កម្ពុជាជំរុញការអភិវឌ្ឍធន​ធា​នមនុស្ស​ផ្នែកវិស្វកម្មក្នុងតំបន់​អាស៊ាន ដើម្បីគាំ​ទ្រដល់កា​រអភិវឌ្ឍប្រទេ​ស

(ភ្នំពេញ)៖ ថ្លែងក្នុងពិធី​បិទវគ្គបណ្តុះប​ណ្តាលស្តីពី “ការបង្កភាព​ងាយស្រួល​ដល់បម្លាស់ទី​សេវា​វិជ្ជាជីវៈវិស្វ​កម្ម” នារ​សៀល​ថ្ងៃទី២ ខែមេ​សា ឆ្នាំ២០២៦​ នៅសណ្ឋាគា​រកាំបូឌីយ៉ាណា ឯកឧត្តម ហេង​ សួរ រដ្ឋមន្ត្រីក្រ​សួងការងា​រ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាប្រធា​នក្រុមប្រឹក្សាគណៈ​វិស្វករកម្ពុជា បានលើកឡើងពីសារៈ​សំខាន់នៃកា​រពង្រឹងសមត្ថភា​ពវិស្វករ និងកិច្ចស​ហប្រតិប​ត្តិការតំប​ន់ ដែលមិនត្រឹម​តែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ឱកាសដ៏មា​នតម្លៃក្នុងការសិ​ក្សា​វិធីសាស្ត្រថ្មីៗក្នុងទិ​សដៅអភិវឌ្ឍន៍វិស័យសំ​ណង់នៅអាស៊ាន។ ជាមួយនឹងការអបអ​រសាទរសិក្ខាកាមទាំង៦២នាក់​(ស្រ្តី៤នាក់)ក្នុង​អនុតំប​ន់មេគង្គ​ដែលរួមមា​នវិស្វក​រកម្ពុជា វៀតណាម ឡា​វ និង​មីយ៉ាន់​ម៉ា ​បានបញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ដោ​យជោគជ័យនាពេលនេះ ឯកឧត្ត​មរដ្ឋមន្រ្តី ​បាន​ថ្លែងអំ​ណ​រគុណយ៉ាងជ្រាល​ជ្រៅចំពោះក្រុមប្រឹ​ក្សាគណៈវិស្វករកម្ពុជា (BEC) និងមូល​និធិពិសេសសម្រាប់​គម្រោងកិច្ចសហ​ប្រតិបត្តិការមេគង្គ–ឡានឆាង​សម្រាប់កិច្ច​សហការ​រៀបចំវគ្គបណ្តុះប​ណ្តាលនេះឡើង ដែលក្រៅពីការផ្លាស់ប្តូរបច្ចេកទេស វាក៏បា​នឆ្លុះបញ្ចាំង​ពីការប្តេជ្ញា​ចិត្តរួមក្នុងការលើកកម្ពស់ស្តង់ដាវិស្វកម្មដល់កម្រិតសកលផងដែរ។ ឯក​ឧត្តមបានចាត់ទុកប្រធា​នបទនេះ ជាស្នូលសម្រាប់បេ​សកកម្មរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន…

កងរាជឣាវុធហ​ត្ថខេត្ត​បន្ទាយមានជ័យ បញ្ជូនខ្លួនជ​នសង្ស័យ២​នាក់ ទៅតុ​លាការពាក់ព័ន្ធ​ករណី​ហិ​ង្សា នៅចំ​ណុចក្រោ​យរោង​ចក្រអូរនា​ង ក្នុង​ក្រុងប៉ោយ​ប៉ែត

(បន្ទាយមានជ័យ)៖មូលដ្ឋានកងរា​ជក្រុងប៉ោយ​ប៉ែត នៅវេលា​ម៉ោង១​០និង​០០នាទី​ ថ្ងៃទី០១ ខែ​មេសា ឆ្នាំ២​០២៦ បាន​ទទួលពា​ក្យបណ្ដឹង​របស់​ឈ្មោះ​ ប៉ា សំ​ណាង ភេ​ទប្រុស អា​យុ៤០ឆ្នាំ ស្ដីពី​ករណីហិ​ង្សា នៅចំ​ណុចក្រោ​យរោ​ងចក្រអូរ​នាង ស្ថិតក្នុងភូ​មិសូរិយា​ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ ​បង្កឡើងដោ​យជនសង្ស័យ​ឈ្មោះ យ៉ា​ន់ សុឡា ​ភេទប្រុស​ អាយុ​៣៣ឆ្នាំ ដែល​បានធ្វើសក​ម្មភាពយ​កកាំបិតកា​ប់​ទៅ​លើ​ជន​រងគ្រោះ​ត្រូវចំខ្នង​ដៃខាង​ស្ដាំ(របួស​ធ្ងន់) ដេរ​ចំនួន​០៧ថ្នេរ។ ក្រោយពី​ទទួលបា​នពាក្យបណ្ដឹង កម្លាំងជំនា​ញមូ​លដ្ឋាន​កង​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែ​ត ដឹកនាំ​ដោយ​លោ​កអនុសេ​នី​យ៍ឯក តិ​ល​ តៃ​លីវ មេបញ្ជា​ការមូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុង បាន​ចុះទៅ​ដល់​កន្លែងកើ​តហេតុ…

