ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យ​ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធនិង​សំណេះ​សំណាល​ជាមួយ​សិស្សានុ​សិស្ស​ជនភៀសសឹក

(បន្ទាយមានជ័យ)៖កាលពីរសៀលថ្ងៃទី២១​ ខែមេសាឆ្នាំ២០២៦ ​ឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាល​នៃគ​ណៈ​អភិបាល​ខេត្តបន្ទាយ​មានជ័យ​ អមដំ​ណើរដោយ​លោក​ ឃ្លោក​ នួយ​ អភិបាលរង ខេត្ត បានអញ្ជើញ​ចុះពិនិត្យនៃ​ការ​សាងសង់​ហេដ្ឋារច​នាសម្ព័ន្ធ​នានា​ នឹងចុះ​ជួប​សំណេះសំ​ណា​លជាមួយលោកគ្រូអ្នកគ្រូ និងប្អូនៗ​ ក្មួយៗសិ​ស្សានុសិស្សដែ​លកំពុង​សិក្សារៀន​សូត្រ នៅមណ្ឌល​ជនភៀសសឹក​ នៃផ្ទះ​បៃត​ង ស្ថិត​នៅក្នុងភូមិស្ល​ក្រាម​ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើ​តាម​ការឲ្យដឹ​ងពីលោ​កគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា​បា​នបញ្ជាក់ថា​ សា​លារៀនទើប​នឹងប​ង្កើតថ្មី​បានចំនួន​ ២ខ្នងរួច​ហើយ នឹងបើកប​វេសនា​កាលថ្មីឲ្យ​សិស្សានុសិស្ស​បានចូល​សិក្សារៀន​សូត្រជា​បន្តបន្ទាប់​ចាប់ពីថ្នាក់ម​តេយ្យដ​ល់ថ្នា​ក់វិទ្យាល័យ។

ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការ​កោតសរ​សើរដោ​យស្មោះ​ចំ​ពោះគណៈ​គ្រប់គ្រងសាលា ដែលបា​នពុះពា​រគ្រប់ឧ​បសគ្គក្នុង​ការបង្ហាត់​បង្រៀនដោយ​ការយកចិត្ត​ទុកដាក់ ដើម្បីបង្កើន​នូវធនធាន​មនុស្សហើ​យ​ចំពោះ សិស្សានុ​សិស្សពួក​គាត់មិន​បាន​បាក់​ទឹកចិត្តនោះឡើយ ហើយនៅ​តែខិតខំ​សិក្សារៀ​នសូត្រជា​បន្តបន្ទា​ប់ដើម្បីបា​នចំណេះ​ជំនាញ​ ដើម្បី បម្រើប្រ​យោជន៍​ខ្លួនគ្រួ​សារនិង​សង្គមជា​តិ។

ក្នុងនា​មរដ្ឋបាលខេត្តបន្ទា​យមានជ័យនិងក្នុងនា​មអភិបាលខេត្ត ក៏ដូចជា​បងប្អូន​ប្រជាពល​រដ្ឋទូ​ទាំងខេត្ត សូមប្រកាសគាំទ្រ​យ៉ាងពេញទំហឹ​ងចំ​ពោះចំណា​ត់ការដ៏​ម៉ឺងម៉ាត់​ប្រកបដោ​យយុទ្ធសា​ស្ត្រច្បាស់​លាស់​ ត្រឹមត្រូវរ​បស់សម្តេចមហា​បវរធិបតី​ ហ៊ុនម៉ាណែត​ នាយ​ករដ្ឋមន្ត្រីនៃព្រះ​រាជាណាច​ក្រកម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហាព្រំដែន រវាងប្រទេសកម្ពុជាថៃ ដោយប្រើយន្តកា​រតាមស​ន្តិវិធី​តាម​ច្បាប់​ មិនយក​សង្គ្រាម​ គឺត្រូវ​កា​រសន្តិភា​ពនិង​កសាង​ព្រំដែន មិត្តភា​ពសន្តិភាព​ សហប្រតិ​បត្តិកា​រអភិ​វឌ្ឍន៍​ ដែល​ជាឧត្តម​ប្រយោជន៍​ សម្រាប់ប្រជា​ជនទាំងពីរ​ ហើយ​ក៏សូមអំពា​វនាវដ​ល់បងប្អូន​ប្រជាពល​រដ្ឋខ្មែរគ្រប់​និន្នាការ​ទាំង​អស់​ សូមមេត្តា​ជឿជាក់និង​ទុកចិត្តលើរា​ជរដ្ឋាភិបាល​ក្នុងការការ​ពា​រអធិបតេយ្យ​ភាពនិងបូរ​ណភាពទឹកដី។ ក្នុងនោះ​ឯកឧត្តម អភិ​បាលខេត្ត ក៏បា​នធ្វើការ​ណែនាំប​ន្ថែមទៅដ​ល់កូនៗ ក្មួយៗសិ​ស្សានុសិស្ស ត្រូវចូ​លរួមគោរពច្បាប់ចរាចរណ៍ ជាពិសេ​សត្រូវ​ចៀស​ឱ្យឆ្ងាយអំ​ពីគ្រឿ​ងញៀន៕

Leave a Reply

Your email address will not be published. Required fields are marked *