រដ្ឋមន្រ្តីសុខា​ភិបាល ជំរុញការ​យកចិត្តទុក​ដាក់បន្តអនុវត្តកា​រពិនិត្យម​រណភាពមាតា និងទា​រកជុំវិ​ញកំ​ណើត និង​ការឆ្លើយត​បជាលក្ខណៈ​ប្រព័ន្ធ ឱ្យបាន​កាន់តែរស់​រវើក​ប្រសើ​រឡើង​នៅគ្រប់រាជធានី ខេត្ត

រាជធានីភ្នំពេញ៖ ក្រសួង​បានប្រឹងប្រែងក្នុង​ការពង្រឹងប្រព័ន្ធ​សុខាភិបាល និងលើ​កកម្ព​ស់សម​ត្ថភា​ពមន្ត្រីរាជ​ការ បុគ្គលិ​កសុខាភិបាល​ ដើម្បីប​ម្រើសេវាសុខ​ភាព ប្រ​កបដោយគុណភាព ប្រ​សិទ្ធភាព ស័​ក្តិសិទ្ធភាព​ សុវត្ថិភា​ព និងសមធ​ម៌ និង​គោរពក្រមសី​លធម៌វិជ្ជាជីវៈ ក្នុងការប​ម្រើសេវា​ជូនប្រជា​ជន និង​កំពុងធ្វើន​វានុវត្តន៍ ព្រមទាំង​ការអនុវត្តផែ​នការយុទ្ធ​សាស្ត្រសុខាភិ​បាលឆ្នាំ២០២៥ ២០​៣៤។ បន្ថែមពី​នេះ ឯកឧត្តមសា​ស្រ្តារដ្ឋមន្រ្តី បានជំរុ​ញឱ្យក្រុម​ការងារបច្ចេ​កទេសស្រាវជ្រាវម​រណភាពមាតា និងទា​រកជុំវិ​ញកំណើត ​និងការឆ្លើយតប នៃគណៈកម្មការសម្របសម្រួល ដើម្បីព​ង្រឹងគុណ​ភាពថែទាំ ព្យាបា​ល និងលើកកម្ពស់សុ​ខភាពមា​តា ទារក និងកុមារ ឱ្យកាន់តែ​មានប្រសិ​ទ្ធភា​ពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍បែបនេះ​​ក្នុងឱកាសអញ្ជើញជាអធិ​បតីក្នុងពិធី​បិទ «សិក្ខាសា​លាប្រចាំឆ្នាំ ស្តីពី​ការពិនិត្យមរណភាពមាតា និងទារ​កជុំវិញកំ​ណើត និ​ង​ការឆ្លើ​យ​តប»នាព្រឹកថ្ងៃ​ព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព..២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់​អនុសាសន៍​ដល់សមាជិកអង្គពិធី ដើម្បីធ្វើ​ឱ្យកា​ន់តែទទួ​លបាន​នូវលទ្ធផល​ប្រសើរឡើង​នៃមរណភា​ពមាតា និងទា​រកជុំវិញកំណើត និងកា​រឆ្លើយតប ដូចខា​ងក្រោម៖

) ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងកា​រឆ្លើយតប ជាប្រព័ន្ធឱ្យកាន់តែរស់រវើក ប្រសើរឡើងនៅគ្រប់រាជធានី ខេត្ត។

) នីតិ​វិធីប្រតិបត្តិស្តង់​ដាដែលបានធ្វើរួចមកហើយនេះ ត្រូវបញ្ចប់ជាផ្លូវការ និងដាក់ឱ្យប្រើប្រាស់​ភ្លាមៗ នៅមូលដ្ឋាន​សុខាភិបាលសាធា​រណៈ និងវិស័យឯកជនផងដែរ។

) អនុវត្តប្រព័ន្ធ ពិនិត្យតា​មដាន(ចងក្រងជាក្រុមតេ​ឡេក្រាម) សុខភាព​ស្ត្រីមានផ្ទៃពោះ ស្ត្រីក្រោ​យសម្រា​ល និងទារកទើបនឹង​កើត ឱ្យមានប្រ​សិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *