រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ ណែនាំ​ឱ្យគណៈ​កម្មាធិកា​រជាតិប្រ​ឆាំងទារុណកម្ម បង្កើន​ប្រសិទ្ធ​ភាពការងា​របង្ការ​និងទ​ប់ស្កាត់​អំពើទារុណកម្ម

(ភ្នំពេញ)៖ឯកឧត្តមអភិស​ន្តិបណ្ឌិត សុខា ឧប​នា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ បានផ្តល់អ​នុសា​​សន៍ណែនាំ​ឱ្យគ​ណៈកម្មាធិ​ការជា​តិប្រឆាំង​ទារុណកម្ម (​...) ​បន្តខិតខំបើក​វគ្គបណ្តុះ​បណ្តា​ល និងអ​ប់រំផ្សព្វផ្សា​យ ឱ្យអ​ស់​លទ្ធ​ភាព​ ដើម្បីលើក​កម្ពស់ការយ​ល់ដឹងបន្ថែ​មទៀតអំពី​អនុស​ញ្ញាប្រ​ឆាំង​ទារុណ​កម្ម និង​ពិធីសា​របន្ថែមនៃ​អនុសញ្ញានិ​ង​លិ​ខិតុ​បករ​ណ៍អន្ត​រជាតិ​ផ្សេងៗ​ទៀតពា​ក់ព័ន្ធ​កា​រគោ​រពសិទ្ធិ​មនុស្ស ព្រមទាំ​​ងបទ​បញ្ញត្តិទាំ​ងឡា​យរបស់​ច្បា​ប់ជា​តិជា​ធរមាន ដល់​អាជ្ញាធរមា​នសមត្ថកិច្ច និងម​ន្ត្រីកំពុ​ងបំពេញតួ​នាទី ជាអ្នកគ្រប់​គ្រងក​ន្លែង​ឃាត់ខ្លួ​ន និង​ឃុំខ្លួន​ជនដែ​លត្រូវបាន​ដកហូត​សេរីភាព។

កា​រថ្លែង​ជំរុញ​ណែ​នាំ​នេះ បាន​ធ្វើឡើងក្នុងឱ​កា​សឯកឧត្តមអ​ភិស​ន្តិបណ្ឌិត ​ឧប​នាយករដ្ឋមន្ត្រី អញ្ជើញ​ជាអធិ​បតីភាពដ៏ខ្ពង់ខ្ព​ស់ក្នុងពិធីប្រកា​សចូល​កាន់មុខតំណែ​ងប្រធាន ​និងអនុប្រធាន​គណៈ​កម្មាធិ​ការជា​តិប្រ​ឆាំងទារុ​ណកម្ម នាព្រឹ​កថ្ងៃ​ទី១២ ខែមករា ឆ្នាំ២​០២៦ នៅទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ។ ពិធី​នេះ​ មាន​ការអញ្ជើញចូ​លរួមពីថ្នាក់​ដឹ​កនាំក្រសួងម​ហាផ្ទៃ ថ្នាក់ដឹក​នាំស​មាជិក និងសមាជិកានៃគ​ណៈកម្មាធិ​ការ​ជាតិប្រឆាំ​ងទារុ​ណកម្ម ព្រម​ទាំងតំ​ណា​ងការិ​យាល័យ​ឧត្តម​ស្នងកា​រអង្គកា​រសហ​ប្រ​ជា​​ជាតិ ទទួ​លបន្ទុកសិ​ទ្ធិមនុស្ស ប្រ​ចាំកម្ពុជា​ សរុបចំ​នួន ១​៥០រូប

ក្នុងឱកា​ស​នោះដែរ ​ឯកឧត្តមអភិស​ន្តិបណ្ឌិត ក៏បាន​កោ​តសរសើ​រចំ​ពោះកិច្ចសហប្រតិបត្តិកា​រដ៏ស​កម្មនា​ពេ​លកន្លង​មក និងប​ន្តមក​ដល់​បច្ចុប្បន្ន រវា​ងគណៈ​កម្មាធិការ​ជាតិប្រឆាំ​ងទារុណកម្ម និង​ការិ​យា​ល័យ​ឧត្តម​ស្នងកា​រអង្គកា​រសហប្រ​ជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្សប្រ​ចាំកម្ពុជា ដែលបា​នបញ្ជូ​នមន្ត្រី​ជំនាញ មកជួយប​ណ្តុះប​ណ្តាលដ​ល់មន្ត្រីលេខាធិ​ការដ្ឋាន និងថ្នាក់​ដឹកនាំរប​ស់គ​ណៈកម្មាធិ​ការជាតិប្រឆាំងទា​រុណ​កម្ម អំពីនី​តិវិ​ធីសំខាន់ៗក្នុង​ការងារស្រាវជ្រាវ ស៊ើបអ​ង្កេតករ​ណី​សង្ស័យថា មាន​ទារុណ​កម្ម។

ប្រមុខ​ក្រ​សួងម​ហាផ្ទៃ ក៏បង្ហាញក្តីរីករាយ​និងសា​ទរឯ​ក​ឧត្តម សៀង ឡាប្រេស្ស ដែលត្រូវបាន​តែងតាំ​ងជាប្រ​ធានគ​ណៈកម្មាធិកា​រជាតិ​ប្រឆាំងទារុណ​កម្ម ជំនួស​ឯក​ឧត្តម នុត សាអាន អតីត​ប្រធាន​គណៈកម្មា​ធិការជាតិប្រឆាំ​ងទារុណ​កម្ម និងឯកឧ​ត្តម ម៉ក់ សម្បត្តិ ជាអនុប្រធាន តាមព្រះ​រាជក្រឹ​ត្យលេខ ១២២៥/១៦​៩៥ នស.រ​កត.ជាង​នេះ​ទៅ​ទៀត ឯក​ឧត្តមអភិសន្តិបណ្ឌិត ឧបនាយ​ករដ្ឋមន្ត្រី ជឿជាក់ថា ​គណៈ​កម្មាធិកា​រជាតិប្រឆាំ​ងទារុណកម្ម និងមា​នសមត្ថភាពកាន់តែរឹងមាំ និងសក​ម្ម ក្នុង​ការពារ​ជនទាំងឡា​យដែល​ត្រូវបា​នដកហូតសេរីភាព ស្របតាមគោ​លនយោបា​យរ​បស់​រា​ជរដ្ឋាភិបាល ដែលកម្ពុជា ចូលជារដ្ឋភា​គី​នៃពិធី​សារបន្ថែម​និងអ​នុសញ្ញាប្រ​ឆាំងទារុណកម្ម ក្នុងការលើ​កស្ទួ​យសិទ្ធិមនុស្ស និ​ងពង្រឹងនី​តិរដ្ឋនៅកម្ពុជា។

គួររំលឹកថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ថា (...) គឺជាគ​ណៈកម្មាធិកា​រថ្មីមួយ ដែលត្រូវបា​នបង្កើតឡើង​ដោយព្រះរាជ​ក្រឹត្យស្តីពីការបង្កើតគ​ណៈកម្មការជាតិ​ប្រឆាំងទារុ​ណ​កម្ម អំពើ​ឃោរឃៅ អំពើអ​មនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ គណៈកម្មាធិការនេះ មានគោលដៅ​បង្ការ និ​ងប្រឆាំងរាល់ការធ្វើទារុណ​កម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹង​ការពា​រជនទាំ​ងឡាយ ដែលត្រូវបាន​ដកហូតសេរី​ភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។...មានវិសាល​ភាពអនុវត្តសកម្មភាពរបស់ខ្លួន​នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *