊ូមានសារៈសំខាន់ ហើយតួនាទីសំខាន់របស់មន្ត្រីកសិកម្មឃុំក៏មានសារៈសំខាន់ ដែលត្រូវនៅជាប់នឹងកសិករផ្ទាល់ ដើម្បីផ្ដល់ការប្រឹក្សាបច្ចេកទេសដំណាំកៅស៊ូដល់កសិករ៕
អភិបាល ខេត្តបន្ទាយមានជ័យ ហាមមិនឱ្យល្បែងជះទឹកមានពណ៌ ទឹកកខ្វក់ គប់ស្បោងទឹក លៀបធ្យូង ប៉ាតម្សៅ ដល់អ្នកដំណើរតាមដងផ្លូវ
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។កិច្ចប្រជុំនេះបានប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យដោយមានការចូលរួមគណៈអភិបាលរងខេត្ត ស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងទាំងបី រដ្ឋបាលក្រុង–ស្រុកទាំង៩ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។ នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងកិច្ចការពារបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ត្រូវប្រទេសជិតខាងនាពេលកន្លងមក ខ្លះរងរបួស និងបានពលីនៅក្នុងសមរភូមិ។…
