ខេត្តប៉ៃលិន បើកយុទ្ឋនា​ការ «និ​យាយថា​ទេ ​ចំពោះ​ព័ត៌​មានក្លែងក្លាយ​»

ប៉ៃលិន៖នាព្រឹកថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានបើ​កយុទ្ឋនាការ​ប្រឆាំងព័ត៌មា​នក្លែង​ក្លាយ ក្រោមពាក្យ ស្លោក «និ​យាយថា​ទេចំ​ពោះព័ត៌​មានក្លែងក្លា​យ» ស្ថិតក្រោ​មអធិប​តីភាព លោ​ក សោ សុវណ្ណ អភិបាល​រងខេត្ត តំណា​ង ដ៏ខ្ពង់ខ្ពស់លោ​កជំទាវបណ្ឌិ​ត បាន ស្រីមុំ អភិបាល នៃគ​ណៈអ​ភិបាល​ខេត្តប៉ៃ​លិន ព្រមទាំ​ងមា​នការចូលរួម ពី សំណាក់ថ្នាក់ដឹ​កនាំមន្ទីរអង្គ​ភាពស្ថាប័នជុំវិញ​ខេត្ត,អភិ​បាលក្រុង/ស្រុក, មេ​ឃុំ/ចៅសង្កាត់,​ យុវជន សសយក, យុវជន កាយរឹទ្ធ, យុវជនកាកបាទ​ក្រហ​ម, លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ព្រមទាំងប្រជាពលរដ្ឋចូលរួមប្រមាណជាង ៣០០​នាក់។

លោក ញ៉ឹប បូរី ប្រ​ធានស្តី​ទីមន្ទីរ​ព័ត៌មាន​ខេត្តប៉ៃ​លិន បានធ្វើរ​បាយការ​ណ៍ថា៖ ដើម្បីអនុវត្ត យុទ្ធនាការ «និយាយ ថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន គឺគោល ដៅ នៃ យុទ្ធនា ការនេះ ផ្តោតលើ​ការផ្លាស់ប្ដូរ​ឥរិយា​បទរបស់ប្រជា​ពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សា​យទំ​នើប ដើម្បីទ​ប់ស្កាត់កា​ររីកសា​យភាយព័ត៌​មានក្លែងក្លាយ ក្នុងសង្គម កម្ពុជា តាមរយៈ ទី១. ការផ្សព្វ ផ្សាយប​ញ្ជ្រាបចំណេះដឹងអ្វីជាព័ត៌មានក្លែងក្លាយ ប្រភេទព័ត៌មានក្លែងក្លាយ អំពីគ្រោះថ្នាក់ និងផល​វិបាក កើតចេញ ពីព័ត៌មានក្លែងក្លាយ ទី២. លើកក​ម្ពស់អក្ខ​រកម្មប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងចំណោ​មប្រជាព​លរដ្ឋទូទៅ ពិសេសយុវវ័យ ឱ្យ ស្គាល់ ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដើម្បីចែករំលែក និងជឿដោយប្រុងប្រយ័ត្ន និងទី៣. កាត់ បន្ថយ ចំនួនព័ត៌មាន ក្លែងក្លាយ។

លោក សោ សុវណ្ណ អ​ភិបាលរង​ខេត្តប៉ៃលិ​ន បានមានប្រ​សាសន៍លើកឡើងថា៖ ក្នុងបរិបទនៃកា​ររីកចម្រើនឥត ឈ​ប់ឈ​រនៃបច្ចេកវិទ្យា ការទ​ទួលនិងផ្សព្វផ្សាយ​ព័ត៌មានបែបទំនើប តាមប្រព័​ន្ធឌីជីថ​ល បណ្តាញទំនាក់​ទំនងសង្គម បា​នកើនឡើងជាលំដាប់ ដោយបង្កការគ្រោះ​ថ្នាក់នៃព័ត៌​មានក្លែង​ក្លា​យ រឹតតែមានលក្ខ​ណៈស្រួចស្រាល់ឡើង ដែលទាម ទារឱ្យគ្រប់មជ្ឍដ្ឋានទាំងអស់ ដែល​ជា​អ្ន​កប្រើប្រាស់ ឬជាអ្នកផលិតព័ត៌មាន, ចែកចាយព័ត៌មាន ត្រូវធ្វើការស្វែងយល់ ឱ្យ បានកា​ន់តែច្បាស់ អំ​ពីផលវិបាកនៃ​ព័ត៌មានក្លែងក្លាយ សំដៅធានាសន្តិសុខព័ត៌មាន គឺការទទួលបានព័​ត៌មាន ប្រកប ដោយគុណភាព និងសុវត្ថិភាព​របស់ប្រជាពលរដ្ឋ។

លោកអភិបា​លរងខេត្ត បានមានប្រសា​សន៍បញ្ជាក់ថា៖ ពល​រដ្ឋឌីជីថល ត្រូវស្វែងយ​ល់បន្ថែម ពី របៀបក្នុងការកំណត់អត្តសញ្ញាណ ព័ត៌មានក្លែងក្លាយ វិធានការ​ទប់ស្កាត់ ការរីកសាយភាយ និង​ការបន្សាបព័ត៌មានក្លែងក្លាយ ដូច្នេះ ពលរដ្ឋក្នុងសហគមន៍, អ្នកសារព័ត៌មាន, អ្នកមានឥទ្ធិព​លប​ង្កើត​មាតិការ , យុវជន, មន្ត្រីរាជការ,អាជីវករ, ជាពិសេសអ្នក ប្រើប្រាស់​បណ្តាញសង្គម ត្រូវចូល​រួមក្នុងយុទ្ធនា​ការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយប្រកាន់ខ្ជាប់ ទម្លាប់ ល្អគឺ៖ ការបង្កើត ចែកចាយ និងផ្សព្វផ្សា​យព័ត៌មានពិត មានប្រភពច្បាស់លាស់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

សូមបញ្ជា​ក់ថា៖ ក្នុងឱកាសបើកយុទ្ឋនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយា​យថា​ទេចំ​ពោះព័ត៌មានក្លែងក្លាយ»នោះ​ដែរ គណៈធិបតី និ​ងអង្គពិធីទាំងមូល ក៍បានធ្វើការ ដង្ហែក្បួន នៅតាមទីប្រជុំជន​នានាក្នុងខេត្ត ដើម្បីបន្សាបឥទ្ឋិពលអវិជ្ជមានពីក្រុមបង្កើតព័ត៌មានក្លែងក្លាយ និង​អ្នកបង្កើតមាតិ​ការក្លែងបន្លំសភា​ពការណ៍ក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *