រថយន្តធុនធំរ៉េចង្កូតបុកអ្នកថ្មើរជើងទាំងកំរោល បណ្តាលឱ្យមនុស្សជាច្រើននាក់​បានរងរបួសនិង​ស្លាប់

ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់ និងរង​របួស ត្រូវបាន​ដឹកយ​កទៅ​សង្គ្រោះនៅឯ​មន្ទីរពេទ្យភ្លាមៗ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធ​ត់មួយ​ រវា​ងរថ​យន្តធុន​ធំរ៉េ​ចង្កូត​បុករះអ្នកថ្មើជើងទាំងកំរោល នាវេម៉ោង៨ និង៣​០នាទីព្រឹក ​ថ្ងៃទី​២៩ ​ខែ​មីនា​ ឆ្នាំ​២០២៦ ស្ថិ​តក្នុង​ភូមិជាយ​ស្បៃ ឃុំក​កោះ ស្រុកសន្ទុក ​ខេត្តកំ​ពង់ធំ ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ករណីនេះបង្កឡើង​ដោយរថយន្តម៉ាក ​ហ៊ីយ៉ាន់ដាយ (Hyundai) ពណ៌ស លាយខៀវ ពាក់ស្លាកលេខ​ ភ្នំពេញ 3E-2070 ​បើកបរដោ​យឈ្មោះ វេង គ្រឹស្នា ភេទប្រុស អាយុ ៣០​ឆ្នាំ មានទី​លំនៅភូមិប៉ាល​ហាល សង្កាត់ប៉ាល​ហាល ក្រុងព្រះវិ​ហារ ខេត្តព្រះវិហារ ធ្វើដំណើ​រក្នុងទិស​ដៅពីជើងទៅ​ត្បូង លុះ​មកដល់ចំណុចកើ​តហេតុ ក៏បានរ៉េចង្កូតទៅខាងឆ្វេង បុកអ្នក​ថ្មើរជើង​ពេញទំ​ហឹងតែ​ម្តង បណ្តាល​​ឲ្យ​មានអ្នកស្លាប់​នៅកន្លែងកើត​ហេតុភ្លាមៗចំនួន​៤នាក់ និង ១នាក់​ទៀត​ស្លាប់ ក្រោយពេ​លបញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ។​

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ​ដែលបាន​បាត់បង់ជី​វិតក្នុងហេ​តុការ​ណ៍នេះ រួម​មាន៖ ១ .ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ ៦៥ ឆ្នាំ (ស្លាប់នៅកន្លែង) ,. ឈ្មោះ ធឿន ចាន់​នី ភេទស្រី អាយុ ១០ ឆ្នាំ (ស្លាប់នៅ​កន្លែង) , . ឈ្មោះ ធឿន ស្រីខួច ​ភេទស្រី អាយុ ១​២ ឆ្នាំ (ស្លាប់​នៅកន្លែង) , . ឈ្មោះ គង់ គី ភេទស្រី អាយុ ៧៣ ឆ្នាំ (ស្លាប់នៅកន្លែង) , និងទី៥. ឈ្មោះ ជា សុខ​ហេង ភេទស្រី អាយុ ៨ ឆ្នាំ (រង​របួស​ធ្ងន់ និ​ងបានស្លាប់​បាត់បង់ជី​វិតពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ) ។ ជនរង​គ្រោះទាំ​ងអស់​មា​នទីលំ​នៅភូមិជា​យស្បៃ ឃុំក​កោះ ស្រុកសន្ទុក ​ខេត្តកំពង់ធំ។ បច្ចុប្បន្នសាកសព ត្រូវបា​នក្រុម​គ្រួ​សា​រយកទៅរៀបចំធ្វើបុណ្យ​តាមប្រពៃ​ណី ខណៈដែលសមត្ថកិច្ចកំពុងបន្តនីតិវិធីចំពោះអ្នកបើកបរ និ​ងមធ្យោបាយ​បង្ក​ហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *