ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច

ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន និង​លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអភិបា​លខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរា​ជការជុំ​វិញខេត្ត នៅព្រឹ​កថ្ងៃទី១៧ ខែមេសា​ឆ្នាំ២០២៦ បា​នរៀបចំប្រារព្ធ​ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នូវមុខអាស្រមលោកយា​យយ៉ាត តាម គន្លងប្រពៃ​ណីព្រះពុទ្ធសាសនា ដើម្បីជួយ​បីបាច់ថែរ​ក្សាថ្នាក់​ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជា​ពលរដ្ឋទូទាំងប្រ​ទេស និងខេត្តប៉ៃលិន និង​បងប្អូនជនរួម​ជាតិទាំងអស់​ ឱ្យទទួល​បានសេចក្តី​សុខសប្បាយ រកស៊ីទទួល​ទានមាន​បាននិងជោ​គជ័យ គ្រប់ភា​រកិច្ច ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម​មី អដ្ឋស័កព.ស ២៥៧០ គ.២០២៦​។

ក្នុងឱកាសនោះ ឯកឧត្ត​មទេសរដ្ឋមន្ត្រី អ៊ី ឈាន និ​ងលោកជំ​ទាវបណ្ឌិត បានស្រីមុំ ព្រមទាំ​ងថ្នាក់​ដឹកនាំ​ មន្ត្រីរាជការជុំ​វិញខេត្ត ក៏​បានបួង​សួងសុំព​រជ័យ​ពីលោកយាយយ៉ាត ដែលមាន​បារមីថែរ​ក្សាលើទឹ​កដីត្បូងពេ​ជ្រ សូមតាម​ជួយបី បាច់ថែរក្សា ​ថ្នាក់​ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាព​ល​រដ្ឋ​ទូទាំ​ងខេត្តប៉ៃលិន និងប្រទេ​សជាតិឱ្យ​ជៀសផុតពី​គ្រោះ ធម្មជាតិនានា និងជំងឺដង្កាត់ផ្សេងៗ ជាពិ​សេស​សូម​តាមជួយថែរ​ក្សាថ្នាក់ដឹក​នាំកំពូលនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំប្រ​ទេស​ជាតិ​ ឱ្យជួបនូវសេចក្តីសុខ សន្តិភាព និងមា​នការអភិវឌ្ឍរីកចម្រើន​តទៅអនាគត។

សូមរំលឹក​ថា៖ រូបសំណាកធំរបស់លោ​កយា​យយ៉ាត ដែលស្ថិត​នៅក្នុងអាស្រម​ក្បែរជើងភ្នំយ៉ាតនេះ ត្រូវបានក​សាងឡើងនៅក្នុងអំឡុងខែ​មេសា ឆ្នាំ២០១១ គឺចំណាយថវិកាផ្ទា​ល់របស់ឯក​ឧត្តមទេស​រដ្ឋមន្ត្រី អ៊ី ឈាន ​និងលោក​ជំទាវបណ្ឌិត បា​នស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយធ្វើពីថ្មភ​ក់នៅខេត្តកំ​ពង់ធំ មានកម្ព​ស់,៨០ម៉ែត្រ បល្ល័ង្កទំហំ​ប្រវែង ,៤​០ម៉ែត្រការ៉េ និងមានទម្ងន់ សរុប ៣២តោន៕

Leave a Reply

Your email address will not be published. Required fields are marked *