ប៉ៃលិន៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តប៉ៃលិន បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឃួន វិចិត្រ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មាន, ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការ និងលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន, អ្នកនាំពាក្យរដ្ឋបាលខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត, យុវជនស្ម័គ្រចិត្តវិស័យព័ត៌មាន និងភ្នាក់ងារសារព័ត៌មានប្រចាំខេត្តជាច្រើនរូបទៀត។ លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ សម្រាប់ការអនុវត្តការងារ រយៈពេល ១ឆ្នាំ ២០២៥នេះ មន្ទីរព័ត៌មានខេត្ត បានអនុវត្តន៍នូវតួនាទី និងភារកិច្ចរបស់ខ្លួន លើវិស័យព័ត៌មាន និងសោតទស្សន៍យ៉ាងសកម្ម ក្នុងក្របខណ្ឌរដ្ឋបាលខេត្ត ដោយបានបំពេញនូវការងារចុះយកព័ត៌មាន […]
Author: champey
ជនជាតិថៃ ៦នាក់ ត្រូវបានកម្លាំងជំនាញអធិការនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយពីចាក់សន្តិសុខស្លាប់ ១នាក់ និងរបួស ១នាក់ នៅសង្កាត់ផ្សាកណ្តាល
ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃ ៦នាក់ ដែលបានចាក់ទៅលើសន្តិសុខ បណ្តាលឲ្យបាត់បង់ជីវិតមួយរំពេចនៅកន្លែង ១នាក់ និង ១នាក់ទៀតរងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនបញ្ជូនទៅតុលាការ។ ពាក់ព័ន្ធករណីខាងលើនេះលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង លោកបានដឹកនាំកម្លាំងជំនាញចុះទៅដល់ចំណុចកើតខាងលើធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលជាជនជាតិថៃ បានចំនួន៦នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនិតិវិធី ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ ញ៉ែប គឹសាន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ សន្តិសុខ និងឈ្មោះ សុខ ស៊ីណាត ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ សន្តិសុខ( របួសស្រាល)។ក្រោយពីកើតហេតុក្រុមជនបង្កជាជនជាតិថៃបានរត់គេចខ្លួន […]
រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិក
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិក។ នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា សុខភាពភ្នែក គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប ប្រសិនបើភ្នែករបស់យើងមើលមិនច្បាស់ មានពិការភាព ឬមានបញ្ហាជំងឺផ្សេងៗ ប្រាកដណាស់ថា សុខភាពរបស់យើងក៏មិនបានល្អពេញលេញ ដែលស្ថិតក្នុងបរិបទមានប្រជាជនវ័យចំណាស់មានការកើនឡើង និងការយកចិត្តទុកដាក់ត្រូវតែធ្វើឡើង ចំពោះគ្រប់ផ្នែកទាំងអស់ បូករួមទាំងផ្នែកភ្នែកផងដែរ។ ឯកឧត្តម បានគូសរំលេចថា បច្ចុប្បន្នវិស័យចក្ខុសាស្រ្តមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងផ្នែកធនធានមនុស្ស និងបច្ចេកទេសដែលការបណ្តុះបណ្តាលបន្តជាការចាំបាច់បំផុត។ ការពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេសក៏ត្រូវតែបន្ត ដើម្បីធានាការបម្រើសេវាផ្នែកសុខភាពភ្នែកជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្រាន់មានប្រសិទ្ធភាព និងទាន់ពេលវេលា៕
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយផ្ទះសំណាក់ដើមស្រល់ មណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ សុខ ដេវៀត (ហៅ ទា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំងដកវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៦កូនថង់កិបទម្ងន់ ១,៦០ក្រាម, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបាន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង […]
លោក យឹម សំណាង អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងគោរពសិទ្ធិគ្នានៅកន្លែងការងារ “
(បន្ទាយមានជ័យ) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងគោរពសិទ្ធិគ្នានៅកន្លែងការងារ “។ ពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក នួនស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។ លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា៖ ពិធីបើកនៃយុទ្ធនាការ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលជាចលនាសកល មួយដែលយើងទាំងអស់គ្នាត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ស្ត្រី និងក្មេងស្រី។ ជាការពិតណាស់ នៅពេលដែលកន្លែងធ្វើការមានសុវត្ថិភាព និងមានការគោរពសិទ្ធគ្នាទៅវិញទៅមក គឺធ្វើឱ្យ មានផលិតភាព និងអាជីវកម្មមានភាពជោគជ័យកាន់តែរីកចម្រើន។ ជាមួយគ្នានោះលោក ប្រធានមន្ទីរការងារ […]
អង្គការទស្សនៈពិភពលោក រៀបចំវេទិការៀនសូត្រនិងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្តីពី “ការអប់រំកុមារនៅបឋមសិក្សា”
បន្ទាយមានជ័យ ៖ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោក រៀបចំវេទិការៀនសូត្រនិងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្តីពី “ការអប់រំកុមារនៅបឋមសិក្សា”ក្នុងគោលបំណង ១)ឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពនៃផែនការសកម្មភាពចេញ ពីវេទិការៀនសូត្រលើកទី២, ២) ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ និងការរៀនសូត្រផ្សេងៗ ពាក់ព័ន្ធនឹងលទ្ធផលនៃការរៀនសូត្រ របស់កុមារ ជាពិសេសកុមារបាត់បង់ឱកាសសិក្សាឬកុមារងាយរងគ្រោះ និងកុមាររៀនយឺត, ៣) ស្វែងរកការគាំទ្រពីសំណាក់អាជ្ញាធរ និង អ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមចំពោះគុណភាពនៃការសិក្សារបស់កុមារបាត់បងឱកាសសិក្សា និងកុមាររៀនយឺត។ វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ធ្វើឡើងក្រោមអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានរយៈពេល១ថ្ងៃពេញ ប្រារព្ធ ធ្វេីនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ។ លោកស្រី ងួន សោភ័ណ្ឌ ប្រធានតំបន់ប្រតិបត្តិ ប្រចាំខេត្តបន្ទាយមានជ័យ និងបាត់ដំបង នៃអង្គការទស្សនៈពិភពលោក បានបញ្ជាក់ឱ្យដឹងថា អង្គការទស្សនៈពិភពលោក ចាប់ផ្តើមនៅឆ្នាំ១៩៧០ ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវ សុខមាលភាពរបស់កុមារ ដោយមិនប្រកាន់នូវនិន្នាការនយោបាយជាតិសសាន៍ […]
ជនសង្ស័យ ចំនួន១៤នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ត្រូវបានកងរាជឣាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ នៅវេលាម៉ោង១៧និង០៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងចំការ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុប ១៤នាក់ ១–ឈ្មោះ ជិន វ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់, កាន់កាប់អាវុធ, រួមភេទជាមួយអនីតិជន), ២-ឈ្មោះ នី សុខគី ភេទប្រុស អាយុ ២៨ឆ្នាំ(រក្សាទុក និងប្រើប្រាស់), ៣–ឈ្មោះ ភឹម សុវៀន ភេទប្រុស អាយុ ៣១ឆ្នាំ(ប្រើប្រាស់), ៤–ឈ្មោះ យ៉ុន ធឿន ភេទប្រុស អាយុ ៤០ឆ្នាំ(ប្រើប្រាស់), ៥–ឈ្មោះ ចាន់ សុខា […]
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំដាក់ចេញផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម
បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំដែលចុះបំពេញបេសកកម្មផ្លូវការណ៍ ឬឆ្លងកាត់ភូមិសាស្ត្រខេត្ត ដល់កងកម្លាំងនគបាលក្រោមឱវាទ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ, ពង្រឹងការចុះត្រួតពិនិត្យរដ្ឋបាលពេលរាត្រីតាមដងផ្លូវ និងភូមិសាស្រ្តដែលងាយកើតមានបទល្មើស, ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលបង្ករចលាចលប៉ះពាល់ដល់សន្តិសុខជាតិ, បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពឲ្យបានផុលផុសនៅ តាមមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ គោរពច្បាប់ គោរពវិន័យ យកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អ ដើម្បីឲ្យការងារ ចាត់តាំង អនុវត្តន៍ ទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព៕
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចូលរួមរំលែកទុក្ខ ដល់គ្រួសារ ក្មេងលង់ទឹក ក្នុងស្រុក មង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ដោយមានការធ្វេសប្រហែសពី អាណាព្យាបាល បណ្ដាលឲ្យក្មេងៗចំនួនបីនាក់ បានលង់ទឹកស្លាប់ នៅភូមិអន្លង់ថ្ងាន់លិច នៃឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនាចុងសប្ដាហ៍កន្លងទៅនេះ សាខាកាកបាទក្រហមខេត្ត អនុសាខា បានអញ្ជើញចូលរួមបុណ្យសព និងបាននាំយកនូវអំណោយមនុស្សធម៌ និងថវិកាមួយចំនួនផ្ដល់ជូនដល់ក្រុមគ្រួសារនៃសពចំនួនបីនាក់ ទី១ មានឈ្មោះ ឆាយ សុជាតា ភេទស្រី អាយុ ៥ឆ្នាំ ,ទី២ ឈ្មោះ រ៉េន សុផា ភេទប្រុស អាយុ៣ឆ្នាំ និងទី៣ មានឈ្មោះ រឿម ឋាន:រ៉ា ភេទប្រុស អាយុ២ឆ្នាំ សពក្មេងបីនាក់នេះគឺជាបងប្អូននឹងគ្នា។ លោក ឃុនវុទ្ធី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមតំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា មានទឹកចិត្តអាណិតជាពន់ពេក ចំពោះសពក្មេងៗ ហើយក៏ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនិងបានចូលរួមសោកស្ដាយចំពោះ ក្រុមគ្រួសារដែលបានបាត់បង់កូន ជាទីស្រឡាញ់ក្នុងនាមសាខាកាកបាទក្រហមខេត្ត ក៏សូមធ្វើការផ្ដាំផ្ញើក៏ដូចជាការអំពាវនាវដល់អាណាព្យាបាលទាំងអស់សូមកុំឲ្យមានការធ្វេសប្រហែស ចំពោះកូនចៅលេងទឹក ដោយគ្មានមនុស្សធំនៅក្បែរនោះឡើយ ។ គួរបញ្ជាក់ថា អំណោយមនុស្សធម៌របស់កាកបាទក្រហមនាពេលនេះ គ្រួសារសពនីមួយៗ ទទួលបានអង្ករ ៥០គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ […]
ពិធីសន្និសិទ វិទ្យាសាស្រ្ត ថ្នាក់ជាតិលើកទី៩ នៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
បន្ទាយមានជ័យ ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និសិទ វិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៩ ស្តីពីការអភិវឌ្ឍកសិកម្ម និងជនបទ ក្រោមប្រធានបទ ឧត្តមភាពបច្ចេកទេសកសកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលមានសិស្សនិស្សិត មកពីសាកលវិទ្យាល័យ និងវិទ្យស្ថាន ចំនួន១៤មកពីបណ្តាខេត្ត ដែលមានរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី០១ –០២ ខែធ្នូ ) ប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យជាតិ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិមានជ័យ បានបញ្ជាក់ឱ្យដឹងថា ៖ សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ ជាវេទិកាស្រាវជ្រាវថ្នាក់ជាតិដែលត្រូវបានផ្តួចផ្តើមដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកវិទ្យាសាស្រ្តវ័យក្មេង លើការងារសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយ លើវិស័យវិទ្យាសាស្រ្តកសិកម្មតាមគ្រឹះស្ថាន ឧត្តមសិក្សារបស់រដ្ឋ និងឯកជន។ ឯកឧត្ដម បន្តថា សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិនេះត្រូវបានប្តូរវេនជារៀងរាល់ឆ្នាំ បច្ចុប្បន្នមានគ្រឹះស្ថានសិក្សា […]










