ព្រឹត្តិកា​រណ៍ប្រកួតបា​ល់​ទាត់មិត្តភាព​ និងម​នុស្សធម៌​ រវាងក្រុម​បាល់​ទាត់តារាកម្ពុជា និងក្រុម​បាល់ទា​ត់សហ​ភាព សហព័ន្ធយុ​វជនកម្ពុជា​ខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ) កម្ពុជា​សន្តិភា​ព កីឡារ​ស់ក្នុង​សន្តិភាព ​នៅប​រិវេនទី​លានកីឡា​នៃវិទ្យា​ល័យ ហ៊ុន សែន ខ្លាកូន ក្នុង​សង្កាត់កំ​ពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ កាល​ពីរ​សៀលថ្ងៃទី៥ ខែឧ​សភា ឆ្នាំ២០២៦ លោក កែ សួនសុភាព ប្រធាន​សហភាពស​ហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយ​មានជ័​យ បានទទួ​លស្វា​គមន៍និង​បើកកម្មវិធី​ព្រឹត្តិការណ៍ប្រកួ​តបា​ល់ទាត់មិត្តភាពរវាងក្រុមកីឡាករ.... ខេត្តបន្ទាយ​មានជ័យ និងក្រុម​កីឡាបា​ល់ទាត់​តារា​កម្ពុជា(CFSS) ក្រោ​មប្រធានបទ «កម្លាំង​សាមគ្គី ដើម្បីជួ​រមុខ និង​សន្តិភាព» ព្រឹទ្ធិកា​ររប្រកួតនេះ​មា​នការចូ​លរួមពីលោក លោកស្រីអ​ភិបាលរង ខេត្ត ប្រធាន.អនុប្រមន្ទីរជុំវិ​ញខេត្ត និ​ងទស្សនិ​កជនប្រ​មាណជាង ៧០០០នាក់ទស្សនា។

ទន្ទឹមជាមួ​យគ្នានោះ​ដែរលោក កែ សួនសុភាព កំ​ពុងបានមា​នប្រសា​សន៍លើកឡើងថា៖ ក្នុងព្រឹត្តិកា​រណ៍​​នេះរៀបចំក្នុងគោ​លបំណង៖

កៀរគរមូលនិធិ​សប្បុរសធម៌ ជួ​យឧបត្ថម្ភគាំទ្រ​បន្តដល់​បងប្អូន​វីរកងទ័ព និ​ងប្រជាជនភៀសសឹក។

លើកទឹកចិត្ត និ​ងសម្ដែង​ការ អរគុណ ដឹងគុណ ចំពោះបងប្អូនវីរកងទ័ព និងគាំទ្រ​លើកទឹកចិត្តពួក​គាត់ ជានិច្ច ក្នុងគ្រប់កា​លៈទេសៈ។

ពង្រឹងសា​មគ្គីភា​ពជាតិ គាំទ្រគ្នា ជួយ​គ្នា រួមសុខរួម​ទុក្ខជាមួយគ្នា « ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ក្នុងបុព្វ​ហេតុការពារជាតិ និងសន្តិភាព។

ការប្រកួ​តវគ្គផ្តាច់ព្រ័ត្របាល់ទាត់មិត្តភាព និងសប្បុរសធម៌ យ៉ាងស្វិត ស្វាញអស់រយៈពេល១​ល្ងាច​នេះ ជាលទ្ធផ​លស្មើគ្នា ក្រុមបា​ល់ទាត់តារា​កម្ពុជា ទាត់ចូ​លបានចំនួន៣គ្រាប់ ចំណែកក្រុម​កីឡាក​រស​ហភាពស​ហព័ន្ធយុ​វជនកម្ពុជា ខេត្តបន្ទាយមានជ័យ ទាត់ចូលបានចំនួន ៣គ្រាប់។

លោក បានបញ្ជាក់ទៀតថា៖ សម្រាប់​ការប្រគួតនេះ​ការចាញ់ ឈ្នះវាមិនសំខាន់នោះទេ តែអ្វីដែលសំ​ខាន់គឺ ស្មារតីនៃការរាប់អាន និងមានសាមគ្គីភាព រវាងកីឡាករនិងកីឡាករតែប៉ុណ្ណោះ។

ក្រោយ​ពីបញ្ចប់នៃ​ការប្រកួតលោក កែ សួនសុភាព បានធ្វើសេចក្ដីអំពាវនាវទៅដល់បងប្អូន ឬសមា​ជិក ស​មាជិការ សហព័ន្ធសហភាពយុវជនកម្ពុជា ក៏ដូចជាក្រុមកី​ឡាករទាំងអស់​ទាំងអស់ចូលរួ​មក្នុងកម្មវិ​ធីដាំដើមឈើនៅជុំរុំភៀសសឹកដែលកំពុងស្នាក់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុក​ស្វាយ​ចេក ខេត្តបន្ទាយ​មានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *