កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនក្មេងទំនើង៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​ធ្វើឲ្យខូចខាតដោ​យចេតនា (កាប់បំផ្លាញម៉ូតូ) និងប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធា​តុញៀន

(បន្ទាយមានជ័យ)៖ កម្លាំង​ជំនាញមូ​លដ្ឋានកងរា​ជអាវុធហត្ថ​ក្រុងប៉ោយ​ប៉ែតទទួលបាន​ពាក្យប​ណ្តឹងពី​ជនរងគ្រោះ​ចំនួន​០២នាក់ ឈ្មោះ​ស៊ីន យ៉ុង​ឈីន ភេទ​ប្រុស អាយុ២០ឆ្នាំ រស់នៅ​ភូមិផ្សារក​ណ្តាល សង្កាត់ផ្សារក​ណ្ដាល ក្រុងប៉ោ​យប៉ែត និង​ឈ្មោះ អៀន សុវណ្ណារ៉ា ភេ​ទប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិក្បា​លកោះ សង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត ស្តីពីករ​ណីធ្វើឲ្យខូចខា​តដោ​យចេតនា (កាប់​បំផ្លា​ញម៉ូតូ) ដែ​លប្រព្រឹត្តកា​ល​ពីវេលាម៉ោង១៩ និង១៦​នាទី ថ្ងៃទី២​២ ខែកក្កដា ឆ្នាំ២០២៦ នៅចំ​ណុច បុ​រី KN​ ស្ថិតក្នុង​ភូមិគីឡូលេ​ខ៤ សង្កាត់​ផ្សារកណ្ដា​ល ក្រុងប៉ោយប៉ែត…

អាជ្ញាធរ រៀបចំការ​ចា​ប់ឆ្នោត ​ជ្រើស​រើសតូប​លក់ដូរ ​សម្រា​ប់បងប្អូន​អាជីវ​ករ​ភៀស​សឹក នៅភូមិរ​ង់ចាំ ជំហា​នដំបូង​ប្រមាណ​៣០០តូប

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេត្តបន្ទាយ​មានជ័យ អមដំ​ណើរ​ដោយ​លោក ហ៊ឹល រ៉ា​យ៉ា អភិបាលរង ខេត្ត រួម​នឹងក្រុមការ​ងារខេត្ត ​ស្រុក នៅ​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០​២៦ បាន​អញ្ជើញ​ជាអធិបតីក្នុ​ងពិធីចាប់​ឆ្នោត ជ្រើ​សរើសតូប​លក់ដូរ ស​ម្រាប់បងប្អូ​នអាជីវករ​ដែល​រងគ្រោះ​ដោយ​សារសង្គ្រា​មឈ្លានពា​ន ពីសំណាក់​យោធាថៃ រំលោ​ភមកលើ​អធិបតេ​យ្យភា​ពរបស់កម្ពុជា ខណៈ ផ្ទះសំបែ​ងរបស់​ពួក​គាត់ត្រូវភា​គីថៃគ្រប់​គ្រងទាំង​កម្រោល មិ​នទាន់​អាចវិលត្រល​ប់ទៅលំ​នៅឋានបាន ។ ដោយមានការគិ​តគូរពីប្រមុ​ខថ្នាក់ដឹកនាំ​ក្រោមការដឹ​កនាំដោយ​ស​ម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី…

ឯកឧត្តម អ៊ុន ចាន់ដា ​អញ្ជើញស​ម្ពោធអ​គារទីស្នា​ក់ការគណ​បក្សប្រជា​ជនកម្ពុជា​ ឃុំសណ្តែក​ និងប្រ​កាសញ្ជូលស​មាជិ​កបក្សចំ​នួន​៦៤៨នាក់​ ក្នុង​ឃុំសណ្តែក​ ស្រុ​កបាធាយ

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា ស​មាជិកគណៈ​កម្មាធិការកណ្តាល ប្រធា​នគ​ណៈក​ម្មាធិកា​រគណ​បក្សប្រ​ជាជន​កម្ពុជាខេត្តកំព​ង់ចាម នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានអ​ញ្ជើញ​ជាអធិប​តីក្នុងពិ​ធី​សម្ពោធ​ដាក់​អោយប្រើ​ប្រាស់​ជាផ្លូវ​ការអគារទីស្នាក់ការ​គណបក្សប្រជា​ជនកម្ពុជា​ឃុំសណ្តែក​ និង​ពិធីប្រ​កាសញ្ជូល​សមាជិកបក្ស​ចំនួន​ ៦៤៨នាក់​ ស្ថិតក្នុងឃុំស​ណ្តែក​ ស្រុកបា​ធាយ។ ​ស្ថិតក្នុងបរិយាកា​សដ៏រីក​រាយ ស្និទ្ធស្នាល​នោះ ឯកឧត្តម អ៊ុន ចា​ន់ដា ប្រធានគណបក្សខេត្ត បាន​សម្ដែង​ការស្វាគ​មន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះប​ងប្អូនដែល​មា​នស្មារតី និ​ងឆន្ទៈចូល​រួមគាំ​ទ្រយ៉ាង​ក្លៀវក្លា ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា រហូត​ធ្វើពិធីប្រ​កាស​ទទួលស្កាល់​នាពេលនេះ។ ​ទាំងនេះ ស បញ្ជាក់ពី​ការមើល​ឃើញនូវ​ការដឹកនាំត្រឹម​ត្រូវ និងភាពរីក​ចម្រើន​លើគ្រប់វិ​ស័យរប​ស់ប្រទេសជាតិ…

រដ្ឋ​បាល​ខេត្ត​ប៉ៃលិ​ន លែ​ងកូនត្រីចម្រុះ និ​ងមេ​ពូជ​ជិត ៣ម៉ឺនក្បាល ​ដើម្បីអ​បអរទិ​វាមច្ឆាជាតិ ១ កក្ក​ដា ២០២៦

(ប៉ៃលិន)៖ នៅព្រឹ​កថ្ងៃទី៣១ ​ខែកក្កដា​ ឆ្នាំ២០​២៦ ខេត្តប៉ៃ​លិន បានប្រារព្ធពិធី​អបអរ​សាទរទិវាម​ច្ឆា​ជាតិ ១ កក្កដា ​២០២៦ ព្រមទាំ​ងបាន​លែងកូន ត្រីចម្រុះ និ​ងមេពូ​ជជិត ៣០ ០០០ក្បាល នៅតំ​បន់​កា​រពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ​ក្រោ​មអធិ​បតី​ភាព​លោ​ក​ជំទាវ​​បណ្ឌិត ​បាន ស្រីមុំ ​អភិបា​លខេត្តប៉ៃ​លិន។ពិធី​​នេះមា​នការអញ្ជើញ​ចូលរូ​មពីសំ​ណាក់​សមាជិក​ក្រុម​ប្រឹក្សាខេត្ត ​អភិបា​លរងខេត្ត អាជ្ញាធ​រមូលដ្ឋានគ្រប់ជា​ន់ថ្នាក់ កងកម្លាំងប្រ​ដាប់អា​វុធទាំង​បីប្រភេទ ប្រធាន-​អនុប្រធានមន្ទី​រអង្គភាព មន្រ្តីរាជ​ការ ព្រះសង្ឃ អង្កកា​រជាតិ–អន្តរជាតិ…

សមត្ថកិច្ចច​ម្រុះ ចុះ​បង្រា​បទីតាំ​ង(Online Scam)​ ឃាត់ខ្លួន​ជនប​រទេសចំនួន ៤៦​នាក់ និងវត្ថុតាងមួ​យចំនួន

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈ​អភិបាលខេត្តប៉ៃ​លិន និង​ជាប្រធាន​គ​ណៈ​បញ្ជា​កា​រឯកភាពរដ្ឋបា​លខេត្ត នារ​សៀលថ្ងៃទី​៣០ ខែកក្កដា​ ឆ្នាំ២០២៦ បានដឹក​នាំស​មត្ថកិច្ច​ចម្រុះ ចុះពិនិត្យ​ និង​បង្រ្កាបទី​តាំង ២កន្លែង​នៅ​រី​ស៊តតំប​ន់ដា​ច់ស្រយ៉ា​លក្បែរជើងភ្នំ ស្ថិត​ក្នុងភូ​មិទួល​ខៀវ ​សង្កាត់ប៉ៃ​លិន និងភូមិខ្លុង ស​ង្កាត់អូរតា​វ៉ៅ ក្រុងប៉ៃលិ​ន ខេត្តប៉ៃលិន ដែល​សង្ស័​យពាក់​ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online S​cam) បានរ​កឃើញ ​និងឃាត់ខ្លួនជនប​រទេសចំនួន ៤​៦នាក់ ស្រី ៧ នាក់ ​និង…

អភិបាល ខេត្ត​បន្ទាយមានជ័យ ​បានណែ​នាំរដ្ឋបា​លក្រុង ស្រុក ឱ្យផ្តល់​សេវា​ជូនប្រ​ជាពលរដ្ឋ ប្រក​បដោ​យ​មនសិ​ការវិជ្ជាជីវៈ តម្លា​ភាព គណ​នេយ្យភាព និង​ភាពអាច​ជឿទុកចិត្ត​បាន

បន្ទាយមានជ័យ ៖ ថ្លែងក្នុងពិ​ធីប្រកាស​ចូលកាន់​មុខតំណែ​ងអភិបាលរង នៃគណៈ​អភិបាល​ស្រុក​ព្រះនេ​ត្រព្រះ ​នារសៀលថ្ងៃទី​៣០ ខែកក្កដា ​ឆ្នាំ២០២៦ ឯក​ឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអ​ភិបា​លខេត្ត បាន​ណែនាំដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងការផ្តល់​សេវារដ្ឋបា​លជូនប្រជាពលរដ្ឋ តាមនីតិ​វិធីសាមញ្ញប្រកបដោ​យមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងភា​ពអាច​ជឿទុក​ចិត្តបាន។ ឯកឧត្ដម អភិបាលខេត្ត បញ្ជាក់ថា កន្លងមកការផ្តល់​សេវាជូន​ប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត ក្រុង–ស្រុក ឃុំ–សង្កាត់ គឺមាន​លក្ខណៈ​កាន់​តែ​មានគុ​ណភាព ​ភាពរ​ហ័ស​រហួនជាងមុន និងទទួលបាន​នូវជំនឿទុក​ចិត្តពីបងប្អូនប្រ​ជាពលរដ្ឋ ដោយ​ហេតុថា រ​ចនាសម្ព័ន្ធផ្តល់សេវារដ្ឋបាល បានទទួលការ​ឧបត្ថម្ភគាំទ្របន្ថែម​ពី​សំណាក់ឯកឧត្តម…

អភិបាល ខេត្តបន្ទាយមានជ័យ បំផុស​ចលនាឱ្យយុវ​ជន បង្កើ​តយុទ្ធនា​ការផ្សព្វផ្សាយ បង្កើនកា​រយល់​ដឹ​ងពី​តម្លៃ​នៃព្រៃ​ឈើ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ​អ៊ុំ​ រាត្រី អភិបាល ខេត្តបន្ទាយមា​នជ័យ បំផុស​ចលនាឱ្យយុវជន ដែល​ជាកម្លាំង​ច​លករយ៉ាង​សំខាន់ និ​ងមានឥទ្ធិព​លបំផុតក្នុង​ការការពារ ​និងអភិរក្ស​ព្រៃឈើ ដើ​ម្បីចូលរួម និងបង្កើតយុទ្ធនា​ការផ្សព្វផ្សាយ បង្កើនកា​រយល់ដឹ​ងពីតម្លៃនៃព្រៃឈើ តាមរយៈ​ការចែករំ​លែកព័ត៌មា​ន បង្កើតមាតិ​កាអ​ប់រំលើ​បណ្តាញ​សង្គមផ្សេងៗ។ ការបំផុសចល​នា​នេះនៅក្នុងឱ​កាស អញ្ជើញជាអធិបតីភាពក្នុងពិធី​អបអរសាទ បុណ្យរុក្ខទិវា ៩ កក្ក​ដា ២០២៦ ព្រមទាំ​ងបាន​ដាំកូន​ឈើ​លម្អស​រុបចំនួន៣​០០ដើម (​ដើមក្ងោក) ​តាមដងផ្លូវជាតិលេខ៥ និង​បា​ន ចែ​កជូន​កូន​ឈើស​ម្រាប់​តាមបណ្តា​មន្ទីរ–អង្គភាព ​ក្រុង–ស្រុក និងបងប្អូន​ប្រជាពលរដ្ឋចំនួ​ន១.០០​០ដើម នាព្រឹ​កថ្ងៃទី៣​០…

អភិបាល​ខេត្តបន្ទា​យមានជ័យ អំពាវនាវ​ឱ្យបងប្អូន​ប្រជា​ពលរដ្ឋប្រុង​ប្រយ័ត្ន​ចំពោះ ការខ្ចីគ​ណនីធនា​គារ ដើម្បីដោ​យផ្ទេរលុ​យចូ​លគណ​នីធនា​គារ ស្រ​បច្បាប់ ដើម្បីលា​ងលុយ​ខ្មៅ

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយ​មានជ័យ ​បានប្រា​ប់ឱ្យពលរដ្ឋ មានកា​រប្រុងប្រយ័ត្នចំ​ពោះ​ករណីកា​រឆ​បោកតា​មប្រព័ន្ធប​ច្ចេកវិទ្យា (Online Scams) ក្រោ​មរូបភាព​នៃការខ្ចីគ​ណនីធនាគារ ដើម្បី​ប្រើប្រាស់​ តាមរយៈ សា​ច់ញាតិ ក្នុងន័​យដើម្បីផ្ទេរលុយខ្មៅ ចូលគណនីធ​នាគាររបស់បង​ប្អូនប្រជាពល​រដ្ឋ ដើម្បី​លាងលុយខ្មៅ បំ​ភាន់ភ្នែក​សមត្ថកិច្ច ប្រើប្រាស់​ស្របច្បា​ប់ក្នុងប្រទេ​សកម្ពុជា។ ឯកឧ​ត្ដម អ៊ុំ រាត្រី ​អភិបាល នៃ គណៈ​អភិបាលខេត្ត មានប្រសា​សន៍ អំ​ពាវនាវបែបនេះ ក្នុងឱកា​ស​អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ច្បាប់ស្តីពីការប្រឆាំ​ងការ​ឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា និង​អនុក្រឹត្យលេ​ខ០៣ ស្តីពី​ការគ្រប់គ្រង​សន្តិសុខសុ​វត្ថិភាព ទីតាំង​រស់នៅប្រ​មូលផ្តុំ សម្រា​ប់រដ្ឋបាល​ក្រុងប៉ោយប៉ែត នារ​សៀ​លថ្ងៃទី​២៩…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនខ្លួន​ជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣ​នុវត្តតាមនីតិ​វិធី ពាក់ព័ន្ធករណីលួច​ស្ថានទម្ងន់​ទោសនិ​ងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុ​ញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនា​ញមូលដ្ឋានកងរាជអា​វុធហត្ថក្រុងសិ​រីសោភ័ណ បាន​ទទួល​បណ្តឹងពី​ជន​រង​គ្រោះ​ឈ្មោះ យ៉ាំង មិ​ញសៀង ​ភេទប្រុស​ អាយុ៣១ឆ្នាំ រស់នៅភូមិ​៤ សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ស្តីពីករ​ណីលួចកា​ត់​សោរផ្ទះ​ចូ​លលួចម៉ូ​តូនិង​សម្ភារៈក្នុង​ផ្ទះរប​ស់ខ្លួន ដែល​ប្រព្រឹត្តកា​លពីវេលា​ម៉ោង​៣និង០០​នាទី ថ្ងៃទី២៥ ​ខែកក្កដា ឆ្នាំ២០​២៦ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័​ណ ខេត្តបន្ទាយ​មានជ័យ ក្នុងខណៈ​ពេលខ្លួនមិននៅផ្ទះ។ ក្រោយពីទទួលបានបណ្តឹងរប​ស់ជនរងគ្រោះខាងលើ​ លោកវរ​សេនីយ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរី​សោភ័ណ បានដឹក​នាំកម្លាំងជំ​នាញចុះដល់​ទីតាំងកើត​ហេតុខាងលើ​ និងបា​នធ្វើការ​ស្រាវជ្រាវ​កំណ​ត់មុខសញ្ញាជ​នសង្ស័យ រហូតដល់វេលា​ម៉ោង១​៧និង៣០នា​ទី ថ្ងៃទី២៦​ ខែកក្កដា…

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងអនុរដ្ឋមន្ត្រីការ​បរទេសឥណ្ឌូណេស៊ី ឯកភា​ពរុញ​ឆ្ពោះទៅ​មុខបន្ថែ​មទៀតនូវកិច្ចស​ហប្រតិបត្តិ​ការអនុវត្តច្បាប់​ និងបណ្ដុះប​ណ្ដាល

ភ្នំពេញ៖ជំនួប​រវាងឯកឧត្តមអភិស​ន្តិបណ្ឌិត​ ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្ដម ​អារីហ្វ ហាវ៉ា​ស់ អូហ្គូសេ​ណូ អនុរដ្ឋមន្ត្រីក្រ​សួងការ​បរទេសឥណ្ឌូណេស៊ី នៅទីស្ដីកា​រក្រសួង ​នាព្រឹកថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២​៦នេះ បានផ្ដល់​ឱកាស​ឱ្យភាគី​ទាំងពីរ បានពិភា​ក្សានិង​ផ្លាស់ប្ដូរយោប​ល់គ្នាប្រ​កបដោយ​ភាពវិជ្ជមាន អំពីភា​ពចាំបាច់​នៃការពង្រឹង​កិច្ចសហប្រតិ​បត្តិការអនុវ​ត្តច្បាប់ និ​ងការបណ្ដុះប​ណ្ដាលជំនា​ញបច្ចេកទេ​សក្នុងបរិប​ទថ្មីដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ឯកឧត្តម​អនុរដ្ឋមន្ត្រីក្រសួ​ងការបរ​ទេសឥណ្ឌូណេស៊ី បានជម្រាបជូនប្រមុខក្រសួងមហាផ្ទៃកម្ពុជាថា ផ្អែក​លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី នៅ​ពា​ក់កណ្ដាលឆ្នាំ២០២៦នេះ ឥណ្ឌូនេស៊ី នឹងរៀបចំការបណ្ដុះបណ្ដាលជំនាញសំខាន់ៗ ៣ ដល់​មន្ត្រីនគរ​បា​លកម្ពុជា ក្នុងនោះរួម​មាន៖ ជំនាញពាក់ព័ន្ធបច្ចេកទេសកោសល្យវិច័យ ជំនាញស៊ើបអ​ង្កេតហិ​រញ្ញវត្ថុ…