ខេត្តបន្ទាយមានជ័យ៖ផ្ទះសំណាក់យេហោ សំណាងខេមរៈ មករាហុងស៊ីង និងក្រុមហ៊ុនដឹកអ្នកដំណើរ សំណាង ហុង ស៊ីង រួមនឹងក្រុមហ៊ុនទេសចរណ៍និងដឹកអ្នកដំណើររបស់ក្រុមហ៊ុន កាពីតូល ត្រង់ចំណុចបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង ៨យប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន រួមនិងក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតផងដែរនោះ បាននាំយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកធ្វើការជួយអន្តរាគមន៍ ដោយបាញ់ពន្លត់យ៉ាងសស្រាក់សស្រាំង រហូតដល់វេលាម៉ោងប្រមាណ ១១យប់ ថ្ងៃខែដដែលទើបគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយ ពោលគឺរលត់ជាស្ថាពរ មិនបណ្ដាលឲ្យឆេះរាលដាលបន្តទៀត និងមិនមានអ្នកណាម្នាក់គ្រោះថ្នាក់នោះឡើយ ។ទាំងនេះក៏ដោយការខិតខំប្រឹងប្រែងអស់ពីចិត្តរបស់កម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ទឹកជាច្រើនគ្រឿង។
ពាក់ព័ន្ធករណីឧបទ្ទវហេតុគ្រោះថ្នាក់ដោយសារអគ្គីភ័យខាងលើនេះដែរបើតាមប្រភពព័ត៌មានបានឱ្យដឹងថា ការឆាបឆេះនេះគឺសង្ស័យទុសេរខ្សែភ្លើង ដោយផ្ដើមចេញពីរផ្ទះសំណាក់យាហោ សំណាងខេមរៈ មករាហុងស៊ីង ផ្នែកខាងក្រោយ ហើយបន្តឆាបឆេះមកខាងមុខ រាលដាលរហូតដល់ក្រុមហ៊ុនទេសចរណ៍និងដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលតែម្តង សំណាងហើយមិនមានអ្នកគ្រោះថ្នាក់គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ ។សម្រាប់ទំហំនៃការខូចខាតនោះរហូតមកដល់ពេលនេះមិនទាន់ទទួលបានព័ត៌មានណាមួយនូវឡើយទេ៕

