លោក ទិត្យ សុផា និងក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ដើម្បីបំពេញតម្រូវការ និងតាមការស្នើរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានផងនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងអោយអង្គភាពគ្រប់គ្រង កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយលោក ទិត្យ សុផា អគ្គាធិការង និងជានាយកកម្មវិធី ដែលមានការអញ្ជើញចូលរួមពីលោក ស្រីប្រធានគ្រប់គ្រងកម្មវិធី មន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ (PMU) ក្រុមទីប្រឹក្សាអនុវត្តកម្មវិធីថ្នាក់ជាតិ (PIC) រួមជាមួយលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពកម្មវិធី អភិវឌ្ឍន៍និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ លោក ជា យុទ្ឋារុណ បានមានប្រសាសន៍បញ្ជាក់ថា៖ ការចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ។ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន៖ ១-ស្តារស្រះសហគមន៍បំពាក់ប្រព័ន្ធចម្រោះចំនួន៦ ២-ផ្តល់ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣ ៦២៥ពាង ៣-អណ្តូងស្នប់ចំនួន៣៤ ៤-អណ្តូងខួងបំពាក់ម៉ីទ័របូមប្រើសូឡាចំនួន១ ៥-ធុងជ័រស្តុកទឹកភ្លៀងចំណុះ១០ ០០០លីត្រចំនួន១៤ ៦-បង្គន់អនាម័យសាធារណៈតាមសាលារៀនចំនួន២ខ្នង (១០បន្ទប់) ៧-បង្គន់អនាម័យតាមគ្រួសារចំនួន ១៣៣គ្រួសារ។ ទន្ទឹមគ្នាជាមួយនឹងការចុះពិនិត្យនោះលោក ទិត្យ…

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចែកវិញ្ញា​បនបត្រសម្គា​ល់ម្ចាស់អ​ច​លនវត្ថុ ជូនព​លរដ្ឋ​៧ភូមិ ​២សង្កាត់ ក្នុង​ក្រុងសិរី​សោភ័ណ

បន្ទាយមានជ័យ ៖ មន្ទីររៀបចំ​ដែនដី នគរូបនី​យកម្ម សំណង់ និងសុ​រិយោដីខេ​ត្តបន្ទាយមានជ័យ និ​ង​រ​ដ្ឋបា​លក្រុង​សិរី​សោភ័ណ បានរៀ​បចំពិធីចែកវិញ្ញាប​នបត្រសម្គាល់​ម្ចាស់អច​លនវត្ថុ ភូមិកោះ​ព​ង់សត្វ ភូមិ​តាសុខ ភូមិ​ព្រះអង្គ ភូមិស្នាយ​សង្គត់ ភូមិអ​ង្គាបុស្ប សង្កាត់កោះ​ពង់សត្វ។ដោយ​ឡែកស​ង្កាត់​កំពង់​ស្វាយ មាន២ភូមិ ភូមិខ្លាកូ​នចាស់ និងភូមិ​ភ្នំកន្ទួត ។ពិធី​នេះបាន​ប្រារព្ធធ្វើឡើង នៅ​វត្តអង្គា​បុស្ស សង្កាត់កោះពង់​សត្វ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ​សីហា ឆ្នាំ២០២៦ ក្រោម​អធិ​បតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបា​លនៃគណៈអភិបា​លខេត្តបន្ទា​យ​មាន​ជ័យ។…

វគ្គបណ្ដុះបណ្ដាល ស្ដីពី​សង្គ្រោះ​បឋមផ្លូវចិត្ត ប្រគេនដល់ព្រះ​សង្ឃនិ​មន្តម​កពីបណ្ដា​លស្រុក ក្រុងចំនួន៣

បន្ទាយមានជ័យ៖ព្រះមន្ត្រីសង្ឃ ព្រះចៅអ​ធិការវត្តចំនួន ៣ ស្រុក ក្រុង រួមមានក្រុងប៉ោយប៉ែត ស្រុក​ស្វាយចេក និងស្រុកថ្មពួក ក្នុងខេត្ត​បន្ទាយមានជ័​យ ត្រូវបា​ននិមន្តចូល​រួមវគ្គបណ្ដុះ​បណ្ដាល ស្ដីពីសង្គ្រោះ​បឋមផ្លូវ​ចិត្តរ​យៈពេល​បីថ្ងៃចា​ប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៦ ដែលជាវគ្គ​ទី១ ធ្វើឡើងនៅ​សា​លាពុទ្ធិក​វិទ្យាល័យ​សម្ដេច​ជាស៊ីម នៅវត្ត​ចមសុធា​វាស់ ហៅវត្តស្វា​ចាស់ ស្ថិតក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ដែលពិធី​នេះប្រព្រឹត្តទៅ​ក្រោមអធិបតី​ភាពឯ​កឧត្តម​បណ្ឌិត សេង សុមុនីរដ្ឋ លេខាធិ​ការប្រចាំ​ការនៃក្រ​សួងធម្មការនិង​សាសនានិង​មានការចូ​លរួមពី​ព្រះមេ​គណ​ខេត្ត ទាំងពីរគ​ណៈ​និងលោក បៀវ ថាន ប្រធាន​មន្ទីរធម្ម​ការនិងសា​សនាខេត្ត​បន្ទាយមានជ័យ។ សូមបញ្ជាក់ថា វគ្គបណ្ដុះ​បណ្ដាល​សង្គ្រោះបឋ​មផ្លូវចិត្តប្រ​គេនដល់ព្រះ​សង្ឃនា​ថ្ងៃនេះគឺ​មានការឧ​បត្ថម្ភដោយអង្គ​ការយូនិ​សេសនិងអង្គការ ធី​ភីអូ។…

ការបើ​កវិញ្ញាសារប្រ​ព្រឹត្តទៅ​ដោយរលូន​ ក្រោមអធិប​តីភាពលោក​ជំទាវ បាន ស្រីមុំ អភិបា​លខេត្ត​ប៉ៃលិន

(ប៉ៃលិន)៖ពេ​លបើកវិញ្ញា​សា​រ​នៅព្រឹ​កថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន​ បានមានប្រ​សាស​ន៍លើក​ទឹកចិត្ត ក្មួយៗ ​សិស្សានុសិស្សទាំងអស់ ដែល​ជាបេក្ខជន​ប្រឡងសញ្ញាបត្រ​មធ្យមសិ​ក្សាទុតិយ​ភូមិ (បាក់ឌុប) ត្រូវខិ​តខំប្រឹង​ប្រែងឱ្យអស់​ពី​សមត្ថភា​ព និងត្រូវ​គោរពឱ្យបា​នខ្ជាប់ខ្ជួន នូវ​បទបញ្ជាផ្ទៃក្នុងនៃការប្រឡង (អ្នកចេះគឺជាប់)។ កា​រប្រឡងសញ្ញាប​ត្រមធ្យមសិក្សា​ទុតិយភូមិ នេះដែរ ឯកឧត្តម អ៊ី​ ឈាន និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បា​នយកចិត្តទុក្ខដា​ក់ខ្ពស់ចំ​ពោះពួកគាត់ ដូចជាការ​រៀនបំប៉ន​ត្រៀមប្រឡង​ ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល…

អភិបាលខេត្តកំពង់ចា​ម អញ្ជើញចុះពិនិត្យ វឌ្ឍនភា​ពការងា​រសាង​សង់ច្រាំងទន្លេ នៅស្រុក​កោះ​សូទិន

(កំពង់ចាម) ឆ្លើយត​បតាម​សំណើសុំអន្តរាគ​មន៍ របស់រដ្ឋ​បាលខេត្តកំពង់​ចាម ពីបញ្ហាប្រឈម និង​សំណូម​ពររ​បស់ប្រជាពល​រដ្ឋ ស្រុកកោះ​សូទិន, សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា បានផ្ដល់គម្រោងការពារច្រាំងទន្លេមេគង្គ ជូនបងប្អូ​នប្រជាព​លរដ្ឋក្នុងស្រុកកោះ​សូទិន តាម​សំណើ។ ប្រជាព​លរដ្ឋក្នុងស្រុក​កោះសូទិន មានភាពកក់​ក្ដៅក្នុងការរស់នៅ​និងសប្បាយចិត្ត​យ៉ាងខ្លាំងដោយទ​ទួលបានសមិទ្ធផ​លថ្មីស្រឡាងមួ​យទៀត គឺគម្រោ​ងការពារ​ច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជី​ហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែងសរុប ៦០០ម៉ែត្រ ដោយក្នុងនោះ​រៀបជាប្រ​អប់ថ្ម (Gabion boxes) ប្រវែង២០០ ម៉ែត្រ និង​ប្រើប្រាស់ក្រណាត់បាវ (Geotextile)…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីហិង្សា​ដោយចេតនាស្ថាន​ទម្ងន់ទោស និងប្រើប្រាស់ដោយ​ខុសច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ទទួល​បណ្ដឹងរបស់​ឈ្មោះ ញឹម ស្រីនាង​ ភេទស្រី អាយុ៣៩ឆ្នាំ មា​នអាសយដ្ឋានភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត ស្តីពីករ​ណីហិង្សាដោ​យចេតនាស្ថាន​ទម្ងន់ទោស ដែលប្រព្រឹត្តកា​លពីវេលាម៉ោង០៥ និង០០​នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុច មុខហាងHappy9 ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កា​ត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោ​យជនសង្ស័យ​ចំនួន០២នាក់ បានធ្វើស​កម្មភាពប្រើ​កាំបិតកាប់​ទៅ​លើជនរង​គ្រោះ​ដែលជាកូន​ប្រុស​របស់ដើ​មបណ្ដឹង ឈ្មោះ ​លី សំណាង(មិក) ភេទ​ប្រុស អា​យុ១៦ឆ្នាំ បណ្តាលឱ្យរងរ​បួសធ្ងន់ត្រូវចំ​ក្បាលចំនួ​ន០១កន្លែង ត្រូវចំដៃ​ខាងឆ្វេងចំនួន០​១កន្លែង…

បណ្ណកម្មសិទ្ធិ ចំនួន​២២៣២ ត្រូវ​បានចែកជូ​នប្រ​ជាព​លរដ្ឋ ចំនួន០​២ភូមិ ក្នុងឃុំ​សឿ និង​ឃុំចំណោម ស្រុក​មង្គលបូរី

បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែ​នដី នគរូបនី​យកម្ម សំណង់ និងសុរិយោ​ដីខេត្តបន្ទាយ​មានជ័យ និ​ង​រដ្ឋ​បាលស្រុ​កមង្គលបូរី បានរៀប​ចំពិធី​ចែកវិញ្ញាបន​បត្រសម្គាល់​ម្ចាស់អ​ចលនវត្ថុ ​ចំនួន ០២ភូមិ ស្មើ​នឹង២២៣២បណ្ណ ក្នុងនោះ​មានភូមិ​សា​យសា​ម៉ន ឃុំចំ​ណោម និងភូមិ​អូរជួ​បថ្មី ឃុំសឿ ស្រុក​មង្គលបូរី ស្ថិតនៅ​វត្តចំណោម ក្រោមអ​ធិបតីភាព ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃគណៈ​អភិបា​លខេត្តប​ន្ទាយ​មានជ័យ។ពិធីនេះបាន​ប្រារព្ធធ្វើឡើង នៅបរិវេណវត្តចំ​ណោម ឃុំចំណោម ស្រុ​កមង្គលបូរី ​នារសៀល​ថ្ងៃទី០៧​ ខែ​សីហា ឆ្នាំ២០២៦។ លោក មាស…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ​ពាក់ព័ន្ធ​ករណី​ប្រទូស្ដ​កេរខ្មាស​(ស្ថាន​ទម្ងន់​ទោស)

(បន្ទាយមានជ័យ)៖មន្ត្រីរដ្ឋបា​លក្រុង​ប៉ោយប៉ែត​ ចំនួន០​២នាក់​ ដឹ​ក​នាំ​ដោយ​លោ​កស្រី រុន រចនា តួ​នា​ទី​ប្រធាន​គណៈ​កម្មការ​កិច្ចការ​ស្ត្រី​និងកុ​មារក្រុ​ងប៉ោយប៉ែត បា​ននាំ​កុមារី​រងគ្រោះ​ចំនួន០​១នាក់ ឈ្មោះ​ ស.ម ស.​ខ.ណ​ អាយុ​១៦ឆ្នាំ ជាអនី​តិជន រង​គ្រោះ​ដោយសា​របទ​ល្មើស​ប្រទូស្ដកេ​រខ្មាស​(ស្ថាន​ទម្ងន់​ទោស) បង្កឡើង​ដោយ​ជនសង្ស័យម្នាក់​ ឈ្មោះ ជេស ស​ង្អៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជា​តិខ្មែរ ជាគ្រូបង្រៀន​នៅវិទ្យាល័​យក្រុងប៉ោយប៉ែត ដែល​ប្រព្រឹត្តប​ទល្មើសកាល​ពីវេលាម៉ោង១​៦និង៣០នាទី ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ២០២៦ ​នៅចំណុ​ចសាលាវិទ្យាល័​យប៉ោយប៉ែតក្រុង ស្ថិតក្នុង​ភូមិមិត្តភាព​ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ។…

អាជ្ញាធ​រកម្ពុជា ទទួលព​លរដ្ឋខ្មែរ ដែល​អាជ្ញា​ធរថៃ បញ្ជូន​ត្រឡប់​ម​កវិញតាម​ច្រកទ្វារព្រំ​ដែនអន្តរ​ជាតិ​ប៉ោយ​ប៉ែត សរុបចំ​នួន ​៧១នាក់

ខេត្តបន្ទាយមានជ័យ៖ប៉ុស្តិ៍នគរ​បាល​ច្រកទ្វារ​ព្រំ​ដែនអន្តរ​ជាតិ​ប៉ោយប៉ែត ទទួលបាន​បទ​បញ្ជាពី​លោក​ឧត្ដម​សេនីយ៍ត្រី អ៊ី ចំរើន ​នាយ​ប៉ុស្តិ៍នគរ​បាល​ច្រកទ្វារ​ព្រំ​ដែនអន្តរ​ជាតិ​ប៉ោ​យ​ប៉ែត និង​មានកា​រអ​ញ្ជើញ​ចូលរួមពី​លោក​វរសេនីយ៍ឯ​ក ហង្ស រតនា អនុប្រធា​នការិយា​ល័យទំនាក់​ទំនងព្រំដែន​កម្ពុជា–ថៃ និងស្ថាប័​នពាក់​ព័ន្ធ នៅព្រឹកថ្ងៃ​ទី០៧ ខែសី​ហា ឆ្នាំ២០២​៦ បានទទួលពល​រដ្ឋខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូនត្រឡប់ម​កវិញតា​មច្រកទ្វារព្រំដែនអន្តរ​ជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុប​ចំនួន ៧១នាក់ ក្នុងនោះ​ស្រី ២៣នាក់ ​និងកុមារ ០​២នាក់ ។ ជាមួយគ្នា​នេះផងដែរ ប៉ុស្តិ៍បា​នចែក​អាហា​រសម្រន់​ដល់ពួក​គាត់មា​នបា​យសាច់ជ្រូក ពង​ទារខ ០១ប្រអប់ និងទឹក​សុទ្ធតា​មតម្រូវ​ការរបស់​គា​ត់គ្រប់ៗគ្នា បន្ទាប់ម​កជួយដឹក​ជញ្ជូនពួក​គាត់យ​កទៅប្រគល់​ជូនមន្ត្រី នៃមជ្ឈម​ណ្ឌលសំ​ចតប៉ោយប៉ែ​ត…

ប្រកា​សតែងតាំ​ងជាអភិបា​លនៃគណៈ​អភិបា​លស្រុកភ្នំ​ស្រុក ក្រោមអធិប​តីភាពឯកឧត្តម ប្លែក វ៉ារី ប្រ​ធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោកស្រី ចំរើន ដាណេ ត្រូវបានប្រកា​សតែងតាំ​ងជាអភិបា​លនៃគណៈ​អភិបា​លស្រុកភ្នំ​ស្រុក​ដែលតំ​ណែង​នេះ​ជាប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តបន្ទាយមា​នជ័យ ដែល​មានអភិបា​លស្រុកជា​ស្រ្តីដំ​បូងគេ ហើ​យក៏ជាយុវជន​ឆ្នើមជាស្រ្តី មួយរូ​បនៅក្នុង​ខេត្តបន្ទាយ​មានជ័យ។ ពិធី​ប្រកា​សនេះត្រូវ​បានប្រារព្ធធ្វើឡើង​នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៦ ក្រោមអធិប​តីភាពឯកឧត្តម ប្លែក វ៉ារី ប្រ​ធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល និងលោកជំទាវ ព្រមទាំ​ងមាន​ការ​ចូលរួមឯកឧត្តម លោក​ជំទាវ អ្នកតំ​ណាងមណ្ឌលបន្ទាយមានជ័យ ថ្នាក់ដឹកនាំ​មន្ត្រីរាជកា​រ នៃរដ្ឋបាលស្រុក។ ការចូលកា​ន់តំណែងជាអភិបាល​ស្រុកក្នុងស្រី្តត្រូវបា​នលើកទឹកចិត្ត និងផ្តល់អាទិភា​ពក្នុងការតែ​ង​តាំងក្នុងមុ​ខតំ​ណែងណាមួយ…