ឯក​ឧត្ដម​ អ៊ុន​ ចាន់ដា អភិបាល​ខេត្តកំពង់​ចាម ផ្តួចផ្តើម​ឲ្យអ្នក​ស្រុក​កោះសូទិន ធ្វើ​ត្រីឆ្អើរចំនួន ៣​ពាន់​ចង្កាក់​ ដើម្បីផ្គត់​ផ្គង់ដ​ល់​កង​ទ័ពជួរមុខ

ខេត្តកំពង់ចាម៖ក្នុងស្មារតីខ្មែរជួ​យខ្មែរ​ ដើម្បី​ជាតិខ្មែរ! សមរភូមិ​ក្រោ​យជួយ​សមរភូមិមុខ! ខ្មែរមាន​សា​មគ្គីភាព ខ្មែរខ្លាំង!!! ។ខណៈ​រដូវនេះ​ជារដូវរំហើយ​ រដូវត្រីចុះ ដែលប​ងប្អូន​ប្រជានេ​សាទមមា​ញឹក​ខ្លាំងក្នុ​ងការប្រមូ​លផលត្រី ទន្ទឹម​នឹ​ងផល​ត្រីឆ្នាំ​នេះមានកា​រកើនឡើង​គួរឲ្យកត់ស​ម្គាល់ និង​ស្រប​ពេលរដូវប្រមូ​លផលត្រីបាន​ចូលម​កដល់នោះ ឯក​ឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃ​គណៈ​ខេត្តកំពង់ចា​ម​ លោកបានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី​ ឃុំកោះសូទិន​ ស្រុកកោះសូទិន​ ឲ្យបង្កេីត​សហគមន៍​ធ្វេីត្រីឆ្អេីរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ និងឆ្អេីរ​៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ​ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។

ក្នុងដំណើរអញ្ជើញចុះពិនិត្យ​ និងសំណេះសំណាល​ជាមួយ​បងប្អូនប្រជាព​លរដ្ឋនៅភូមិកោះថ្មី​ ឃុំ​កោះ​សូទិន​ ស្រុកកោះ​សូទិន​ នាថ្ងៃនេះ​ដែរ​ ឯក​ឧត្តម​ អ៊ុន​ ចាន់ដា​ អភិ​បាលខេត្តកំពង់ចាម​ បាន​ចងក្រ​ងឲ្យភូមិ​នៅតំ​ប​ន់នេះបង្កើ​តជាសហ​គមន៍ត្រីឆ្អើ​រ​ ដោយបា​នដាក់ឈ្មោះ​ថា​ សហគមន៍​ត្រីឆ្អើ​រកោះថ្មី​ព្រោះតែដោ​យឃើ​ញពីសក្តានុពល​នៅតំ​បន់នេះ​ជាប់ដ​ងទន្លេមេ​គង្គ​សំបូរត្រី​ និងអ្ន​កភូមិ​មានសា​មគ្គី​ភាព​គ្នាល្អ ប្រកប​ដោយសុភមង្គល។

បងប្អូនសហគ​មន៍អ្នកភូមិ​កោះថ្មី ស្រុកកោះសូទិន បានបង្ហាញអារម្ម​ណ៍សប្បាយរីករាយក្រៃលែង ចំ​ពោះគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាលខេត្ត ដើម្បីរួមចំណែកជាមួ​យរាជរ​ដ្ឋាភិបាល ក្រោ​មការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោ​យគតិបណ្ឌិតរបស់សម្តេច តេជោធិបតី ក្នុង​បុព្វហេតុជាតិ មាតុភូមិ និងប្រជាជ​ន ក៏ដូចជាបងៗវីរកងទ័ពដ៏អង់​អាចក្លាហាន៕

Leave a Reply

Your email address will not be published. Required fields are marked *