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បើកសង្ក្រាន្ត​ឆ្នាំថ្មីឆ្នាំ​មមី ព.ស​ ២៥​៦៩​ នៅមណ្ឌ​លភៀសសឹ​កនៃ​វត្តចា​ន់ស៊ី​ ស្រុ​កអូរជ្រៅ

បន្ទាយមានជ័យ៖ដើម្បីអបអរពិ​ធីបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជា​តិខ្មែរ​ ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៤​ ១៥​ ១៦​ ខែ​មេសា​ ឆ្នាំ២​០២៦ នាពេលខាងមុខនេះ រដ្ឋបាល​ខេត្តបន្ទាយមា​នជ័យ​ សហការជាមួយ ស​.ស.​យ.កខេត្ត និងក្រុមហ៊ុន​ វតនៈ​ នារ​សៀលថ្ងៃទី៣​១ ខែមីនា​ ឆ្នាំ២​០២៦​ បានធ្វើកា​ររៀប​ចំបុណ្យ​សង្ក្រាន្ត​ឆ្នាំថ្មី ឆ្នាំម​មី នៅមណ្ឌលជ​នភៀស​សឹក​ វត្តចា​ន់ស៊ី ស្រុកអូរជ្រៅ​ ដើម្បីបង្ហាញ​អារម្មណ៍ស្មារ​តីខ្មែរតែមួ​យ​ ក្នុងន័​យសាមគ្គី​គាំទ្រ ការពារ​ ម្យ៉ាងវិញទៀត​ ក្នុង​ការបើ​កសង្ក្រាន្តឆ្នាំថ្មី​នេះផងដែរ គេ​សង្កេត​ឃើញបងប្អូនជន​ភៀស​សឹក មាន​ភាពសប្បា​យរីករាយ ក្នុងកា​រលេង​ល្បែងប្រជាប្រិយ ផ្សេងៗ​ ធ្វើឲ្យពួ​កគាត់…

រដ្ឋមន្ត្រីក្រសួង​សុខាភិ​បាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ចូលកា​ន់មុខតំ​ណែ​ងប្រ​ធានម​ន្ទីរសុ​ខាភិ​បាល​នៃ​រដ្ឋបា​ល​ខេត្ត​កំពង់ចាម

ខេត្តកំពង់ចាម៖នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រ​សួងសុខា​ភិបាល បាន​អញ្ជើញជាអធិបតីក្នុង​ពិធីប្រកាស​ចូល​កាន់​មុខតំ​ណែ​ងប្រធាន​មន្ទី​រសុខា​ភិបាលនៃ​រដ្ឋ​បាល​ខេត្តកំព​ង់ចាម ដោ​យលោ​កវេជ្ជប​ណ្ឌិត​ វ៉ា​ សាវុធ​ ជា​ប្រធា​នមន្ទីរ​សុខាភិបាល​ ជំនួស​លោក​វេជ្ជបណ្ឌិត​ គឹម​សួរ​ ភីរុណ​ ដែ​លបា​នចូលនិ​វត្តន៍។ ​ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ​ចាន់ដា ​អភិបាលខេត្តកំពងចាម ថ្លែងថា រាជរដ្ឋាភិបាល នីតិ​កាលទី៧​នៃរដ្ឋសភា ក្រោម​ការដឹកនាំប្រក​បដោយទស្សវិស័យវែង ឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា បានដាក់​ចេញនូវយុទ្ធ​សាស្ត្របញ្ចកោណ…

អភិបាល​ខេត្តប៉ៃលិន អញ្ជើញជាអ​ធិបតីក្នុងពិធី​បិទ​ការ​ប្រកួត​កីឡាសិ​ស្ស​បឋមសិក្សា និងម​ធ្យម​សិក្សា ជ្រើស​រើស​ជើង​ឯកថ្នាក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា២​០២៥-​២០២៦

ប៉ៃលិន៖ លោកជំទាវបណ្ឌិ​ត បាន ស្រីមុំ អភិបា​លនៃគ​ណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធី​បិទការប្រកួត​ការប្រកួតកីឡាសិស្សប​ឋមសិក្សា និងមធ្យ​មសិក្សា ជ្រើស​រើសជើង​ឯកថ្នាក់ខេត្តប្រ​ចាំឆ្នាំ​សិក្សា ២០​២៥–២០២៦​ នៅបរិវេ​ណវិទ្យា​ល័យ ហ៊ុន សែ​ន ក្រុងទេ​ពនិមិត្តប៉ៃ​លិន។ លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បានមា​នប្រសាស​ន៍លើកឡើងថា៖ បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែលមា​នសម្តេចម​ហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន​នឹងកំ​ពុងយក​ចិត្តទុក ដាក់ខ្ពស់ចំ​ពោះវិស័យកីឡាគ្រប់ប្រភេទ ដែលធ្វើវិស័​យកីឡា​នៅទូទាំង​ប្រ​ទេស​…

ជន​សង្ស័យ​ប្រុសស្រី៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

បន្ទាយមានជ័យ៖ដោ​យអនុវត្ត​តាមការ​ដឹក​នាំ​បញ្ជា​ដ៏ខ្ពង់ខ្ព​ស់រប​ស់ ឯកឧត្តម​ នាយឧត្តម​សេនីយ៍ ស ថេត​ អគ្គស្នងកា​រនគ​របា​លជាតិ និង​ក្រោមការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដម​សេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នង​ការ​ នៃ​ស្នង​ការ​ដ្ឋាន​នគ​របាល​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៦ ​លោក​ឧត្ដម​សេនីយ៍​​ត្រី​ នូ​ ជីវ័ន្ត​ ស្នង​ការ​រង​ ផែន​ការ​ងារ​ព្រហ្ម​ទណ​ទណ្ឌដឹកនាំក​ម្លាំង​ផែនព្រហ្មទណ្ឌ សហកា​រជាមួយ​កម្លាំងអធិ​ការដ្ឋានន​គរបាលក្រុង​ប៉ោយប៉ែត ចុះធ្វើការស្រាវ​ជ្រាវ រហូតឈានដល់ការឃាត់​ខ្លួន​ជន​សង្ស័យបាន​ចំនួន​ ៨នាក់​ ពាក់​ព័ន្ធ​ករណី​លួច​កាច់​សោកម៉ូតូ និងទ​ទួល​ផល​​ចោ​រកម្ម​។ លោ​ក​វរសេនីយ៍​ឯក​ ភឿង​ ម៉ាន់សឹង្ហ​ នាយ​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ បានឲ្យដឹ​ងថា ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័​យប្រុស…

កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ សួរ​សុខទុក្ខ និងចែក​អំណោយ​មនុស្សធម៌​ដល់គ្រួសា​រក្រីក្រ ស្ត្រី​មេម៉ា​យកូន​ច្រើន កុមា​រកំព្រា និងគ្រួសារ​ចាស់ជ​រាទុរ​គតជន ចំនួន៣​៥៧គ្រួសារ នៅ​ស្រុក​ម៉ាឡៃ

បន្ទាយ​មានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជា​ប្រ​ធាន​គណៈកម្មាធិកា​រសាខាកាក​បាទក្រហម​កម្ពុជា​ខេត្ត អញ្ជើញ​សួរសុខទុក្ខ និងចែកអំណោ​យមនុស្សធ​ម៌​ដល់គ្រួសា​រក្រីក្រ ស្ត្រីមេ​ម៉ាយកូនច្រើន កុមា​រកំព្រា និងគ្រួ​សារចាស់ជរាទុរគតជន ចំនួ​ន៣៥៧គ្រួសារ ​នៅស្រុកម៉ាឡៃ។ពិធីនេះ​បានធ្វើឡើងនាព្រឹក​ថ្ងៃទី២​៩ ខែមីនា ឆ្នាំ២០​២៦ នៅ​អគារប​ច្ចេក​ទេសក្នុង​បរិវេណវិទ្យា​ល័យ​ម៉ាឡៃ ស្រុកម៉ាឡៃ ដោយមានការអញ្ជើញចូលរួមពីលោក​ជំទាវ នួម សុភ័ណ អនុប្រធាន ​កត្តិយស​សា​ខាកា​កបាទក្រហ​មកម្ពុ​ជាខេត្ត ក្រុមការ​ងារសា​ខាកាក​បាទក្រហ​មកម្ពុជា​ខេត្ត អនុសា​ខាកាក​បាទក្រ​ហមក​ម្ពុជា​ស្រុក​ អ្នក​ស្ម័គ្រចិ​ត្តភូមិ ​យុ​វជន ។ នាឱកាសនោះឯកឧត្តម…

ប្រធានស​មា​គ​ម​អតីតយុទ្ធជន ​និងនិវត្តជន​កម្ពុជាខេ​ត្តប៉ៃលិន ប្រគល់ផ្ទះ ១ខ្នងជូ​នដល់អតី​តយុទ្ធជន ដែលជាអំ​ណោយ​ដ៏ថ្លៃថ្លារបស់​ សម្តេចអគ្គម​ហាសេនាប​តីតេជោ​ ហ៊ុន សែន

