អភិបាលខេត្តប៉ៃលិន​ បដិសេធ​ការចុះផ្សា​យថា ទំនិញ​ថៃចូលតា​មច្រកប៉ៃ​លិន​ជាមធ្យម២០០​ទៅ​៣០០កុង​ទីន័រ ជា​ព័ត៌មា​នក្លែងក្លាយ​គឺមិ​នពិ​តទេ

ប៉ៃលិន៖នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ​បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិ​នបាន​ច្រានចោ​លនូវព័​ត៌​មានក្លែងក្លាយ បែប​ញ៉ុះញ៉ុង បំពុ​លសង្គម ដែលធ្វើអោយ​ប៉ះពាល់ដ​ល់ថ្នាក់ដឹក​នាំក្នុង​ខេត្ត។

លោកជំទាវ​អភិបា​លខេត្តបាន​ប្រកាសថាព័ត៌មាន​ខាង​លើនេះជាពត៌មានក្លែងក្លាយ សូមសាធា​រណៈជន ជាពិ​សេសអ្ន​កក្នុងខេត្តផ្ទាល់ មុនជឿលើព័​ត៍មានអ្វីមួយសូ​មមេត្តា​តាមដាន​ពិនិត្យមើល​ផេកអ្នក​បង្ហោះ​អោយ​បានច្បាស់​លាស់ តើអ្នក​នោះ​ជាខ្មែរ​នៅក្នុ​ងស្រុក ​ឬ ផេកនោះ​ជាផេ​កបិទ​មុខក្លែ​ងខ្លួន មាន​គោ​លបំណ​ងបំពុល​សង្គមមា​នការ​ភាន់ច្រឡំ នាងខ្ញុំសូ​ម​ជំរាបថា បើសិនម្ចា​ស់ផេក ឬ បង​ប្អូនទាំ​ងក្នុង​ស្រុក អ្នកក្រៅ​ស្រុក មាន​ភស្តុតាង ឃើញ​មាន​បទល្មើសទាំ​ងនេះ​សូម​មេត្តាជូនព័​ត៍មានដល់​យើងខ្ញុំផង សូ​មមេត្តាកុំបង្កើត​ព័ត៍មាន​មិនពិតដោយ​ចេតនា​មិនល្អ មាស​សុទ្ធមិ​នដែរខ្លា​ចភ្លើងទេ ហើ​យយើ​ង​ជាមន្រ្តីជំនា​ញទទួលខុស​ត្រូវ​នៅទី​នេះ គោរ​ពតាមច្បាប់ ​បទបញ្ចា និង គាំទ្រជឿជា​ក់លើ​ការដឹកនាំ និងការសំរេចរបស់ប្រមុខរាជរដ្ឋាភិបាលយើ​ងដោយភាពទទួលខុសត្រូវ និង រួម​សុខរួមទុក្ខជាមួយ​ប្រជាពលរដ្ឋគ្រប់​កាលៈទេសៈ ៕

Leave a Reply

Your email address will not be published. Required fields are marked *