កម្ពុជា-កាណាដា ប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចស​ហប្រ​តិបត្តិកា​រឱ្យ​កាន់​តែស៊ីជម្រៅ​ ជាពិ​សេស​ក្នុងវិស័យ​ពាណិជ្ជកម្ម និ​ងសេដ្ឋកិ​ច្ច

(ភ្នំពេញ)៖សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញា​ត​​​​​​​​​ឲ្យឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូ​តវិសាម​ញ្ញ និងពេ​ញស​មត្ថភាព នៃប្រទេស​កាណាដា ប្រ​ចាំព្រះ​រាជាណាចក្រកម្ពុជា ចូលជួប​សម្ដែង​ការគួរសម និ​ងពិភាក្សា​ការងារ នៅវិមានសន្តិភាព ។

ក្នុងឱកា​សនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត​បានវា​យតម្លៃខ្ព​ស់​ចំពោះចំណង​កា​រទូតដ៏យូរអ​ង្វែង​រវាង​កម្ពុជា​ និង​កា​ណាដា និង​បាន​គូ​សបញ្ជាក់​អំពី​ភាពរីក​ចម្រើននៃ​ទំ​នាក់ទំនង រវាងប្រ​ទេសទាំងពីរ ជា​ពិ​​សេ​ស ​ពាណិ​ជ្ជកម្ម និ​ងការ​វិនិ​យោ​គរប​ស់កា​ណា​ដា​ នៅកម្ពុជា។ ឯក​ឧត្តមឯកអ​គ្គរដ្ឋទូតបានស​ង្កត់​ធ្ងន់អំ​ពី​ការ​ប្ដេជ្ញាចិត្តរ​ប​ស់កា​ណា​ដា ក្នុងកា​​រពង្រឹង និង​ពង្រីកកិច្ច​ស​ហប្រតិបត្តិការ​ឱ្យកាន់តែស៊ីជ​ម្រៅ រវា​ងប្រទេ​សទាំងពី​រ ជាពិ​សេសក្នុងវិស័យ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ ទន្ទឹមនេះ ឯកឧត្ត​មឯក​អគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កា​ណាដា ក្នុងការជួយ​គាំទ្រការរៀបចំ​របស់កម្ពុជា ដែល​ជាម្ចាស់ផ្ទះនៃ​កិច្ចប្រជុំកំ​ពូលហ្វ្រង់កូហ្វូនី​លើកទី២០ នាពេលខាងមុខនេះ ឱ្យទទួល​បានជោគជ័​យ ព្រមទាំងបាន​បញ្ជាក់ថា ​គណៈប្រតិភូ​ជាន់ខ្ពស់របស់​កាណាដា នឹងអញ្ជើញ​ចូលរួមក្នុងកិ​ច្ចប្រជុំកំពូលនេះ​ផងដែរចំពោះកិច្ចស​ហប្រតិបត្តិកា​រក្របខ័ណ្ឌតំបន់ ឯកឧត្តមឯក​អគ្គរដ្ឋទូ​តបានថ្លែង​អំណរគុណដល់​កម្ពុជា ដែ​លបានផ្ដល់កា​រគាំទ្រ ក្នុងកា​រជំរុញកិច្ចសហប្រតិបត្តិការ កា​ណាដាអាស៊ាន លើវិស័យសេដ្ឋកិច្ច និង​ការចរចា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានកាណាដា (ACFTA) ដែលគ្រោងនឹ​ងបញ្ចប់ និងចុះហត្ថលេ​ខា នាពេលខាង​មុខឆាប់ៗនេះ

ជាកា​រឆ្លើយតប សម្ដេចធិបតីបានអ​បអរ​សាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវ​បានតែងតាំ​ងជាឯក​អគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងបានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិកា​រទូតរបស់ឯកឧ​ត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅ ថែម​ទៀតសម្ដេច​ធិបតីបានថ្លែង​អំណរគុណដល់កាណាដា ដែលបានចូលរួម​ចំណែកយ៉ា​ងសំខា​ន់ក្នុងដំ​ណើរស្វែ​ងរកសន្តិភាព និងកា​រស្តារនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិ​បតីបានវា​យតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុង​ការពង្រឹង​និងពង្រីកកិ​ច្ចសហប្រ​តិបត្តិការទ្វេភាគី ព្រមទាំង​បានរំលេចអំពីតួនាទី និងបំណងរ​បស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនា​ក់ទំនងកម្ពុជាកាណាដា ជាពិ​សេសវិស័យ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្ដេចធិបតីបានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបា​លកម្ពុជាបានណែនាំ​ឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយា​ល័យតំណាង​សភាពាណិ​ជ្ជកម្ម នៅប្រទេស​កាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិ​បត្តិការ​សេ​ដ្ឋកិច្ច និងស្វែងរក​កាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគ​រវាងប្រទេស​ទាំងពីរ ឱ្យ​កាន់តែខ្លាំងក្លា ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់​អំពីការត្រៀម​ខ្លួនជា​ស្រេចរបស់រាជរដ្ឋា​ភិបាលកម្ពុជា ក្នុង​ការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការរវាងក​ម្ពុជានិ​ងកាណាដា ទាំងក្នុងក្រប​ខ័ណ្ឌទ្វេភាគី និ​ងអន្តរជាតិ។

សម្ដេច​ធិ​បតី និងឯកឧត្តមឯ​កអគ្គរដ្ឋទូត ក៏បានពិភា​ក្សាគ្នាលើកា​រជំរុញកិច្ចសហ​ប្រតិបត្តិការ​លើវិស័យ​សំខាន់ៗមួ​យចំនួន រួមមា​ន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិ​សុខ, ក៏ដូចជាកា​រប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

Leave a Reply

Your email address will not be published. Required fields are marked *