កម្ពុជាជំរុញការអភិវឌ្ឍធន​ធា​នមនុស្ស​ផ្នែកវិស្វកម្មក្នុងតំបន់​អាស៊ាន ដើម្បីគាំ​ទ្រដល់កា​រអភិវឌ្ឍប្រទេ​ស

(ភ្នំពេញ)៖ ថ្លែងក្នុងពិធី​បិទវគ្គបណ្តុះប​ណ្តាលស្តីពី ការបង្កភាព​ងាយស្រួល​ដល់បម្លាស់ទី​សេវា​វិជ្ជាជីវៈវិស្វ​កម្មនារ​សៀល​ថ្ងៃទី២ ខែមេ​សា ឆ្នាំ២០២៦​ នៅសណ្ឋាគា​រកាំបូឌីយ៉ាណា ឯកឧត្តម ហេង​ សួរ រដ្ឋមន្ត្រីក្រ​សួងការងា​រ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាប្រធា​នក្រុមប្រឹក្សាគណៈ​វិស្វករកម្ពុជា បានលើកឡើងពីសារៈ​សំខាន់នៃកា​រពង្រឹងសមត្ថភា​ពវិស្វករ និងកិច្ចស​ហប្រតិប​ត្តិការតំប​ន់ ដែលមិនត្រឹម​តែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ឱកាសដ៏មា​នតម្លៃក្នុងការសិ​ក្សា​វិធីសាស្ត្រថ្មីៗក្នុងទិ​សដៅអភិវឌ្ឍន៍វិស័យសំ​ណង់នៅអាស៊ាន។

ជាមួយនឹងការអបអ​រសាទរសិក្ខាកាមទាំង៦២នាក់​(ស្រ្តី៤នាក់)ក្នុង​អនុតំប​ន់មេគង្គ​ដែលរួមមា​នវិស្វក​រកម្ពុជា វៀតណាម ឡា​វ និង​មីយ៉ាន់​ម៉ា ​បានបញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ដោ​យជោគជ័យនាពេលនេះ ឯកឧត្ត​មរដ្ឋមន្រ្តី ​បាន​ថ្លែងអំ​ណ​រគុណយ៉ាងជ្រាល​ជ្រៅចំពោះក្រុមប្រឹ​ក្សាគណៈវិស្វករកម្ពុជា (BEC) និងមូល​និធិពិសេសសម្រាប់​គម្រោងកិច្ចសហ​ប្រតិបត្តិការមេគង្គឡានឆាង​សម្រាប់កិច្ច​សហការ​រៀបចំវគ្គបណ្តុះប​ណ្តាលនេះឡើង ដែលក្រៅពីការផ្លាស់ប្តូរបច្ចេកទេស វាក៏បា​នឆ្លុះបញ្ចាំង​ពីការប្តេជ្ញា​ចិត្តរួមក្នុងការលើកកម្ពស់ស្តង់ដាវិស្វកម្មដល់កម្រិតសកលផងដែរ។

ឯក​ឧត្តមបានចាត់ទុកប្រធា​នបទនេះ ជាស្នូលសម្រាប់បេ​សកកម្មរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយជោគជ័យ​នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងបង្ហាញ​យ៉ាងច្បាស់ពីការខិតខំ​រួមក្នុង​ការផ្លាស់ប្តូរចំណេះ​ដឹង ជំនាញ និងបទពិសោធក្នុងវិស័យវិស្វកម្ម ដោយផ្អែកលើស្មារតី «ទន្លេរួម អនាគតរួម» ជាពិសេស កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករបស់អាស៊ាន (MRA) ស្តីពីសេ​វា​វិស្វកម្ម នៅតែជាគ្រឹះសំខាន់សម្រាប់ការខិតខំរួមក្នុងការបង្កភាពងាយស្រួលដល់បម្លាស់ទីវិស្វករ និងលើក​កម្ព​ស់ការផ្លាស់ប្តូរព័ត៌​មាន។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំរបស់សម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្ត​យសនៃក្រុមប្រឹក្សាគ​ណៈវិស្វករកម្ពុជាកំពុងអនុ​វត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសា​ស្ត្របញ្ចកោ​ណដំណាក់កាលទី ១ ដែលចាត់ទុកកា​រអភិវឌ្ឍធនធាន​មនុស្ស គឺជាស្នូល ដោ​យធានាថា «​ពលរដ្ឋម្នាក់​មានជំនាញមួយ​យ៉ាងតិចប្រចាំជីវិត» ហើយគ្មាន​នរណាម្នា​ក់ត្រូវ​បានទុកចោ​ល រួមទាំងកា​រពង្រឹងសមត្ថ​ភាពជំនាញ និង​ស្តង់ដាវិជ្ជាជីវៈវិស្វកម្ម។ ទន្ទឹមនឹង​នេះ រាជរដ្ឋាភិបាល​កម្ពុជានឹង​បន្តផ្តល់កា​រគាំទ្រយ៉ា​ងពេញលេញដល់ BEC ដែលជាស្ថា​ប័នសំខាន់​ក្នុងបេស​កកម្មបណ្តុះប​ណ្តាល ស្រាវ​ជ្រាវ និងអភិវឌ្ឍសមត្ថភាព ដោយគោរពតាម​សីលធម៌​វិជ្ជាជីវៈ និង​ជំរុញវិស័យ​វិស្វកម្មឲ្យទំនើប និងមានសមត្ថភាពប្រ​កួតប្រជែងលើ​ឆាកអន្តរជា​តិ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏​បានលើកទឹក​ចិត្តឱ្យវិស្វករ​ទាំងអស់បំប្លែង​ចំណេះទាំងនេះ​ទៅជាសក​ម្មភាពជា​ក់ស្តែងដ៏​មានន័យ ដោ​យកុំទុក​វានៅត្រឹម​ជាទ្រឹស្តី។ ទន្ទឹមនឹងនេះ ដោយសង្កេត​ឃើញវត្តមា​នស្រ្តីជាវិស្វករ​មានចំនួនតិច ឯកឧត្តមក៏បា​នលើកទឹកចិត្ត​ឱ្យស្រ្តីចូលរួមកាន់តែ​ច្រើនក្នុងវិស័យនេះ​ ព្រោះ​ថា វិស្វករ​ស្ត្រីពិតជា​មានតម្លៃជាខ្លាំង ខណៈដែលវិស័យ​នេះក៏ពា​ក់ព័ន្ធនឹង​ភាពឆ្លាតវៃ ចំណេះ​ដឹង និង​សេវាកម្មផងដែ​រ ដោ​យមិ​នមែនត្រឹម​តែការងារសំណង់ ឬការងា​រធ្ងន់ប៉ុ​ណ្ណោះទេ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *