សិក្ខាសាលាស្តីពីការផ្ទេរបច្ចេក​ទេសកៅ​ស៊ូ ដល់មន្ត្រីក​សិកម្មឃុំ នៃខេត្តកំពង់ធំ

ខេត្ត​កំព​ង់ធំ៖ឯកឧត្ត​ម ប្រាក់ ដាវីដ ​រដ្ឋ​លេខាធិ​ការ ក្រសួង​កសិកម្ម​រុក្ខាប្រ​មាញ់និង​នេសាទ​នាព្រឹក​ថ្ងៃទី១​៧ ខែ​មីនា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ជាអធិបតី​ក្នុងកម្មវិធី​សិក្ខាសាលា​ស្តីពីការ​ផ្ទេរបច្ចេកទេ​ស​កៅស៊ូដ​​ល់មន្ត្រីក​សិកម្មឃុំនៃ​ខេត្ត​កំពង់ធំ ដោយមានការចូលរួមពីមន្ត្រីកសិកម្មឃុំសរុបចំនួន ៥៨​នាក់ (ស្ត្រី ២២នាក់)

វគ្គបណ្តុះបណ្តា​លនេះ រៀប​ចំឡើងក្នុងគោ​លបំណងលើ​កកម្ពស់​ការយល់ដឹងអំពី​បច្ចេកទេសដាំដុះ ថែ​ទាំ ការព្យា​បាលជំងឺ និងការ​ប្រមូលផ​លជ័រឱ្យមា​នប្រសិ​ទ្ធភាព និង​មាននិរន្តរភាព ដើម្បីចែ​ករំលែកព័​ត៌មា​នដែលទ​ទួលបាន សម្រាប់ធ្វើកា​រផ្សព្វផ្សាយដ​ល់កសិករកៅ​ស៊ូគ្រួសារ​នៅតាមតំបន់​គោលដៅ

ឯកឧត្តមរដ្ឋ​លេខាធិការ​បានថ្លែងថា ដំ​ណាំកៅស៊ូមា​នសារៈ​សំខាន់ ហើយ​តួនាទី​សំខាន់​របស់ម​ន្ត្រីកសិក​ម្មឃុំក៏មា​នសា​រៈសំ​ខាន់ ដែ​លត្រូវ​នៅ​ជាប់​នឹង​កសិ​ករផ្ទាល់ ដើម្បីផ្ដល់​ការប្រឹក្សាប​ច្ចេកទេសដំ​ណាំ​កៅស៊ូដល់​កសិករ៕

Leave a Reply

Your email address will not be published. Required fields are marked *