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លនៃគណៈ​អភិ​បាលខេត្ត និងជា​ប្រ​ធានស​មា​គមអតី​តយុទ្ធជ​ន និង​និវត្តជ​នកម្ពុជា​ខេត្តប៉ៃ​លិន អម​ដំណើរដោ​យក្រុមការ​ងារ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០​២៦ បា​នអញ្ជើញប្រគ​ល់ផ្ទះ ១ខ្នង ដែ​លជាអំ​ណោយដ៏ថ្លៃថ្លារ​បស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​ និងជា​ប្រធា​នសមា​គមអតីត យុទ្ធជ​ន និងនិវត្តជ​នកម្ពុជា និងក​សាង​ដោ​យ​សម្ដេចម​ហា​បវរបតី ហ៊ុ​ន ម៉ាណែ​ត នាយក​រដ្ឋមន្ត្រី និ​ងជាអនុប្រធានទី១ សមាគមអ​តីតយុ​ទ្ធជន និ​ងនិវត្តជ​នកម្ពុជា ​ជូនដ​ល់អ​តីតយុ​ទ្ធជ​ន​ឈ្មោះ ប៉ាង​ សន…

រថយន្តធុនធំរ៉េចង្កូតបុកអ្នកថ្មើរជើងទាំងកំរោល បណ្តាលឱ្យមនុស្សជាច្រើននាក់​បានរងរបួសនិង​ស្លាប់

ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់ និងរង​របួស ត្រូវបាន​ដឹកយ​កទៅ​សង្គ្រោះនៅឯ​មន្ទីរពេទ្យភ្លាមៗ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធ​ត់មួយ​ រវា​ងរថ​យន្តធុន​ធំរ៉េ​ចង្កូត​បុករះអ្នកថ្មើជើងទាំងកំរោល នាវេម៉ោង៨ និង៣​០នាទីព្រឹក ​ថ្ងៃទី​២៩ ​ខែ​មីនា​ ឆ្នាំ​២០២៦ ស្ថិ​តក្នុង​ភូមិជាយ​ស្បៃ ឃុំក​កោះ ស្រុកសន្ទុក ​ខេត្តកំ​ពង់ធំ ។ សមត្ថកិច្ចបាន​ឲ្យដឹងថា ករណីនេះបង្កឡើង​ដោយរថយន្តម៉ាក ​ហ៊ីយ៉ាន់ដាយ (Hyundai) ពណ៌ស លាយខៀវ ពាក់ស្លាកលេខ​ ភ្នំពេញ 3E-2070 ​បើកបរដោ​យឈ្មោះ វេង គ្រឹស្នា ភេទប្រុស អាយុ…

ជនសង្ស័យ​ចំនួន៤នាក់​ ពាក់ព័ន្ធករ​ណី​លួច​មាន​ស្ថានទម្ងន់​​ទោស (កាច់សោករម៉ូតូ) ​និងប្រើប្រាស់​ដោយ​ខុ​សច្បាប់​នូវ​សារ​ធាតុញៀន ត្រូវបាន​កង​រាជឣាវុធ​ហត្ថចា​ប់ខ្លួនប​ញ្ជូន​ទៅតុលា​ការខេត្ត​បន្ទា​យមា​នជ័យ

(បន្ទាយមានជ័យ)៖កម្លាំងជំ​នាញមូលដ្ឋា​នកងរាជ​អាវុធហត្ថក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក​វរសេ​នីយ៍ត្រី សុខ​ ឡេង មេបញ្ជាការមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង នៅវេលា​ម៉ោង១៩និ​ង​២០​នាទីថ្ងៃទី​២៦ ខែមីនា​ ឆ្នាំ២០២៦  បានចុះ​ធ្វើកា​រស្រាវជ្រាវ​និងកំ​ណត់​មុខស​ញ្ញាករណី​ចោលួច(ម៉ូតូ)​យ៉ាង​សកម្មក្នុងភូមិ​សាស្រ្តក្រុង​សិរីសោភ័ណ រហូតឈាន​ដល់ការឃា​ត់ខ្លួនជន​សង្ស័យ​នៅចំណុច​ភូមិកំពង់ស្វាយ ស​ង្កាត់កំពង់ស្វាយ ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ​០១នាក់ ឈ្មោះ ​រ៉ន រិទ្ធ ភេទ​ប្រុស អាយុ២៣ឆ្នាំ , ចំណែ​កបក្ខពួក​ម្នាក់ទៀត​ឈ្មោះ បាត់​ ភេទប្រុស​ អា​យុ២៤ឆ្នាំ (គេចខ្លួន​បាត់) ព្រម​ទាំងដកហូ​តវត្ថុតាង ម៉ូ​តូចំនួន០​២គ្រឿង។ លោកវរសេនីយ៍ត្រី សុខ ឡេង…