ខេត្តកំពង់ចាម៖ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីជាតិខ្មែរ! សមរភូមិក្រោយជួយសមរភូមិមុខ! ខ្មែរមានសាមគ្គីភាព ខ្មែរខ្លាំង!!! ។ខណៈរដូវនេះជារដូវរំហើយ រដូវត្រីចុះ ដែលបងប្អូនប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ទន្ទឹមនឹងផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម លោកបានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ឲ្យបង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ និងឆ្អេីរ៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។ ក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន នាថ្ងៃនេះដែរ…
Author: champey
ខេត្តប៉ៃលិន បើកយុទ្ឋនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»
ប៉ៃលិន៖នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានបើកយុទ្ឋនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យ ស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្ថិតក្រោមអធិបតីភាព លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួម ពី សំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត,អភិបាលក្រុង/ស្រុក, មេឃុំ/ចៅសង្កាត់, យុវជន សសយក, យុវជន កាយរឹទ្ធ, យុវជនកាកបាទក្រហម, លោកគ្រូ អ្នកគ្រូ…
រថយន្ត៣គ្រឿងបុកបន្តគ្នា រួចជ្រុលទៅបុកអ្នកថ្មើរជើងស្លាប់ម្នាក់ និងរងរបួសតៃកុងរថយន្តធ្ងន់ -ស្រាល ពីរនាក់ នៅស្រុកស្អាង
ខេត្តកណ្តាល៖យ៉ាងហោចណាស់មនុស្ស ១នាក់បានបាត់បង់ជីវិត និង២នាក់ទៀតបានរងរបួសធ្ងន់ –ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ដែលបង្កឡើងដោយរថយន្តចំនួន៣គ្រឿង បានបុកបន្តគ្នា រួចជ្រុលទៅបុកអ្នកថ្មើជើងម្នាក់ កាលពីវេលាម៉ោង ០៦និង៣៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកTOYOTA PRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…
